ជំហានលោតផ្លោះពីការផ្លាស់ប្តូរឌីជីថលដល់ពលរដ្ឋឌីជីថលនៅខេត្ត Lang Son

(VOVWORLD) - អនុវត្តន៍កម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិ ខេត្ត Lang Son បានកំណត់សសរស្តម្ភចំនួន ៥ ដូចជា៖ “ការផ្លាស់ប្ដូរឌីជីថលក្នុងស្ថាប័នបក្ស”; "ការអភិវឌ្ឍអាជ្ញាធរឌីជីថល"; "សេដ្ឋកិច្ចឌីជីថល", "សង្គមឌីជីថល" និង "ច្រកទ្វារព្រំដែនឌីជីថល"។ 
 

ជំហានលោតផ្លោះពីការផ្លាស់ប្តូរឌីជីថលដល់ពលរដ្ឋឌីជីថលនៅខេត្ត Lang Son - ảnh 1ការផ្លាស់ប្តូរឌីជីថល គឺជាបដិវត្តន៍របស់ប្រជាជនទាំងមូល (រូបថត៖ VOV)

រាល់លទ្ធផលដែលសម្រេចបានក្នុងការអនុវត្តការផ្លាស់ប្ដូរឌីជីថលនាពេលកន្លងមកបានបង្ហាញពីការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូលក្នុងការកសាងរដ្ឋអំណាច បម្រើប្រជាជន ដើម្បីប្រជាជន។ អនុវត្តន៍កម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិ ខេត្ត Lang Son បានខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ស្ថិតក្នុងក្រុមខេត្តក្រុងឈានមុខទាំង ១០ ក្នុងប្រទេស អំពីការផ្លាស់ប្តូរឌីជីថល។ ខេត្ត Lang Son បាន បង្កើតគណៈកម្មាធិការដឹកនាំការផ្លាស់ប្ដូរឌីជីថលពីថ្នាក់ខេត្តទៅមូលដ្ឋាន ដើម្បីបង្កើតការស្រុះចិត្តគំនិតគ្នា និងឯកភាពគ្នាក្នុងការដឹកនាំ អនុវត្តន៍ សំដៅសម្រេចឲ្យបានគោលដៅដែលបានកំណត់។ ដំណើរការផ្លាស់ប្ដូរឌីជីថលនៅខេត្ត Lang Son ត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយ លើគ្រប់វិស័យនៃជីវភាពសង្គម ហើយឆ្នាំ ២០២១ គឺជាឆ្នាំគូសសញ្ញាស្ដីពីការផ្លាស់ប្តូរដ៏ខ្លាំងក្លារបស់ខេត្ត Lang Son ទាក់ទងនឹងការផ្លាស់ប្ដូរឌីជីថលជាមួយលទ្ធផលគួរឲ្យកត់សម្គាល់៖ Lang Son ស្ថិតក្នុងTop ខេត្ត-ក្រុងជួរមុខលើវិស័យជាច្រើនក្នុងការផ្លាស់ប្តូរឌីជីថល និងការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថលបានរីកសាយភាយយ៉ាងទូលំទូលាយដល់គ្រប់វិស័យ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅមូលដ្ឋាន។ លោក Hoang Quoc Tuan ប្រធានមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្ត Lang Son បានវាយតម្លៃថា៖ “ការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយលើវិស័យអប់រំបានជួយលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងគ្រប់គ្រងការអប់រំធានាអភិបាលកិច្ចបង្រៀនយ៉ាងត្រឹមត្រូវ តម្លាភាព រួមចំណែក ដល់ការកែទម្រង់រដ្ឋបាល ពង្រីកកម្លាំងច្នៃប្រឌិតរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ហើយជួយសិស្សានុសិស្សទទួលបាន វិធីសាស្រ្តបង្រៀនទំនើប ក៏ដូចជាជំនាញក្នុងការប្រើប្រាស់មធ្យោបាយឌីជីថល តាមរយៈការតភ្ជាប់ជាមួយសាលារៀនអន្តរជាតិ។ បច្ចេកវិទ្យាឌីជីថល បានជួយខេត្តដែលមានស្ថានភាពលំបាកដូចជា Lang Son មានឱកាស ទទួលបានចំណេះដឹង និងបច្ចេកវិទ្យាបើប្រៀបធៀបទៅនឹងខេត្តដទៃទៀតផងដែរ“។

ការផ្លាស់ប្តូរឌីជីថលបានក្លាយជានិយមន័យដ៏ជិតស្និទ្ធចំពោះប្រជាពលរដ្ឋគ្រប់រូប មិនថានៅទីក្រុង ឬភូមិស្រុកនោះទេ ហើយបានបង្កើតឱ្យមានការផ្លាស់ប្តូរក្នុងវិស័យជាច្រើន ចាប់ពីនីតិវិធីរដ្ឋបាលប្រចាំថ្ងៃ រហូតដល់ការអប់រំរបស់កុមារ ឬការថែរក្សាវាលស្រែ។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្តូរឌីជីថល ក្រោមបាវចនាយកប្រជាជនជាមជ្ឈមណ្ឌល ប្រជាជនជាកម្លាំងចលករ ហើយជាគោលដៅអភិវឌ្ឍន៍ គណៈកម្មាធិការប្រជាជនខេត្ត Lang Son បានដាក់ឱ្យដំណើរការមូលដ្ឋានគ្រឹះ "ប្រជាពលរដ្ឋឌីជីថលនៅខេត្ត Lang Son "  រួមបញ្ចូលមុខងារនានាដូចជាជួយសម្រួលដល់ប្រជាពលរដ្ឋធ្វើញត្តិ ទាញយកសេវាកម្មសាធារណៈ ការស្វែងរកព័ត៌មានដីធ្លី អន្តរកម្មជាមួយប្រព័ន្ធជំនួយនិម្មិត iSee Lang Son ការទិញទំនិញនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ នាពេលខាងមុខ មូលដ្ឋានគ្រឹះ "ប្រជាពលរដ្ឋឌីជីថលនៅខេត្ត Lang Son "  នឹងបន្តរួមបញ្ចូលមុខងារជាច្រើនទៀត ដើម្បីបម្រើប្រជាជន និងសហគ្រាស។

ទន្ទឹមនឹងមូលដ្ឋានគ្រឹះ "ប្រជាពលរដ្ឋឌីជីថលនៅខេត្ត Lang Son "  ការប្រើប្រាស់សមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងស្ថាប័នបក្ស រដ្ឋអំណាច និងគ្រប់វិស័យសេដ្ឋកិច្ចសង្គមបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូលរបស់ខេត្ត Lang Son ក្នុងការកសាងរដ្ឋអំណាចបម្រើប្រជាជន និងដើម្បីប្រជាជន។

ជំហានលោតផ្លោះពីការផ្លាស់ប្តូរឌីជីថលដល់ពលរដ្ឋឌីជីថលនៅខេត្ត Lang Son - ảnh 2ថ្នាក់ដឹកនាំខេត្ត Lang Son ចុចប៊ូតុងដើម្បីបើកមូលដ្ឋានគ្រឹះ "ប្រជាពលរដ្ឋឌីជីថលខេត្ត Lang Son" និងអភិវឌ្ឍន៍គណនីទូទាត់តាមអេឡិចត្រូនិក (រូបថត៖ VOV)

ដោយបានកំណត់ថាការផ្លាស់ប្ដូរឌីជីថលទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមពីប្រជាជនទាំងមូល ប្រជាជនត្រូវតែជាម្ចាស់កម្មវត្ថុ ជាកម្លាំងចលករ ហើយជាគោលដៅនៃការផ្លាស់ប្តូរឌីជីថល។ ដូច្នេះខេត្តបានផ្តោតលើការលើកកម្ពស់ការយល់ដឹង និងបំពាក់ចំណេះដឹងដល់ប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់កម្មវិធីឆ្លាតវៃ ដែលបានរួមបញ្ចូលនៅលើមូលដ្ឋានគ្រឹះឌីជីថល។ លោក Ho Tien Thieu ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lang Son បានបញ្ជាក់ថា៖ “ការផ្លាស់ប្ដូរឌីជីថលទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមពីប្រជាជនទាំងមូល ប្រជាជនត្រូវតែជាម្ចាស់កម្មវត្ថុ ជាកម្លាំងចលករ ហើយជាគោលដៅនៃការផ្លាស់ប្តូរឌីជីថល។ ដូច្នេះ ភារៈកិច្ចដ៏សំខាន់គឺត្រូវលើកកម្ពស់ការយល់ដឹង និងបំពាក់ ចំណេះដឹងជូនប្រជាជន ហើយជួយប្រជាជនប្រើប្រាស់កម្មវិធីឆ្លាតវៃយ៉ាងងាយស្រួល ដែលបានរួមបញ្ចូលនៅលើមូលដ្ឋានគ្រឹះឌីជីថល ហើយធ្វើយ៉ាងម៉េចដើម្បីប្រែក្លាយការប្រើប្រាស់សេវាកម្មឌីជីថលទៅជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រទេសជនផងដែរ“។

យោងតាមក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា ខេត្ត Lang Son គឺជាខេត្ត ក្រុងឈានមុខគេមួយក្នុងការផ្លាស់ប្តូរឌីជីថល។ ក្នុងនោះ Lang Son ជាខេត្តដើមដំបូង ដែលបានដាក់ពង្រាយមូលដ្ឋានគ្រឹះច្រកទ្វារព្រំដែនឌីជីថលប្រកបដោយជោគជ័យ; ជាខេត្តដើមដំបូង ដែលដាក់ពង្រាយមូលដ្ឋានគ្រឹះ "Lang Son Cloud" Make in Vietnam។ ទុនវិនិយោគរបស់រដ្ឋមានតិចតួចណាស់ ប៉ុន្តែនាំមកនូវប្រសិទ្ធភាពដ៏អស្ចារ្យក្នុងការសន្សំសម្ចៃថវិការដ្ឋ ព្រមទាំងជាបទពិសោធន៍ និងគំរូសម្រាប់កម្មវិធីបច្ចេកទេសពពក Make-in-Vietnam អាចពង្រីកនៅទូទាំងប្រទេស; ជាខេត្តដើមដំបូង ដែលដាក់ឱ្យប្រើប្រាស់ App"ប្រជាពលរដ្ឋឌីជីថលនៅខេត្ត Lang Son " ។

ជាមួយនឹងគំនិតផ្ដូចផ្ដើម "ច្រកអេឡិចត្រូនិកតែមួយ" នៃមូលដ្ឋានគ្រឹះឌីជីថល បម្រើប្រជាជន និងសហគ្រាសនៅទូទាំងខេត្ត; គឺជាខេត្តដើមដំបូង ដែលបានដាក់ពង្រាយកម្មវិធីជំនួយការនិម្មិត iSee Lang Son ដើម្បីជួយប្រជាជន និងសហគ្រាសស្វែងរក ប្រើវិបផតថលសេវាសាធារណៈរបស់ខេត្តយ៉ាងងាយស្រួល។ Lang Son ក៏ជាខេត្តដើមដំបូង ដែលបានដាក់បញ្ជូលសកម្មភាព ១០០% របស់សាលា ឡើងមូលដ្ឋានគ្រឹះឌីជីថល គ្រូបង្រៀនចំនួន ១០០% បានប្រើប្រាស់គំរូហត្ថលេខាឌីជីថលដើម្បីជំនួសឲ្យសៀវភៅកត់ត្រាការសិក្សា ព្រឹត្តិបត្រពិន្ទុ ហើយជាខេត្តជាប់ចំណាត់ថ្នាក់ទី ២  នៅទូទាំងប្រទេសអំពីផលិតផលនៅលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម ហើយចាប់ចំណាត់ថ្នាក់ទី ៦ នៅទូទាំងទេសអំពីប្រតិបត្តិការប្រកបដោយជោគជ័យលើផ្សារពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម។

ពីលទ្ធផលទាំងនោះ បុព្វហេតុផ្លាស់ប្ដូរឌីជីថលរបស់មូលដ្ឋាននេះ បាននិងកំពុងត្រូវបានបន្តអនុវត្តន៍ដោយព្រមៗគ្នាយ៉ាងខ្លាំងក្លារួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារជាតិ និងសន្តិសុខនៅមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ