អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីក្នុងការអភិវឌ្ឍទេសចរណ៍

(VOVWORLD) - វៀតណាមជាម្ចាស់នៃប្រព័ន្ធបេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ រមណីដ្ឋានដែលលាតសន្ធឹងពាសពេញប្រទេស រួមជាមួយនឹងពិធីបុណ្យ ភូមិសិប្បកម្មប្រពៃណី និងវប្បធម៌ធ្វើម្ហូបដ៏វិសេសវិសាលរបស់តំបន់ជាច្រើនទៀតផង។ នេះគឺជាលក្ខខណ្ឌដ៏សំខាន់ និងជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទេសចរណ៍ និងវប្បធម៌ ការកំណត់រូបភាពនិងផ្សព្វផ្សាយម៉ាកយីហោទេសចរណ៍នៃមូលដ្ឋាន។

អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីក្នុងការអភិវឌ្ឍទេសចរណ៍ - ảnh 1ផ្លុំខ្លុយ (រូបភាព៖ petrotimes.vn)

ដោយបានស្តាប់និងទស្សនាផ្ទាល់ ហើយត្រូវបានបង្រៀនពីរបៀបធ្វើត្រែនិងផ្លុំ ត្រែតាំងពីក្មេងមក Giang A Sua ជាសិស្សថ្នាក់ទី៥ សាលាអន្តេវាសិកបឋមសិក្សា និងអនុវិទ្យាល័យជនជាតិភាគតិច នៅឃុំ So Ho ស្រុក Tram Tau ខេត្ត Yen Bai បានតាំងចិត្តរៀនលេងផ្លុំត្រែ និងសម្តែងជូនភ្ញៀវទេសចរ។ Giang A Sua ចែករំលែកថា អូនចង់រួមចំណែកក្នុងការផ្សព្វផ្សាយនិងថែរក្សាសម្លេងត្រែរបស់ប្រជាជនខ្លួន។

“ខ្ញុំពិតជាចូលចិត្តរៀនផ្លុំត្រែខ្លាំងណាស់។ ខ្ញុំដឹងថា ការរៀនផ្លុំត្រែគឺសម្រាប់តែជនជាតិ Mong ប៉ុណ្ណោះ។ នាពេលខាងមុខ ខ្ញុំនឹងបបួលមិត្តភ័ក្តិមករៀនជាមួយគ្នាដើម្បីរក្សាវប្បធម៌ជនជាតិ Mong”។

ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតជាច្រើនដែលនៅតែរក្សាបាននូវលក្ខណៈពិសេសដ៏ប្រណិតនោះ Sa Ho គឺជាឃុំមួយក្នុងចំណោមឃុំដែលទាក់ទាញចំនួនភ្ញៀវទេសចរច្រើនជាងគេនៅស្រុក Tram Tau ខេត្ត Yen Bai។ ក្នុងជីវភាពរបស់ជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ Tram Tau ត្រែរបស់ជនជាតិ Mong បង្កប់នូវអត្ថន័យជាច្រើន។ យោងតាមលោក Tro A Sinh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Sa Ho បានឲ្យដឹងថា ដើម្បីអភិរក្សនិងថែរក្សាឧបករណ៍ភ្លេងនេះ សិប្បករប្រជាប្រិយ គណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំកំពុងអនុវត្តន៍ដំណោះស្រាយជាច្រើនក្នុងការអភិរក្សឧបករណ៍ភ្លេងនេះ  តាមរយៈ ការបើកថ្នាក់សិក្សាអភិរក្ស ត្រែរបស់ជនជាតិ Mong តាមផែនការរបស់គណៈកម្មាធិការប្រជាជនស្រុក Tram Tau  ស្ដីពីការអភិរក្សវប្បធម៌ផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។

“ត្រែរបស់ជនជាតិ Mong គឺជាឧបករណ៍ភ្លេងមិនអាចខ្វះបានសម្រាប់ជនជាតិម៉ុងតាំងពីកើតរហូតដល់ស្លាប់។ តាមរយៈថ្នាក់នេះ យើងក៏សង្ឃឹមដែរថា បន្ទាប់ពីរៀនចប់ កុមារនឹងចាប់យកជំនាញមូលដ្ឋាន អង្កត់ធ្នូ និងក្បាច់រាំរបស់ត្រែ ដែលជាបទចម្រៀង ដើម្បីរក្សានូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អ ភាពស្រស់ស្អាតរបស់ជនជាតិ Mong”។

នៅខេត្ត Bac Kan ការត្បាញអំបោះមានតាំងពីយូរយារណាស់មកហើយនៅតំបន់ជុំវិញបឹងបាបេ ។ បើកាលពីមុនប្រជាជនត្បាញក្រណាត់បម្រើក្រុមគ្រួសារ ឥឡូវនេះដោយការអភិវឌ្ឍវិស័យទេសចរណ៍ សំលៀកបំពាក់ ក្រមា និងកាបូបស្ពាយស្អាតៗ បានក្លាយជាវត្ថុអនុស្សាវរីយ៍ជាទីស្រឡាញ់របស់ភ្ញៀវទេសចរ។

បច្ចុប្បន្ននេះ ខេត្ត Bac Kan មានបេតិកភណ្ឌវប្បធម៌របស់ជនជាតិភាគតិចប្រមាណ ៣០០ ដូចជា របាំត្រែរបស់ជនជាតិ Mong ពិធីទទួលស្គាល់បុរសពេញវ័យរបស់ជនជាតិ Dao…។ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌អរូបីមួយតំណាងមនុស្សជាតិគឺ ចម្រៀង Then។ យោងតាមលោក Ha Van Truong ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Kan ដើម្បីពង្រីកនូវតម្លៃបេតិកភណ្ឌទាំងនេះ ខេត្ត Bac Kan នឹងផ្តោតសំខាន់លើការអភិវឌ្ឍទេសចរណ៍តាមសហគមន៍ សម្រាប់ឲ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ និងស្វែងយល់អំពីវប្បធម៌ពិសេសរបស់ជនជាតិដើមភាគតិច។

អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីក្នុងការអភិវឌ្ឍទេសចរណ៍ - ảnh 2នៅខេត្ត Bac Kan ការតម្បាញក្រណាត់ចរបាប់មានតាំងពីយូរយារណាស់មកហើយ នៅតំបន់ជុំវិញបឹង Ba Be (រូបថត៖ dantocmiennui.vn)

“ខេត្តមានគម្រោងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីនៃតំបន់បឹង Ba Be ផ្សាជ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។ ដូច្នោះហើយ មានផលិតផលចំនួន ៨ ដែលបានចុះបញ្ជី។ ជាពិសេស ចំណុចលេចធ្លោនៅទីនេះ គឺការកសាងក្រុមវប្បធម៌របស់ជនជាតិភាគតិច ដែលធ្វើការផលិតកម្មជារៀងរាល់ថ្ងៃ ប៉ុន្តែពេលយប់ ពេលសម្រាកលំហែ ថ្ងៃឈប់សម្រាកនឹងបម្រើភ្ញៀវទេសចរណ៍”។

មកដល់ Lai Chau ភ្ញៀវទេសចរនឹងមានការចាប់អារម្មណ៍នឹងភូមិ Sin Suoi Ho ដែលជាភូមិតូចមួយរបស់ជនជាតិ Mong ដែលស្ថិតនៅលើកំពូលភ្នំ ១.៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាត អាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ; លក្ខណៈរស់រាយរាក់ទាក់របស់អ្នកស្រុក រួមជាមួយនឹងអារម្មណ៍នៃការអភិរក្ស និងថែរក្សានូវតម្លៃវប្បធម៌ប្រពៃណី គឺជាអ្វីដែលបង្កើតភាពទាក់ទាញសម្រាប់់ភ្ញៀវទេសចរនៅពេលមកដល់កន្លែងនេះ។ ដោយគុណសម្បត្តិជាទឹកដីដែលកំណត់ដោយអត្តសញ្ញាណជនជាតិចំនួន ២០ រស់នៅជាមួយគ្នា ក្នុងរយៈពេលកន្លងមក ខេត្ត Lai Chau បានកសាងតំបន់ទេសចរណ៍សហគមន៍ចំនួន ១៣ ដោយលក្ខណៈវិនិច្ឆ័យនៃការអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិភាគតិច។ លោក Tran Quang Khang អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖ “ក្រៅពីអត្ថន័យកសាងវប្បធម៌បង្កប់នូវអត្តសញ្ញាណជាតិ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ការនាំយកនូវអ្វីដែលប្រជាជនមានស្រាប់ លើកតម្កើងគុណតម្លៃដ៏ល្អប្រសើររបស់ប្រជាជន ដើម្បីធ្វើឲ្យប្រជាជនធ្វើអ្នកមាន ហើយក៏តាមរយៈសកម្មភាពទេសចរណ៍ ដើម្បីលើកកម្ពស់ និងបញ្ជាក់ពីប្រពៃណី លក្ខណៈវប្បធម៌ពិសេសរបស់ប្រជាជនក្នុងខេត្ត”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វប្បធម៌ជនជាតិកាន់តែជិតស្និទ្ធ ហើយក្លាយជាធនធានដែលរួមចំណែកក្នុងការបង្កើតប្រៀបខ្លាំង និងភាពខុសគ្នាសម្រាប់ផលិតផលទេសចរណ៍។ ដូច្នេះហើយ ការអភិរក្ស និងលើកតម្កើងតម្លៃប្រពៃណី និងវប្បធម៌របស់ជនជាតិ ស្របជាមួយនឹងការអភិវឌ្ឍវិស័យទេសចរណ៍ គឺជាទិសដៅប្រកបដោយនិរន្តរភាព ដែលគួរត្រូវបានផ្សព្វផ្សាយ និងបើកទូលាយតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ