សំលេងស្គរបុណ្យនៅឃុំ Son Vi

                       

សំលេងស្គរបុណ្យនៅឃុំ Son Vi - ảnh 1
រូបថត​Internet

Vovworld-នៅទីលានសាលាភូមិមានជនប្រមាណ៥នាក់កំពុងអង្គុយវាយ
ស្គរ។នេះជាពេលហាត់វាយស្គរដើម្បីត្រៀមឲ្យទិវាបុណ្យរបស់ឃុំដែលធ្វើ
ឡើងនាថ្ងៃទី៣ខែទី១គិតតាមច័ន្ទគតិសំលេងស្គរបុណ្យដើរតួនាទីសំខាន់
ក្នុងជីវិតព្រលឹងរបស់ប្រជាជននៅជនបទ។លោក Kieu TrungHieuជា
ជន១រូបដែលទូងស្គរបុណ្យអោយដឹងថា៖“ ក្រោយពីសំលេងស្គររន្ទឺឡើង
អ្នកឃុំដឹងថា៖ថ្ងៃនេះឃុំមានពិធីបុណ្យ      “។

សាលាភុមិវិហារទាំងឡាយនៅឃុំ Son Viសុទ្ឋតែជាទីសក្ការបូជាបណ្តា
ឧត្តមសេនីយ៍នៃរាជកាលស្តេចHung។ក្រៅពីអ្នកឃុំពិធីបុ្យរបស់ឃុំSon Viទាក់ទាញការចូលរួមរបស់ជ​​នជាច្រើននាកមកពីខេត្តជិតខាងដូចជា
Vinh Phuc Tuyen Quang Yen Baiទៀតផង។ស្តីពីប្រការនេះលោកBui Van Thanhប្រធានក្រុមសិល្បះរបស់សមាគមជនចាស់ជរាឃុំ Son Viអោយ
ដឹងថា៖ “ស្គរបុណ្យគ្រាន់តែបានប្រើនាថ្ងៃដែលឃុំមានពិធីបុណ្យប៉ុណ្ណោះ។
នោះគឺទិវាបុណ្យរបស់ ឃុំ Son Viនាថ្ងៃទី៣ខែទី១គិតតាមច័ន្ទគតិទិវាសែន
បាយថ្មីនាថ្ងៃទី៨ខែទី៤តាមច័ន្ទគតិឬទិវាបោសប្រាសាទបូជាអ្នកតាការពារ
ភូមិនាថ្ងៃទី១៨ខែទី១២តាមច័ន្ទគតិ“។

                       

សំលេងស្គរបុណ្យនៅឃុំ Son Vi - ảnh 2
ពិធីបុណ្យឃុំ Son Viស្រុក​ Lam Thaoខេត្ត Phu Tho (រូបថត Internet)


សំលេងស្គរបុណ្យបានស៊ីជំរៅក្នុងការយល់ដឹងមនោសញ្ចេតនារបសើអ្នក
ឃុំSon Viនិងមិនអាចខ្វះក្នុងបណ្តាពិធីបុណ្យបានឡើយ។លោក Bui Van Kyជាអ្នកឃុំ១រូបបានអោយដឹងថា៖កាលនៅតូចលោកបានចូលចិត្តស្តាប់
សំលេងស្គរណាស់។លោកអោយដឹងថា៖“ ពេលសំលេងស្គរបុណ្យឃុំ Son Viលាន់រន្ទឺឡើងជនគ្រប់រូបឃើញមានអ្វី២ពិសិដ្ឋនិងបួងសួងឲ្យអ្នកឃុំជួប
តែសេចក្តីសុខ      “។

រាប់ពាន់ឆ្នាំប្រវត្តិសាស្រ្តបានកង្លងផុតទៅហើយនិងសំលេងស្គរបុណ្យបាន
ស៊ីជំរៅក្នុងជិវិតខាងព្រលឹងនិងស្មារតីរបស់អ្នកឃុំ Son Vi។ទោះបីរស់ឆ្ងាយ
ពីឃមក៍ដោយក៍អ្នកឃុំ Son Viជានិច្ចកាលនឹកសំលេងស្គរបុណ្យដ៍រណ្តំ
ដែលលាន់រន្ទឺឡើងនៅទិវាបុណ្យធំៗរបស់ឃុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ