ប្រសិទ្ធភាពនៃការទាក់ទាញទុន FDI ពីកិច្ចការបរទេសនៅខេត្ត Binh Duong

(VOVWORLD) - ផ្តើមចេញពីដំបូងទីជាតំបន់ដីដែលមានជំនាញខាងដើមឈើមាន អាយុកាលយូរឆ្នាំ ខេត្ត Binh Duong បានក្លាយជាខេត្តមានវិស័យឧស្សាហកម្ម ជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់ក្នុងចំណោមតំបន់កំពូលដែល ទាក់ទាញការ វិនិយោគផ្ទាល់ពីបរទេស (FDI) ដ៏ល្អបំផុតនៅទូទាំងប្រទេស។ លទ្ធផលនេះគឺ អាស្រ័យ ដោយតំបន់នេះបានពង្រីកទំនាក់ទំនងកិច្ចការបរទេសយ៉ាងសកម្ម ក្នុងការអញ្ជើញវិនិយោគិនមកបណ្តាក់ទុនរកស៊ីផងដែរ។ នេះក៏ជាគោល ការណ៍ ដែលខេត្ត Binh Duong បានតម្រង់ទិសនិងអនុវត្តយ៉ាងឆាប់ៗ ដោយ ហេតុនេះបានរួមចំណែកដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់។
ប្រសិទ្ធភាពនៃការទាក់ទាញទុន FDI ពីកិច្ចការបរទេសនៅខេត្ត Binh Duong - ảnh 1 ខេត្ត Binh Duong បានរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - Horasis ឆ្នាំ២០១៨ និង ២០១៩ ប្រកបដោយជោគជ័យ។ 

កាលពី ១២ ឆ្នាំមុន នៅពេលដែលអញ្ជើញមកដល់ប្រទេសវៀតណាម ដើម្បីស្វែងរកការវិនិយោគ លោក Yamamoto Kazuhito អគ្គនាយកក្រុមហ៊ុន  Bijutsu Printing បានធ្វើដំណើរទៅកាន់តំបន់ជាច្រើនហើយសម្រេចចិត្តឈប់ នៅខេត្ត Binh Duong។ លោកក៏បាន ចែករំលែកថា ខេត្ត Binh Duong គឺជា តំបន់ឈានមុខគេក្នុងការអនុវត្តគោលនយោបាយបើកចំហសេដ្ឋកិច្ចបើប្រៀបធៀបជាមួយខេត្ត/ក្រុងដទៃទៀត។នៅពេលដែលលោកទើបតែចុះឈ្មោះ លើគម្រោងនៅទីនេះ លោកក៏ត្រូវបានថ្នាក់ដឹកនាំខេត្ត មន្ទីរ និងស្ថាប័ននានា ស្វាគមន៍និងគាំទ្រយ៉ាងកក់ក្តៅក្នុងបំពេញនីតិវិធីនិងគោលនយោបាយអនុគ្រោះផងដែរ។ ដោយមានឧត្តមភាពខាងភូមិសាស្រ្តដែលជាប់ជិតទីក្រុង ហូជីមិញ ហេដ្ឋារចនាសម្ព័ន្ធពីទីក្រុងរហូតដល់តំបន់ឧស្សាហកម្ម ស្ទើតែត្រូវ បានបញ្ចប់ជិតរួចរាល់ហើយ ហេតុដូច្នេះវាអាចបំពេញតម្រូវការរបស់អង្គភាព អាជីវកម្ម។ ទន្ទឹមនឹងនោះ កន្លែងនេះក៏មានធនធានមនុស្សដ៏ច្រើនសម្បូរបែប ដើម្បីជួយឱ្យអង្គភាពអាជីវកម្មមានស្ថិរភាពផលិតកម្មផងដែរ។ លោក Yamamoto Kazuhito មានប្រសាសន៍ថា៖

«នៅខេត្ត Binh Duong តំបន់ឧស្សាហកម្ម១០០%  ត្រូវបានរដ្ឋាភិបាលអនុម័ត និងរៀបចំផែនការរួចរាល់ ដើម្បីដាក់ឱ្យដំណើរការហើយ។ ថ្លៃជួលដីនៅតំបន់ ឧស្សាហកម្ម My Phuoc នៅតែថោក ហេតុដូច្នេះយើងខ្ញុំបានជ្រើសរើស សាងសង់ក្រុមហ៊ុន។ នៅទីនេះ មានប្រព័ន្ធអគ្គិសនីស្ថិរភាពជាមូលដ្ឋាន ហើយ វត្ថុធាតុដើមដែលនាំចូលតាមរយៈកំពង់ផែមានភាពងាយស្រួលក្នុងការដឹក  ជញ្ជូនទៅកាន់រោងចក្រផងដែរ»។

ប្រសិទ្ធភាពនៃការទាក់ទាញទុន FDI ពីកិច្ចការបរទេសនៅខេត្ត Binh Duong - ảnh 2 ថ្នាក់ដឹកនាំខេត្ត Binh Duong អញ្ជើញមកទស្សនាអង្គភាពអាជីវកម្មដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វិនិយោគិនកូរ៉េខាងត្បូងមកកាន់ខេត្ត Binh Duong កាន់តែច្រើនឡើងៗ។ រហូតមកដល់បច្ចុប្បន្ន តំបន់នេះមានគម្រោងចំនួន  ៦២ ដោយមានទុនវិនិយោគសរុប ៦៨ ពាន់លានដុល្លារអាមេរិកពីវិនិយោគិនកូរ៉េ ខាងត្បូង។ សហគ្រាសកូរ៉េខាងត្បូងភាគច្រើនធ្វើប្រតិបត្តិការលើវិស័យវាយន ភណ្ឌ ស្បែកជើង កម្មន្តសាលសម្រាប់ ផលិតផលជំនួយឲ្យខាងរថយន្ត សុខាភិបាល គ្រឿងសំអាងនិងកែច្នៃចំណីអាហារជាដើម។ អង្គភាពអាជីវកម្ម កូរ៉េខាងត្បូងបានជ្រើសរើស Binh Duong គឺជាគោលដៅបណ្តាក់ទុន បានរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ព្រមទាំង បញ្ជាក់ពីសក្តានុពលយ៉ាងខ្លាំងក្លាក្នុងការពន្លឿនការទាក់ទាញទុនវិនិយោគពីប្រទេសនេះផងដែរ។ លោក Kim Won Sik ប្រធានសាខាសមាគមធុរកិច្ច វិនិយោគកូរ៉េខាងត្បូង (Kocham) ប្រចាំនៅខេត្ត Binh Duong បានឲ្យដឹងថា៖

«ទំនាក់ទំនងរវាងស្ថាប័ននានារបស់ខេត្ត Binh Duong និងក្រុមហ៊ុន FDI ពិតជាល្អណាស់ពោលគឺជារៀងរាល់ឆ្នាំសុទ្ទសឹងតែមានកិច្ចពិភាក្សារវាងថ្នាក់ ដឹកនាំខេត្តនិងសហគ្រាសជាប្រចាំ។ តាមរយៈកម្មវិធីនេះ មានបញ្ហាលំបាកជា ច្រើន ត្រូវបានដោះស្រាយ។ តាមគំនិតរបស់ខ្ញុំ វៀតណាមនិយាយរួម និងខេត្ត Binh Duong និយាយដោយឡែកតែងតែផ្តល់នូវការយកចិត្តទុកដាក់ យ៉ាងខ្លាំងដល់ អង្គភាពអាជីវកម្មកូរ៉េខាងត្បូង ដែលធ្វើឱ្យសហគ្រាសមក វិនិយោគកាន់ តែច្រើនឡើងនៅទីនេះ»។

ទន្ទឹមជាមួយនឹងភាពម្ចាស់ការក្នុងការផ្លាស់ប្តូរថ្មីយ៉ាងសកម្មលើយន្តការគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធនោះ គោលការណ៍«ត្រៀមខ្លួនជាមិត្ត និងជាដៃគូដែលគួរឲ្យជឿទុកចិត្តបានជាមួយបណ្តាប្រទេសដទៃទៀតក្នុងគោលនយោបាយកិច្ចការបរទេសរបស់បក្ស រដ្ឋ ក៏ត្រូវបានខេត្ត Binh Duong ជ្រូត ជ្រាបយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តប្រកបដោយប្រសិទ្ធភាពផងដែរ។ នាបច្ចុប្បន្ន ខេត្ត Binh Duong បានបង្កើតទំនាក់ទំនងជាផ្លូវការជាមួយខេត្ត / ក្រុងចំនួន ១០ នៃប្រទេសដទៃទៀត។ លោក Le Phu Hoa នាយកមន្ទីរកិច្ចការបរទេសខេត្ត Binh Duong បានមានប្រសាសន៍ថាក្នុងរយៈពេលកន្លងមក ខេត្ត Binh Duong បានរៀបចំកម្មវិធីអន្តរជាតិដូចជាច្រើន ដូចជា វេទិកាសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីឆ្នាំ២០១៨ និងឆ្នាំ២០១៩ និង មហាសន្និបាតនៃសមាគមវិទ្យា សាស្ត្រពិភពលោក (WTA)។ ចាប់តាំងពីពេលនោះមក បានរួមចំណែកដល់ ការជួយខេត្ត Binh Duong ពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យនានា ព្រមទាំង មានភាពម្ចាស់ការក្នុងការផ្សព្វផ្សាយមុខមាត់តំបន់ដែលជាខេត្ត ឧស្សាហកម្មមួយ ពោរពេញទៅដោយសក្តានុពលនិងឱកាសសហប្រតិបត្តិ ការវិនិយោគផងដែរ។ លោក Le Phu Hoa បានឲ្យដឹងថា៖

«ថ្នាក់ដឹកនាំខេត្តបានផ្តោតការយកចិត្តទុកដាក់និងដឹកនាំជំរុញសកម្មភាពសេដ្ឋកិច្ចខាងកិច្ចការបរទេសព្រមទាំងបង្កើនការផ្សព្វផ្សាយធ្វើទីផ្សារនិងជម្រុញការវិនិយោគផងដែរ។ ក្នុងរយៈពេលកន្លងមកផ្តើមចេញពីទស្សនៈថា ខេត្ត Binh Duong តែងតែអមដំណើរជាមួយអង្គភាពអាជីវកម្ម ដើម្បីដោះស្រាយការ លំបាកនិងបញ្ហាឧបសគ្គនានាក្នុងផលិតកម្មនិងអាជីវកម្មឲ្យបានទាន់ពេលវេលា ហើយគណៈកម្មាធិការប្រជាជនខេត្តបានរៀបចំកិច្ចសន្ទនា និងការជួប ប្រជុំគ្នាជាច្រើនជាមួយអង្គភាពអាជីវកម្មបរទេសផងដែរ»។

អាចនិយាយបានថាសកម្មភាពសេដ្ឋកិច្ចកិច្ចការបរទេសប្រកបដោយភាពរស់រវើកនិងប្រសិទ្ធភាពបានរួមចំណែកក្នុងការទាក់ទាញគម្រោង FDI មកកាន់ ខេត្ត Binh Duong កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ទុនវិនិយោគ ផ្ទាល់ពីបរទេសគឺជា ធនធានដ៏ធំធេងដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃការអនុវត្ត វិធានការយ៉ាងជាក់ស្តែងក្នុងការអភិវឌ្ឍឧស្សាហកម្មដោយផ្សារភ្ជាប់ជាមួយនឹងការស្ថាបនាទីក្រុងឆ្លាតផងដែរ។ សកម្មភាពកិច្ចការបរទេសប្រាកដជាបានរួម ចំណែកក្នុងការលើក កំពស់ឋានៈនិងរូបភាពនៃខេត្ត Binh Duong ប្រកបដោយភាពស្វាហាប់និង ច្នៃប្រឌិត។ ជាមួយនឹងការខិតខំរបស់ខ្លួន ក្នុងការជម្រុញទំនាក់ទំនងការ បរទេសនិងការសម្រេចចិត្តឱ្យបានទាន់ ពេលវេលានិងត្រឹមត្រូវនោះ ខេត្ត Binh Duong ប្រាកដជាមាន«ជំហានដ៏វែង» ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរ ជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ