ជំហានលោតផ្លោះក្នុងការទាក់ទាញការវិនិយោគ FDI នៅ Ba Ria – Vung Tau

(VOVWORLD) -  ជាមួយនឹងការប្តេជ្ញាចិត្តបន្សុទ្ធទីផ្សារ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងខ្ជាប់ខ្ជួននោះ ខេត្ត Ba Ria-Vung Tau កំពុងម្ចាស់ការក្នុងការឈានទៅរកវិនិយោគិនកំពូល ដែលអនុវត្តបច្ចេកវិទ្យាខ្ពស់ផងដែរ។ ក្នុងនោះ នឹងផ្តោតការយកចិត្តទុកដាក់ពិសេសទៅលើវិនិយោគិនដែលធ្វើការវិនិយោគលើកំពង់ផែ សេវាភ័ស្តុភារកំពង់ផែ ទេសចរណ៍និងកសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ហើយក៏ជាគោលដៅក្លាយទៅជាសសរទ្រូងសេដ្ឋកិច្ច ដែលខេត្ត Ba Ria-Vung Tau កំពុងប្រដេញផងដែរ។

ជំហានលោតផ្លោះក្នុងការទាក់ទាញការវិនិយោគ FDI នៅ Ba Ria – Vung Tau - ảnh 1 ជ្រុងមួយនៃកំពងផែ Cai Mep (រូបថតៈ nhandan.vn)

Ba Ria – Vung Tau បច្ចុប្បន្នស្រូបយកជិត ១០% ចំនួនសរុបនៃទុនវិនិយោគផ្ទាល់ពីបរទេស(FDI) របស់ប្រទេសជាតិ ហើយជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមខេត្តនិងក្រុងចំនួន ៦៣ សម្រាប់ការទាក់ទាញ FDI។ អត្រានៃការវិនិយោគផ្ទាល់ពីបរទេសនៅ Ba Ria – Vung Tau គឺមានទ្រង់ទ្រាយខ្ពស់ ជាមធ្យមទទួលបាន ៨៦,៧ លានដុល្លារអាមេរិក សម្រាប់គម្រោងមួយ ដែលភាគច្រើនបានមកពីក្រុមសេដ្ឋកិច្ចធំៗ ដូចជា ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក កាណាដា ថៃ ហូឡង់និងសឹង្ហបូរី ... ប្រតិបត្តិការក្នុងវិស័យជាច្រើនដូចជា៖ កំពង់ផែ ភ័ស្តុភារ ស្តុកជ័រនិងអេឡិចត្រូនិច ជាដើម។

ទន្ទឹមនឹងការជំរុញ ការទាក់ទាញវិនិយោគិនដែលមានសក្តានុពលក្នុងបណ្តាវិស័យនេះ នាពេលកន្លងមក Ba Ria – Vung Tau បានប្តេជ្ញា ប្រមូលយកមកវិញនូវគម្រោងណាដែលអនុវត្តយឺតយ៉ាវ ដើម្បីបង្កើតមូលនិធិដីធ្លីសម្រាប់វិនិយោគិនដែលមានសក្តានុពល។ ចាប់ពីពេលនៃការចាត់វិធានការលើគម្រោងអនុវត្តយឺតយ៉ាវកាលពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុបន្ននេះ Ba Ria – Vung Tau បានបញ្ឈប់ប្រតិបត្តិការចំនួន ១៤២ គម្រោង (ដែលក្នុងនោះ គម្រោង ៣៨ នៅតំបន់ឧស្សាហកម្មគម្រោងចំនួន ៥៣ ជាគម្រោងលំនៅដ្ឋាន និងទីក្រុង ហើយគម្រោង ៥១ ផ្សេងទៀត នៅក្រៅតំបន់ឧស្សាហកម្ម)។ យោងតាមលោក Nguyen Thanh Long អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria – Vung Tau បានអោយដឹងថា ដំណើរការនៃការដកហូតគម្រោងដែលអនុវត្តន៍យឺត គឺត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់។ ស្ថាប័នមានសមត្ថកិច្ចរបស់ខេត្តបានធ្វើការជាមួយម្ចាស់វិនិយោគនៃគម្រោងអនុវត្តន៍យឺតយ៉ាវនីមួយៗ ដើម្បីកំណត់នូវមូលហេតុនិងស្នើដោះស្រាយចំពោះករណីនីមួយៗ។ លោក Nguyen Thanh Long បានលើកឡើងថា៖ “បន្ទាប់ពីបានចេញផ្សាយសេចក្តីសម្រេចមក ខេត្តក៏បានចេញផ្សាយនូវបទបញ្ជាស្តីពីការដោះស្រាយរាល់គម្រោងដែលអនុវត្តន៍យឺតយ៉ាវ ដោយមានរបៀបរៀបរយ បើកចំហរ និងមានតម្លាភាព។ លើសពីនេះទៅទៀត ព័ត៌មានទាំងអស់សុទ្ធតែបានបង្ហោះនៅលើគេហទំព័រផងដែរ”។

ការដកហូតយកមកវិញនូវគម្រោងដែលបានអនុវត្តន៍យឺតនោះ  មិនត្រឹមតែបង្កើនមូលនិធិដីធ្លី  “ស្អាត” សម្រាប់បម្រើការវិនិយោគអភិវឌ្ឍន៍របស់ខេត្ត Ba Ria-Vung Tau ប៉ុណ្ណោះទេ ថែមទាំងជួយលុបបំបាត់វិនិយោគិនដែលគ្មានសមត្ថភាពនិងខ្វះសុឆន្ទៈក្នុងការវិនិយោគទៀតផង។ លោក Choi Young Gyo ប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung Chemical របស់កូរ៉េខាងត្បូងបានអោយដឹងថា ក្រុមហ៊ុនរបស់លោកបានវិនិយោគទឹកប្រាក់ចំនួន ១,២ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតជ័រ Polypropylene និងឃ្លាំងស្តុកប្រេងឥន្ធនៈរាវនៅ Ba Ria - Vung Tau។ យ៉ាងណាមិញ អាជ្ញាធរមូលដ្ឋានបានបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុន បំពេញបែបបទតាមរយៈសេចក្តីណែនាំយ៉ាងឆាប់រហ័សនិងច្បាស់លាស់ ដើម្បីជួយអោយសហគ្រិននឹងនរចិត្តស្វែងរកឱកាសវិនិយោគតែម្តង។ លោក Choi Young Gyo បានអោយដឹងថា៖ “នៅពេលទទួលបានលិខិតអនុញ្ញត្តវិនិយោគ យើងខ្ញុំសប្បាយចិត្តណាស់ យើងខ្ញុំបានធ្វើការវិនិយោគនៅវៀតណាមអស់រយៈពេល ១០ ឆ្នាំហើយ។ ដោយឡែក គម្រោងគ្រាប់ផ្លាស្ទិច PP គឺយើងខ្ញុំបានត្រៀមរៀបចំកាលពី ៤ ឆ្នាំមុន។ ក្នុងអំឡុងពេលនៃការត្រៀមរៀបចំនេះ យើងខ្ញុំទទួលបានការគាំទ្រយ៉ាងយកចិត្តទុកដាក់ស្ថាប័នមានសមត្ថកិច្ចខេត្ត Ba Ria-Vung Tau ផងដែរ”។

យោងតាមលេខា នៃគណៈកម្មាធិការបក្សខេត្ត Ba Ria-Vung Tau លោក Nguyen Hong Linh បាន ឲ្យដឹងថា ជាមួយនឹងការបង្កើតនូវលក្ខណៈវិនិច្ឆ័យដើម្បីទាក់ទាញការវិនិយោគនោះ ខេត្ត Ba Ria-Vung Tau កំពុងម្ចាស់ការក្នុងការទាក់ទាញវិនិយោគិនដែលមានកេរ្តិ៍ឈ្មោះនិងមានកិត្យានុភាព។  គួរអោយកត់សម្គាល់ថាជាមួយនឹងការវិនិយោគបរទេស (FDI) ចំនួន ៣,៦ ពាន់លានដុល្លារនោះ ក្នុងឆ្នាំ ២០១៨ ខេត្តសុទ្ធតែផ្តោតសំខាន់លើឧត្តមភាពរបស់ខេត្ត ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យទាក់ទាញវិនិយោគក្នុងស្រុកនិងក្លាយជាកម្លាំងចលករ ដើម្បី Ba Ria-Vung Tau  អាចជឿជាក់បោះជំហានលោតផ្លោះនាពេលខាងមុខ។  

“Ba Ria-Vung Tau មានការអភិវឌ្ឍយ៉ាងខ្លាំងក្នុងទិសដៅទាក់ទាញឧស្សាហកម្ម ដែលមិនបំពុលបរិស្ថានដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍នាពេលអនាគត។ ជាពិសេស ខេត្តបានគ្រប់គ្រងការទាក់ទាញការវិនិយោគ ដើម្បីធ្វើយ៉ាងម៉េចអាច ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត ពោលគឺអភិវឌ្ឍឧស្សាហកម្មតែមិនប៉ះពាល់ដល់បរិស្ថាននោះទេ”។ នេះបើយោងតាមមតិរបស់លោក Nguyen Hong Linh។

នាពេលខាងមុខនេះខេត្តនឹងបន្តអញ្ជើញវិនិយោគិនមានសមត្ថភាពចូលរួមស្រាវ ជ្រាវនិងអនុវត្តគម្រោងនានាដូចជា៖ គម្រោងការភ្នំ Dinh, Safari, មជ្ឈមណ្ឌលដឹកជញ្ជូនភស្តុភារ Cai Mep Ha រួមទាំងបន្តអនុវត្តដំណោះស្រាយដើម្បីគាំទ្រនិងជំរុញគម្រោងវិនិយោគ៖ តំបន់ទីប្រជុំជន Bau Trung; តំបន់ទេសចរណ៍ Nghinh Phong; តំបន់ទេសចរណ៍ Marina City - Tuan Chau ឬទីប្រជុំជន Go Gang ជាដើម។

ជាមួយនឹងការបង្កើតយុទ្ធសាស្ត្រទាក់ទាញការវិនិយោគដោយមានជម្រើស ជួយឧបត្ថម្ភវិនិយោគិនតាមរយៈសកម្មភាពជាក់ស្តែង កាត់បន្ថយបែបបទនោះ  Ba Ria-Vung Tau កំពុងបង្កើតរូបភាពនៃតំបន់ដីពោរពេញទៅដោយសក្តានុពលសម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេសជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ