គម្រោងផ្លូវ​ល្បឿនលឿន ត​ភ្ជាប់និងបង្កើត​កម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

(VOVWORLD) - គោលដៅអភិវឌ្ឍន៍ដែលបានដាក់ចេញក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបន្តអះអាងថា ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដោយសមកាលកម្ម គឺជាចំណុចលោតផ្លោះយុទ្ធសាស្ត្រមួយក្នុងចំណោមចំណុចលោតផ្លោះយុទ្ធសាស្ត្រទាំង៣។ ដូច្នេះហើយ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាមួយបាវចនា “ឈានទៅមុខ ត្រួសត្រាយផ្លូវ” ត្រូវបានចាត់ទុកជាវិស័យមុខព្រួញនិងអាទិភាពចម្បងរបស់វៀតណាម។ 

ការអភិវឌ្ឍប្រព័ន្ធផ្លូវល្បឿនលឿនដោយសមកាលកម្ម បានរួមចំណែកជំរុញសេដ្ឋកិច្ចសង្គម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ។

នៅចុងខែមេសាកន្លងទៅ គម្រោងសមាសភាគចំនួន ២ នៃគម្រោងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូង (ដំណាក់កាលទី ១) រួមមាន៖ Mai Son - ផ្លូវជាតិលេខ ៤៥ (តភ្ជាប់ Ninh Binh ជាមួយ Thanh Hoa) និង Phan Thiet (Binh Thuan) - Dau Giay (Dong Nai) ត្រូវបានបើកដំណើរការ។ បច្ចុប្បន្ន ទីភ្នាក់ងារ និងអង្គភាពដឹកជញ្ជូនទាំងមូលរួមជាមួយសហគ្រាស និងអ្នកម៉ៅការ កំពុងអនុវត្តន៍យ៉ាងសកម្មនូវគម្រោងដំណាក់កាលទី ២ (២០២១-២០២៥) ដែលមានប្រវែងសរុបជិត ៧២៤ គីឡូម៉ែត្រ។ នៅពេលខ្សែផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងត្រូវបានបើកដំណើរការនោះ វាមិនត្រឹមតែតភ្ជាប់ចរាចរណ៍ខាងជើង - ខាងត្បូងប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផ្សេងៗទៀតដូចជាទេសចរណ៍ សេវាកម្ម រួមចំណែកដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ 

គម្រោងផ្លូវ​ល្បឿនលឿន ត​ភ្ជាប់និងបង្កើត​កម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ - ảnh 1លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa។ (រូបថត៖ qdnd.vn)

លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំបានជ្រើសរើសអង្គភាពដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីសាងសង់គម្រោងនេះ។ ប្រភពសម្ភារៈសំណង់ដូចជាអណ្តូងដី អណ្តូងរ៉ែខ្សាច់ក្នុងស្រុកយើងខ្ញុំក៏បានផ្គត់ផ្គង់សម្រាប់តែអ្នកម៉ៅការនិងអ្នកវិនិយោគគម្រោងប៉ុណ្ណោះ។ យើងខ្ញុំកំណត់ថា គម្រោងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងជាគម្រោងដ៏សំខាន់មួយ ដែលត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការណែណាំរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីធានាការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់គម្រោងផ្លូវល្បឿនលឿននេះ”។

អនុវត្តគម្រោងផ្លូវល្បឿនលឿន សហគ្រាសតែងតែត្រូវបានរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានបង្កលក្ខខណ្ឌអំណោយផលបំផុតដើម្បីអនុវត្ត និងបំពេញការងារ។ ប្រការនេះមានផលប្រយោជន៍សម្រាប់សហគ្រាសផង និងសម្រាប់ប្រជាជនឲ្យទទួលបានអត្ថប្រយោជន៍នៅពេលដែលផ្លូវល្បឿនលឿនត្រូវបានដាក់ឱ្យដំណើរការ។ លោក Pham Van Khoi ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Phuong Thanh បានចែករំលែកថា៖ “វិស័យគមនាគមដឹកជញ្ជូនទោះបីជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែក៏មានភាពអំណោយផលជាច្រើនដែរ។ កត្តាអំណោយផលនោះគឺបក្ស រដ្ឋ និងខេត្តក្រុងនានា កំពុងបង្កលក្ខណៈងាយស្រួលអំពីដើមទុន និងទីតាំងសាងសង់ផ្លូវល្បឿនលឿនដំណាក់កាលទី២ សំដៅបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ បណ្តាសហគ្រាសនៅពេលមានទីតាំងហើយ ក៏ផ្តោតការយកចិត្តទុកដាក់ដើម្បីការបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿន”។

គម្រោងផ្លូវ​ល្បឿនលឿន ត​ភ្ជាប់និងបង្កើត​កម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ - ảnh 2កំណាត់ផ្លូវល្បឿនលឿន Mai Son - ផ្លូវជាតិលេខ ៤៥។ (រូបថត៖ TTXVN)

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខ្សែផ្លូវល្បឿនលឿនជាច្រើនត្រូវបានវិនិយោគសាងសង់ឡើង មិនត្រឹមតែឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់វប្បធម៌តំបន់ និងលើកកម្ពស់តម្លៃវប្បធម៌ទៀតផង។ សហគ្រាសជាច្រើនបានផ្តល់អាទិភាពលើអត្ថប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន ដោយយកប្រាក់ចំណេញទាប ដើម្បីផ្តល់អាទិភាពបញ្ចប់ការសាងសង់។ ផ្លូវល្បឿនលឿនឆ្លងកាត់ព្រៃភ្នុំ ឆ្លងកាត់តំបន់ដីខ្សាច់ថ្មបាននាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់តំបន់ជាច្រើន។ លោក Tran Chong ប្រធានសមាគមអ្នកវិនិយោគសំណង់ដឹកជញ្ជូនចែករំលែកថា៖ “សម្រាប់សហគ្រាស មិនមែនជាបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបញ្ហាសង្គម និងវប្បធម៌ទៀតផង។ ឧទាហរណ៍ថា ផ្លូវល្បឿនលឿន Dong Dang (Lang Son) - Tra Linh (Cao Bang) បើគ្រាន់តែជាផែនការហិរញ្ញវត្ថុប៉ុណ្ណោះ វានឹងពិបាកអនុវត្តណាស់ ប៉ុន្តែនេះជាស្រុកកំណើតនៃបដិវត្តន៍ ជាខ្សែព្រំដែនជាតិប្រវេង ៣៥០ គីឡូម៉ែត្រ ជាបេតិកភណ្ឌពិភពលោកឧទ្យានភូគម្ភសាស្ត្រសកល Non nuoc Cao Bang និងជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើននាក់។ ប្រការនេះបានជម្រុញឱ្យសហគ្រាសទទួលយកគម្រោង ព្រោះគម្រោងនេះនឹងជួយអភិវឌ្ឍន៍ប្រទេសជាតិ។ រដ្ឋាភិបាលគប្បីបន្តមានគោលនយោបាយលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលថែមទៀតដើម្បីវិនិយោគិនចូលរួមក្នុងគម្រោងផ្លូវល្បឿនលឿនកាន់តែច្រើន នាំមកនូវការតភ្ជាប់មិនត្រឹមតែខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងវប្បធម៌ សង្គម និងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិផង”។

មានកំណាត់ផ្លូវចំនួន៤ ក្នុងគម្រោងសមាសភាគទាំង១១នៃផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងដំណាក់កាលទី ១ ដែលនឹងបញ្ចប់ការសាងសង់នៅឆមាសទី ២ ឆ្នាំ២០២៣នេះ រួមមាន៖ ផ្លូវជាតិលេខ ៤៥ - Nghi Son (បង្ហើយនៅត្រឹមខែសីហា) Nghi Son - Dien Chau (ខែកក្កដា) Nha Trang - Cam Lam (ខែកញ្ញា) និងស្ពាន My Thuan ២ (ខែធ្នូ)។ គម្រោងទាំងនេះ នឹងរួមចំណែកសម្រេចបានគោលដៅរបស់វៀតណាមមានផ្លូវល្បឿងលឿនចំនួន ៥០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ ។ នេះគឺជាមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធដែលដើរតួនាទីតភ្ជាប់ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅគ្រប់តំបន់នៃមាតុប្រទេស នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ