ហាណូយជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌

(VOVWORLD) - ឆ្នាំ ២០២២ ទីក្រុងហាណូយគឺជាតំបន់ដំបូងគេក្នុងប្រទេស ដែលបានផ្សាយចេញសេចក្តីសម្រេចចិត្តតាមប្រធានបទ ស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដោយកំណត់គោលដៅអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃឧស្សាហកម្មវប្បធម៌របស់រដ្ឋធានីទាំងទ្រង់ទ្រាយ និងគុណភាពផលិតផល សេវាកម្ម និងទីផ្សារ ដើម្បីនាំឧស្សាហកម្មវប្បធម៌ទៅជាវិស័យសេដ្ឋកិច្ចសំខាន់នៃរដ្ឋធានី។ ទីក្រុងបាននឹងកំពុងព្យាយាមបំប្លែងកម្លាំង "ទន់" នៃវប្បធម៌ទៅជាប្រភពធនធានដើម្បីលើកកម្ពស់ការអភិវឌ្ឍរដ្ឋធានីប្រកបដោយចីរភាព។

ហាណូយជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ - ảnh 1ការសម្តែង នៅផ្លូវថ្មើរជើងនៃបឹង Hoan Kiem  (រូបថត៖ Ha Phuong/VOV)

សេចក្តីសម្រេចចិត្ត “អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ក្នុងរដ្ឋធានីដំណាក់កាល ២០២១- ២០២៥ កំណត់ទិសដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” កំណត់គោលដៅរួម៖ បង្កើតជំហានអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៃឧស្សាហកម្មវប្បធម៌ របស់រដ្ឋធានីហាណូយទាំងទ្រង់ទ្រាយ គុណភាពផលិតផល សេវាកម្ម និងទីផ្សារ ធានានូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ដែលមានល្បឿនលឿន សមាមាត្រ និងតម្លៃបន្ថែមខ្ពស់; ប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម និងទំនើប; សេវាកម្ម ផលិតផលវប្បធម៍មានភាពចម្រុះ គុណភាព តម្លៃខ្ពស់ មានម៉ាកយីហោ ឆ្លើយតបតាមតម្រូវការនៃការច្នៃប្រឌិត និងការប្រើប្រាស់របស់ប្រជាជនក្នុងប្រទេសនិងបម្រើការនាំចេញ។

 លេខារងនៃគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Nguyen Van Phong បានឲ្យដឹងថា សក្ដានុពលវប្បធម៍គឺជាគុណសម្បត្តិមួយរបស់រដ្ឋធានី នៅពេលដែលទីក្រុងហាណូយជាប់ចំណាត់ថ្នាក់ទី ១៧ ក្នុងតំបន់អំពីផ្ទៃដី បើធៀបនឹងរដ្ឋធានីផ្សេងទៀតក្នុងពិភពលោក ប៉ុន្តែស្ថិតក្នុងចំណោមរដ្ឋធានីកម្រដែលមានអាយុកាលជាង ១០០០ ឆ្នាំ៖   “ទីក្រុងបានកំណត់អត្តសញ្ញាណ អភិវឌ្ឍន៍វប្បធម៌ និងកសាង ជនហាណូយអរិយ្យធម៌ ដើម្បីក្លាយជាកម្លាំងចលករ ដែលជាប្រភពធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍរដ្ឋយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ នេះជាការយល់ឃើញថ្មីណាស់។ ប្រសិនបើកាលពីមុននេះយើងកំណត់ថាវាជាគោលដៅផង កម្លាំងជំរុញផង ហើយក៏ជាប្រភពធនធាននោះ ប៉ុន្តែឥឡូវនេះយើងបានគូសបញ្ជាក់ថា ធ្វើយ៉ាងម៉េចដើម្បីអាចពង្រីកបានតម្លៃនៃវប្បធម៌ និងប្រជាជនទីក្រុងហាណូយឲ្យក្លាយទៅជាប្រភពកម្លាំងសំខាន់ក្នុងការអភិវឌ្ឍរដ្ឋធានីប្រកបដោយភាពឆាប់រហ័សនិងនិរន្តរភាព”។

សេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់រដ្ឋធានី កំណត់គោល ដៅដល់ឆ្នាំ ២០២៥ ឧស្សាហកម្មវប្បធម៌របស់រដ្ឋធានីនឹងក្លាយជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; ជាផលិតផលឧស្សាហកម្មវប្បធម៍មានគុណភាពខ្ពស់ ភាពសម្បូរបែប មានម៉ាកសញ្ញា ពោរពេញទៅដោយអត្តសញ្ញាណវប្បវធម៌ហាណូយ។

ក្នុងសិក្ខាសាលាស្តីពីការស្រាវជ្រាវ ជ្រួតជ្រាប សិក្សា ផ្សព្វផ្សាយ និងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ០៩ ស្តីពី “ការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌នៅរដ្ឋធានី ដំណាក់កាល ២០២១-២០២៥ កំណត់ទិសដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ថ្ងៃទី ១៦ ខែសីហា អ្នកជំនាញវប្បធម៌ និងអ្នកស្រាវជ្រាវជាច្រើនបានគាំទ្រយ៉ាងខ្លាំងចំពោះដំណោះស្រាយនេះ ដោយលើកឡើងថា ដើម្បីប្រែក្លាយវប្បធម៌ទៅជាវិស័យសេដ្ឋកិច្ចថ្មី ទាមទារឲ្យមានជំហានសមស្របជាមួយនឹងយន្តការ  និងគោលនយោបាយជាក់ស្តែង។ លោក Bui Hoai Son សមាជិកគណៈកម្មាធិការអប់រំ និងវប្បធម៌នៃរដ្ឋសភាបានអះអាងថា៖ “សេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ គឺជាជំហានមួយដើម្បីអនុវត្តន៍ជាក់ស្តែងនូវការកសាង អភិវឌ្ឍន៍វប្បធម៌ និងប្រជាជនរដ្ឋធានី ដោយបំពេញតម្រូវការនៃការអភិវឌ្ឍមិនត្រឹមតែរដ្ឋធានីប៉ុណ្ណោះទេ ថែមទាំងរបស់ប្រទេសជាតិទាំងមូលទៀតផង។ បើនិយាយពីវប្បធម៌ហាណូយ ក៏ជាមោទនភាពនៃវប្បធម៌វៀតណាមផងដែរ ដូច្នេះហើយត្រូវការពារ និងលើកតម្កើងតម្លៃវប្បធម៌ និងជនហាណូយ ដើម្បីបង្កើតមោទនភាពសម្រាប់ប្រទេសជាតិ បង្កើតកម្លាំងជនជាតិទាំងមូល ក្នុងសម័យកាលខាងមុខ”។

ហាណូយជំរុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ - ảnh 2ការសម្តែងសិល្បៈច្រៀង Chau Van នៅវិថីបុរាណនៃទីក្រុងហាណូយ (រូបថត៖ Minh Duc/TTXVN)

ក្រុងហាណូយក៏ផ្តោតសំខាន់លើការអភិវឌ្ឍទីផ្សារឧស្សាហ៍កម្មវប្បធម៌នៅតំបន់ដែលមានសក្តានុពល និងគុណសម្បត្តិដូចជានៅតំបន់ទីក្រុង ភូមិសិប្បកម្មប្រពៃណី តាមរយៈកម្មវិធីបណ្តុះបណ្តាល ឬតភ្ជាប់ជាមួយអ្នកជំនាញអន្តរជាតិ ដើម្បីលើកកំពស់សមត្ថភាពច្នៃប្រឌិតឆ្ពោះទៅទីផ្សារអន្តរជាតិ។ តាមនោះ ត្រូវជ្រើសរើសកសាងម៉ាកផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ ដើម្បីផ្សព្វផ្សាយឧស្សាហកម្មវប្បធម៌របស់ទីក្រុងហាណូយទៅកាន់ប្រទេសជាតិទាំងមូល និងទូទាំងពិភពលោក រួមផ្សំជាមួយទេសចរណ៍ និងសកម្មភាពទាក់ទាញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ លោក Nguyen Thanh Quang នាយកមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ Thang Long បានឲ្យដឹងថា៖  “សេចក្តីសម្រេចចិត្តលេខ ០៩ វបានចេញផ្សាយ គឺគម្រោងដែលបាននាយករដ្ឋមន្ត្រីអនុម័ត នឹងត្រូវបានដាក់ពង្រាយការអនុវត្តយ៉ាងឆាប់រហ័ស។ យើងបាននាំយកកម្មវិធីវប្បធម៌អរូបីដាក់រួមបញ្ចូលក្នុងវប្បធម៌បរមរាជវាំងថាំងឡុង បង្កើតឡើងព្រឹត្តិការណ៍ជាប្រចាំឆ្នាំ ដូចជា បុណ្យតេតប្រពៃណី បុណ្យតេតសំពះព្រះខែ និងសកម្មភាពផ្សេងៗទៀតដើម្បីបង្កើតជាព្រឹត្តិការណ៍ប្រចាំឆ្នាំទាក់ទាញភ្ញៀវ។ យើងក៏ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការសិក្សារៀនសូត្រនិងដកពិសោធន៍ផងដែរ”។

ទីក្រុងក៏បានកំណត់ទិសដៅនៃការរៀបចំផែនការ ត្រៀមដីធ្លី ប្រភពធនធានវិនិយោគក្នុងនិងក្រៅប្រទេសសម្រាប់គម្រោងអភិវឌ្ឍន៍វប្បធម៌ដែលមានគុណភាពខ្ពស់ ដែលក្នុងនោះផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ទីធ្លាសាធារណៈ កន្លែងទេសចរណ៍វប្បធម៌ ការកម្សាន្ត ការសម្តែងសិល្បៈ ការរួមផ្សំកន្លែងដើរថ្មើរជើង កន្លែងដើរទិញឥវ៉ាន់ ដើម្បីបើកទូលាយលំហវប្បធម៌សម្រាប់សហគមន៍។ បច្ចុប្បន្ននេះ ទីក្រុងហាណូយមានភូមិសិប្បកម្មប្រពៃណីជាង ៣០០ កន្លែង ដែលត្រូវបានទទួលស្គាល់ ក្នុងនោះ មានបេតិកភណ្ឌវប្បធម៌ជិត ៦០០០ ដែលភាគច្រើនត្រូវជួសជុល អភិរក្ស និងបេតិកភណ្ឌវប្បធម៌អរូបីជាច្រើនទៀត។ ទាំងអស់នេះក៏ជាសក្ដានុពលដ៏ធំធេង ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មវប្បធម៌របស់រដ្ឋធានី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ