ASOSAI 14៖ វៀតណាម​អភិវឌ្ឍន៍​ដោយចីរភាពជាមួយកិច្ចការពារបរិស្ថាន

(VOVWORLD) -របៀបវារៈស្ដីពីការអភិវឌ្ឍដោយចីរភាពដល់ឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិបានក្លាយទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ពិភពលោក ក្នុងនោះមានវៀតណាមផងដែរ។ របៀបវារៈនេះរួមមានគោកដៅចំនួន ១៧ ដែលផ្តោតសំខាន់លើសសរស្តម្ភចំនួនបីគឺ សេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្នុងនោះមានគោលដៅចំនួន ៤ អំពីបរិស្ថាន។ រដ្ឋាភិបាលវៀតណាមបានប្រមូលផ្ដុំរាល់ប្រភពកម្លាំងចាំបាច់ ដើម្បីអនុវត្តន៍ដោយជោគជ័យនូវរាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាព ក្នុងនោះផ្ដោតទៅលើភារកិច្ចការពារបរិស្ថាន។
ASOSAI 14៖ វៀតណាម​អភិវឌ្ឍន៍​ដោយចីរភាពជាមួយកិច្ចការពារបរិស្ថាន - ảnh 1  ទិដ្ឋភាពមហាសន្និបាតអង្គការនៃស្ថាប័នសវនកម្មកំពូលតំបន់អាស៊ីលើកទី ១៤  (ASOSAI 14)

នាថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបាន ចុះហត្ថលេខាលើផែនការសកម្មភាពជាតិ ស្ដីពីការអនុវត្តន៍របៀបវារៈ ឆ្នាំ 2030 ដើម្បី អភិវឌ្ឍន៍ដោយចីរភាព ក្នុងនោះបានដាក់ចេញរាល់គោលដៅជាក់ស្ដែងសម្រាប់ដំណាក់កាលនិមួយៗ ហើយប្រគល់ភារកិច្ចជូនក្រសួង និងស្ថាប័នទាក់ទិននានា ដើម្បីធានាភាពជោគជ័យនៃកម្មវិធីនេះ។ លទ្ធផលបានបង្ហាញថា អត្រាកំណើនខ្ពស់ តុល្យភាពនៃខឿនសេដ្ឋកិច្ចត្រូវបានរក្សារឹងមាំ ឱនភាពថវិកានិងបំណុលជាតិស្ថិតក្នុងការគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាបសង្គមដោយជោគជ័យ និងសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយផ្សាភ្ជាប់ជាមួយកិច្ចកាពារបរិស្ថាន។ តាមរយៈសកម្មភាពសវនកម្មបរិស្ថាន សវនកម្មរដ្ឋវៀតណាមបានអនុវត្តន៍តួនាទីវាយតម្លៃ ឃ្លាំមើល លើកសំណើរ និងវិធានការ ដើម្បីធានាវិន័យ តម្លាភាព និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រភពធនធានធម្មជាតិ ការពារបរិស្ថាន និងធានាការអភិវឌ្ឍន៍ដោយចីរភាព។ លោក Nguyen Quang Thanh អគ្គសវនកររងរដ្ឋវៀតណាមបានឲ្យដឹងថា៖

“ចាប់តាំងពីឆ្នាំ ១៩៩៤ រហូតមកដល់ពេលនេះ សវនកម្មរដ្ឋ បានធ្វើ សវនកម្មអំពីបរិស្ថានដូចជា៖ គម្រោងការណ៍បោះទុនវិនិយោគសំណង់បង្ហូរទឹកដើម្បីកែលំអបរិស្ថាននៅទីក្រុងហាណូយ  ធ្វើសវនកម្មបរិស្ថានទឹកនៅអាងទន្លេមេគង្គ និងធ្វើសវនកម្មការធ្វើអាជីវកម្ម រ៉ែនៅតាមមូលដ្ឋាន។ លទ្ធផលសវនកម្មបានរួមវិភាគទានក្នុងការកែសម្រូលយន្តការគោលនយោបាយ សំដៅគ្រប់គ្រងបរិស្ថាន និងលើកកំពស់ការយល់ដឹងរបស់អង្គការ បុគ្គលក្នុងការប្រតិបត្តិបទបញ្ញត្តិស្ដីពីកិច្ចការពារបរិស្ថាន។ តាមរយៈការចូលរួមវគ្គបុណ្ដោះបណ្ដាល សិក្ខាសាលាផ្លាស់ប្ដូរបទពិសោធន៍ និងសកម្មភាពអំពីសវនកម្មបរិស្ថានក្នុងសហគមន៍សវនកម្មអន្តរជាតិ និងតំបន់នោះ សវនកម្មរដ្ឋមានបទពិសោធន៍បន្ថែម ហើយធ្វើសវនកម្មអំពីប្រធានបទទឹកកាកសំណល់ឧស្សហកម្មដោយម្ចាស់ការ។ លទ្ធផលសវនកម្មទាំងនេះ ត្រូវបានសហគមន៍ប្រជាជនគាំទ្រ និងវាយតម្លៃខ្ពស់”។

សវនកមក្មរដ្ឋបានកសាងផែនការសវនកម្មយុទ្ធសាស្រ្ត និងផែនការសវនកម្មជារៀងរាល់ឆ្នាំ ដោយឈរលើមូលដ្ឋានវាយតម្លៃលើការអនុវត្តន៍រាល់គោលដៅអនុវត្តន៍ដោយចីរភាពអំពីកិច្ចការពារបរិស្ថានរបស់រដ្ឋាភិបាល មូលដ្ឋាន ជាពិសេសគឺផ្ដោតទៅលើបញ្ហាទឹកកាកសំណល់ និងបម្រែបម្រូលអាកាសធាតុ។ តាមលោក  Nguyen Quang Thanh អគ្គសវនកររងរដ្ឋវៀតណាមបានឲ្យដឹងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារសវនកម្មនោះ សនវកម្មរដ្ឋបានផ្ដោតលើការបណ្ដុះបណ្ដាល បំពាក់បំប៉ន និងលើកកម្ពស់សមត្ថភាពជូនបុគ្គលិក។ ព្រមទាំងពង្រឹងការត្រួតពិនិត្យគុណភាពសវនកម្មតាមបទបញ្ញត្តិនៃសវនកម្មរដ្ឋ ហើយសមស្របនឹងច្បាប់អន្តរជាតិ។

“នៅថ្នាក់ជាតិ វៀតណាមបានអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវទិសដៅមិនបោះបង់ចោលបរិស្ថាន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឡើយ។ ពង្រឹងការងារផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយស្ដីពីកិច្ចការពារបរិស្ថានដល់ប្រព័ន្ធនយោបាយទាំងមូល ហើយរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនទាំងមូល និងប្រព័ន្ធនយោបាយអំពីកិច្ចការពារបរិស្ថាន។ ព្រមទាំងរួមបញ្ចូលផែនការស្ដីពីកិច្ចការពារបរិស្ថានទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ក្រសួង ស្ថាប័ន មូលដ្ឋាននានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយផ្សាភ្ជាប់នឹងកិច្ចការពារបរិស្ថាន និងធានាការអភិវឌ្ឍន៍ដោយចីរភាព និងឆាប់រហ័ស”។

ក្នុងឱកាសរៀបចំមហាសន្និបាតអង្គការបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ីលើកទី ១៤  (ASOSAI 14) និងរំលឹកខួបលើកទី ៥០ ឆ្នាំ នៃធម្មនុញ្ញ ASOSAI នោះ វៀតណាមបានពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកចំណេះដឹងក្នុងសហគមន៍ ASOSAI។ តាមនោះ អភិវឌ្ឍន៍សមត្ថភាពសម្រាប់សមាជិកនានា ចែករំលែកបទពិសោធន៍ និងពង្រឹងសមត្ថភាព តាមរយៈការរៀបចំធ្វើសវនកម្មសហប្រតិបត្តិការរវាងសមាជិកនានាលើវិស័យសវនកម្មបរិស្ថាន និងអភិវឌ្ឍន៍ដោយចីរភាពផងដែរ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ