ការផ្លាស់ប្តូរក្នុងការបើកចំណាយប្រាក់សម្រាប់គម្រោងវិនិយោគសាធារណៈ

(VOVWORLD) - ដំណើការនៃការបើកចំណាយដើមទុនវិនិយោគសាធារណៈសម្រាប់គម្រោងដឹកជញ្ជូនសំខាន់ៗ ជាពិសេសគឺគម្រោងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ 
ការផ្លាស់ប្តូរក្នុងការបើកចំណាយប្រាក់សម្រាប់គម្រោងវិនិយោគសាធារណៈ - ảnh 1 តួលេខនៃការបើកចំណាយប្រាក់សម្រាប់វិស័យគមនាគមន៍ដឹកជញ្ជូនពីភាពជាក់ស្តែងនៃគម្រោងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងគឺគួរអោយកត់សំគាល់ 

វិស័យគមនាគមន៍ដឹកជញ្ជូនបានកំណត់ទិសដៅនៅខែកញ្ញាខាងមុខនេះ ពោលគឺនឹងសម្រេចបានផែនការបើកចំណាយប្រាក់ចំនួន ៦៦ %។ដោយមានការត្រួតពិនិត្យមើលលើការអនុវត្តផែនការជាក់ស្តែងដោយមានទាំងដំណោះស្រាយប្រមូលផ្តុំផង និងប្រកបដោយជំនាញវិជ្ជាជីវៈផង លទ្ធផលនៃការបើកចំណាយប្រាក់លើគម្រោងសំខាន់ៗនៃវិស័យគមនាគមន៍ បានធានានូវការរីកចម្រើនជាទូទៅសម្រាប់គម្រោងវិនិយោគសាធារណៈចំនួន ៦ និងគម្រោងវិនិយោគឯកជនចំនួន ៥ ក្រោមទម្រង់នៃទំនាក់ទំនងភាពជាដៃគូរដ្ឋ-ឯកជន (PPP) ដែលគ្រោងនឹងត្រូវបានបញ្ចប់យ៉ាងឆាប់ៗនៅឆ្នាំ ២០២២ ដូចគោលដៅដែលបានដាក់ចេញផងដែរ។

លោក Nguyen Danh Huy ប្រធានមន្ទីរផែនការនិងវិនិយោគនៃក្រសួងគមនាគម ន៍និងដឹកជញ្ជូនវៀតណាម បានមានប្រសាសន៍ថា រហូតដល់ចុងខែកក្កដា ការបើកផ្តល់ថិវកាជាទូទៅសម្រេចបាន ១៦.៥៨០ ពាន់លានដុង ដែលស្មើនឹង ៤១% នៃផែនការ ហើយគិតត្រឹមដល់ដំណាច់ខែសីហា ហើយគេគ្រោងនឹងបើកចំណាយប្រាក់ជាង ២០.៥០០ ពាន់លានដុង ដែលសម្រេចបាន ៥១,៨% នៃផែនការផងដែរ ។លោក Nguyen Danh Huy បានឲ្យដឹងថា៖ «លទ្ធផលនៃការបើកចំណាយប្រាក់ទទួលបានជោគជ័យក្នុងរយៈពេលប៉ុន្មានខែកន្លងមក។ ខែកក្កដាសម្រេចបាន ៤១% នៃផែនការពេញមួយឆ្នាំ។ យោងតាមតួលេខដែលធ្វើបច្ចុប្បន្នភាពក្នុងខែសីហានេះ គឺសម្រេចបានប្រមាណ ៥៨% នៃផែនការផងដែរ។ រីឯនៅដំណាច់ខែកញ្ញានេះ សម្រេចបាន ៦៦% រាប់ទាំងដើមទុនបរទេស និងទុនក្នុងស្រុក។ ទន្ទឹមនឹងនេះនៅក្នុងគម្រោងចរាចរណ៍សំខាន់ៗទាំងអស់ ជាពិសេសគឺ ផ្លូវល្បឿនលឿនខាងជើង - ខាងត្បូង ទទួលបានជោគជ័យ ហើយខ្ញុំសូមបញ្ជាក់ថា នេះគឺជាការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងពិតប្រាកដរបស់ក្រសួង»។

រាល់ដំណោះស្រាយតាមបែបប្រមូលផ្តុំ និងមានប្រសិទ្ធិភាពនៃគម្រោងជាតិដ៏សំខាន់ៗទាំងនេះ ទទួលបានលទ្ធផលនៃការបើកផ្តល់ប្រាក់ខ្ពស់ ហើយនេះគឺជាការលើកកម្ពស់នូវទំនួលខុសត្រូវផ្ទាល់ខ្លួន ចំពោះគណៈកម្មការគ្រប់គ្រងគម្រោង និងស្ថាប័នសេនាធិការ ក៏ដូចជាថ្នាក់នាយកប្រតិបត្តិគំរោងផងដែរ។ ទន្ទឹមនឹងនេះ ការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាមូលដ្ឋាននិងការ      ពិនិត្យយ៉ាងហ្មត់ចត់ក្នុងការងារឈូសឆាយដីគម្រោង ត្រូវបានគេចាត់ទុកថាជាលទ្ធផលនៃការប្តេជ្ញាចិត្តសម្រាប់ការបើកចំណាយប្រាក់របស់ក្រសួងគមនាគន៍និងដឹកជញ្ជូន លើគម្រោងនេះ ពីព្រោះថានេះជាផ្នែកមួយនៃការងារដែលត្រូវចំណាយពេលវេលាជាច្រើន ព្រមទាំងជះឥទ្ធិពលដល់ដំណើរការនៃគម្រោងជាទូទៅផងដែរ។

ទាក់ទងនឹងគម្រោងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូង បរិមាណការងារនិង   ល្បឿននៃការបើកផ្តល់ដើមទុនវិនិយោគនៃគម្រោងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូង បានកើនឡើងជាលំដាប់លំដោយសម្រាប់ត្រីមាសនិមួយៗ ហើយលទ្ធផលនៃការបើកចំណាយប្រាក់ ក្នុងការងារឈូសឆាយដីគម្រោង សម្រេចបាននូវតួលេខលើសពី ៩០% ។ ពីការពិតជាក់ស្តែងនៃការផ្លាស់ប្តូរក្នុងការបើកផ្តល់ប្រាក់សម្រាប់ត្រីមាសទី ២ និងត្រីមាសទី ៣ នៃវិស័យគមនាគមន៍ដឹកជញ្ជូន បានសរឲ្យឃើញថា ការផ្តោតចំណាប់អារម្មណ៍ និងការខិតខំប្រឹងប្រែងយ៉ាងខ្ពស់របស់   កម្មាភិបាល និងបុគ្គលិកទាំងមូល។ នេះក៏ជាមធ្យោបាយ ដើម្បីបបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងបរិបទដែលជំងឺរាតត្បាត កំពុងវិវត្តន៍ដ៏ស្មុគស្មាញ ហេតុដូច្នេះគប្បីមានភាពម្ចាស់ការក្នុងការចាត់វិធានការ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺរាតត្បាត ក៏ដូចជាត្រូវធានាឲ្យបានល្អនូវគោលដៅកំណើនសេដ្ឋកិច្ចរួមរបស់ប្រទេសជាតិផងដែរ។ លោក Le Kim Thanh ប្រធាននាយកដ្ឋានទទួលបន្ទុកទំនាក់ទំនងភាពដៃគូរដ្ឋ-ឯកជន (PPP) នៃក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមបានមានប្រសាសន៍ថា៖

«បន្ទាប់ពីរដ្ឋសភាវៀតណាម បានបំលែងគម្រោងចំនួន ៣ ទៅជាការវិនិយោគសាធារណៈ រីឯកម្រោងចំនួន ៥ នៅសល់ទៀត យើងខ្ញុំបានជូនដំណឹងអំពីការដាក់អោយដេញថ្លៃ ក៏ដូចជាជូនដំណឹងដល់វិនិយោគិន ដែលបានជាប់ក្នុងបញ្ជីជ្រើសរើសជាបឋមផងដែរ។ រហូតមកដល់ពេលនេះ វិនិយោគិនចំនួន ១៤/១៦ បានចូលរួមក្នុងការចុះបញ្ជីដាក់ពាក្យដេញថ្លៃហើយ។ ហេតុដូច្នេះចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកញ្ញា គេនឹងបិទការដេញថ្លៃ ហើយនឹងជ្រើសរើសអ្នកម៉ៅការសក្តិសមដែលស្របតាមការកំណត់។ រីឯការបើកផ្តល់ប្រាក់សម្រាប់ការការងារឈូសឆាយដីគម្រោងវិញ យើងខ្ញុំបានផ្តោតលើការអនុវត្ត ហើយនៅត្រីមាសទី ៣ ខាងមុខនេះ នៅពេលជ្រើសរើសបានវិនិយោគិនរួចរាល់ហើយ ការងារឈូសឆាយដីសម្រេចបាន ៩០% ។ ហេតុដូច្នេះនៅពេលជ្រើសរើសវិនិយោគិន គឺចំពេលដែលមានទីតាំងដីលល្អ ដើម្បីប្រគល់ឲ្យអ្នកម៉ៅការធ្វើការអនុវត្តគម្រោងនេះ»។

ដោយមានការដំណោះស្រាយយ៉ាងបត់បែន និងមានប្រសិទ្ធភាព ក្រសួង កំពុងខិតខំប្រឹងប្រែងសម្រេចឱ្យបាន ១០០% នៃផែនការបើកចំណាយប្រាក់ក្នុងឆ្នាំ ២០២០ ។ ទាំងនេះក៏ជាសកម្មភាព ដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់ក្រសួង ដើម្បីរួមចំណែកដល់ការសម្រេចបាននូវគោលដៅពីរដើរទន្ទឹមគ្នា ក្រោមការបញ្ជាដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីវៀតណាមក្នុងបរិបទនៃការលំបាក ព្រមទាំងផ្តោតសំខាន់លើការអនុវត្តប្រកបដោយជោគជ័យនូវគម្រោងចរាចរណ៍ជាតិដ៏សំខាន់ៗ ដើម្បីរួមចំណែកដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ