អង្គភាពអាជីវកម្មជាច្រើនជំនះពុះពារលើការលំបាកនិងឈានឡើងយ៉ាង ស្វាហាប់និងប្រកបដោយភាពច្នៃប្រឌិត

(VOVWORLD) - ជំងឺរាតត្បាត Covid-19 បានផ្ទុះឡើងនៅលើពិភពលោក និងឆ្លងរីករាល ដាលនៅក្នុងប្រទេស បានធ្វើឲ្យសហគ្រាសក្នុងវិស័យជាច្រើន ជួបប្រទះនឹង ការលំបាក ក្នុងនោះមានសហគ្រាសមួយចំនួនទទួលរងការខាតបង់យ៉ាងខ្លាំងដោយត្រូវបិទ សូម្បីតែរងការក្ស័យធនក៏មានដែរ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងបរិបទដ៏ លំបាកនោះ មានអង្គភាពអាជីវកម្មជាច្រើនមានស្វាហាប់ និងមានភាពម្ចាស់ការក្នុងការឆ្លើយតបនិងអនុវត្តយ៉ាងសកម្មនូវបច្ចេកវិទ្យាឌីជីថល  ព្រមទាំងផ្លាស់ប្តូរវិធីសាស្ត្រគ្រប់គ្រងដើម្បីជំនះពុះពារលើ រាល់ការ លំបាកនិងឈានទៅមុខផងដែរ។
អង្គភាពអាជីវកម្មជាច្រើនជំនះពុះពារលើការលំបាកនិងឈានឡើងយ៉ាង ស្វាហាប់និងប្រកបដោយភាពច្នៃប្រឌិត - ảnh 1លោក Nguyen Van Thuan ប្រធាន ក្រុមហ៊ុន Long Hai  (រូបថត៖ baophapluat.vn)

ទោះបីជាធនធានហិរញ្ញវត្ថុនៅតែមានការលំបាកក៏ដោយ ប៉ុន្តែនាពេល ថ្មីៗនេះក្រុមហ៊ុន Long Hai បានវិនិយោគទុនយ៉ាងខ្លាំងក្លារាប់ពាន់លានដុង ដើម្បី តំឡើងខ្សែសង្វាក់ប្រវត្តិ។ នេះគ្រាន់តែជាជំហានមួយក្នុងចំណោម ជំហាន សំរេចចិត្តជាច្រើនរបស់ក្រុមហ៊ុននៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីអនុវត្តបច្ចេកវិទ្យាជឿនលឿន ប្រើប្រាស់ឌីជីថល និងការច្នៃប្រឌិតថ្មី ដើម្បីបង្កើន ប្រសិទ្ធភាពក្នុងវិស័យផលិតកម្ម។ ជាទូទៅលទ្ធផលទទួលបានគឺ ខ្សែសង្វាក់ ផលិតកម្មថ្មីត្រូវបានដាក់ឱ្យដំណើរការប្រកបដោយ ប្រសិទ្ធភាព ខ្ពស់ ហើយ ផលិតភាពពលកម្មកើនឡើង ៣ ដងបើប្រៀបធៀបនឹងកាលពីមុន ខណៈពេល ដែលថ្លៃឈ្នូលពលករបានថយចុះជាង ៥០% ។ អ្វីដែលគួរឱ្យកត់សម្គាល់ ជាងនេះទៀតគឺ សកម្មភាពផលិតកម្មនិង អាជីវកម្មរបស់ក្រុមហ៊ុន និងប្រាក់ ចំណូលរបស់និយោជិក តែងតែមាន ស្ថេរភាព សូម្បីតែស្ថិតក្នុងដំណាក់កាល លំបាកដោយសារជំងឺកុវីដ១៩ក៏ដោយ។ លោក Nguyen Van Thuan ប្រធាន ក្រុមហ៊ុន Long Hai បានចែករំលែកដោយមានមោទនភាពថា៖ «យើងខ្ញុំវិនិយោគលើខ្សែសង្វាក់ស្វ័យប្រវត្តិ និងមនុស្សយន្ត (Robot) ហេតុដូច្នេះដំណើរការធ្វើប្រតិបត្តិការពិតជាស្រណុកស្រួលណាស់។ប្រាក់ខែរបស់ និយោជិកត្រូវបានធានាល្អ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ Covid-19 ហើយក្រោយពីជំងឺឆ្លងនេះត្រូវបានគ្រប់គ្រងបានយ៉ាងល្អ  យើងអាចធ្វើ ប្រតិបត្តិការបានភ្លាមៗផងដែរ”។

ក្រុមហ៊ុន Long Hai  គ្រាន់តែជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ ជាច្រើន អំពីភាពជោគជ័យរបស់សហគ្រាសមួយនៅក្នុងបរិបទដ៏លំបាក ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដោយពឹងផ្អែកទៅលើភាពស្វាហាប់ ច្នៃប្រឌិតនិងការឆ្លើយតបយ៉ាងល្អប្រសើរផងដែរ។ យោងតាមការស្ទង់មតិ របស់ក្រុមប្រឹក្សាស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចឯកជននៃក្រុមប្រឹក្សាប្រឹក្សា  ធ្វើកំណែទម្រង់រដ្ឋបាលរបស់នាយករដ្ឋមន្រ្តី បានឲ្យដឹងថាមាន ៥២% នៃចំនួន អង្គភាពអាជីវកម្មបានប្រើប្រាស់អ៊ីនធឺណេតដើម្បីអនុញ្ញាត ឱ្យនិយោជិក ធ្វើការតាមប្រព័ន្ធអនឡាញ ឬប្រើប្រាស់ អ៊ីនធឺណេតដើម្បីលើក កម្ពស់ សកម្មភាពធ្វើទីផ្សារ (Marketing) និងការលក់ទំនិញផងដែរ។ ដោយ ហេតុនេះហើយ អង្គភាពអាជីវកម្មនៅតែរក្សាសកម្មភាព ផលិតកម្ម និង អាជីវកម្មនៅក្នុងដំណាក់កាលរក្សាគម្លាតសង្គមឬការរឹតត្បិតការធ្វើដំណើរ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ លោក Nguyen Thanh Viet  ប្រធានក្រុម ប្រឹក្សាភិបាលនៃក្រុមហ៊ុន Intracom បានមានប្រសាសន៍ថា៖

«យើងគួរតែធ្វើអ្វីដែលជាផ្នែកជំនាញរបស់ខ្លួន។ ការសិក្សាស្រាវជ្រាវ អំពីអ្វីថ្មី ត្រូវតែប្រយ័ត្នប្រយែង ពីព្រោះអ្វីដែលជាកម្មសិទ្ធិផ្នែកជំនាញរបស់ខ្លួន យើងត្រូវតែសន្សំសំចៃថ្លៃដើម។ នៅពេលដែលសេដ្ឋកិច្ចមានការរីកចម្រើន យើងមិនសូវយកចិត្តទុកដាក់ដល់គ្រាលំបាក សូម្បីតែថ្លៃដើម ក្នុងការជួល ការិយាល័យនិងបញ្ហាផ្សេងៗទៀត គឺយើងក៏ត្រូវតែពិចារណាឲ្យ ហ្មត់ចត់ ផងដែរ។ ទីពីរគឺត្រូវ ផ្តោតការយកចិត្តទុកដាក់លើក្រុមអ្នកដឹកនាំ និងបុគ្គលិកសំខាន់របស់ខ្លួន។ ទីបីគឺនិយាយអំពីបច្ចេកទេស និងបច្ចេកវិទ្យា យើងត្រូវសំឡឹងមើលនិងប្រៀបធៀបថារវាងបច្ចេកវិទ្យារបស់យើងនិងអង្គភាពអាជីវកម្មក្នុងវិស័យដូចគ្នា តើយើងកំពុងស្ថិតនៅកំរិតណា។ ត្រូវវិភាគប្រៀប ខ្លាំងនិងប្រៀបខ្សោយរបស់ខ្លួន ក្នុងនោះមានវិស័យបច្ចេកវិទ្យាទៀតផង” ។

អង្គភាពអាជីវកម្មជាច្រើនជំនះពុះពារលើការលំបាកនិងឈានឡើងយ៉ាង ស្វាហាប់និងប្រកបដោយភាពច្នៃប្រឌិត - ảnh 2លោក Nguyen Thanh Viet  ប្រធានក្រុម ប្រឹក្សាភិបាលនៃក្រុមហ៊ុន Intracom (រូបថត៖ nhadautu.vn)

យោងទៅតាមអ្នកជំនាញជាច្រើនរូបបានឲ្យដឹងថាពីទស្សនវិស័យវិជ្ជមាន ជំងឺកូវីដ-១៩ កំពុងតែលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងដំណើរការការងារឆ្ពោះទៅរកការធ្វើឌីជីថលនិងបច្ចេកវិទ្យាដែលបង្ខំឱ្យអាជីវកម្មត្រូវតែផ្លាស់ប្តូរលេខយ៉ាងខ្លាំងជាងដំណាក់កាលមុន។ សេដ្ឋវិទូ Nguyen Tri Hieu បានមានប្រសាសន៍ថានេះគឺជាពេលវេលាដែលត្រូវបើកឱកាស ជាច្រើនសម្រាប់អង្គភាពអាជីវកម្មក្នុងការក្តាប់ជាប់និងជំនះពុះពារលើវិបត្ដិនិងអភិវឌ្ឍន៍។ លោកបានចែករំលែកថា៖

"ឱកាសដំបូងដែលខ្ញុំចង់និយាយគឺ" មាសមិនខ្លាចភ្លើង "។ ឱកាសទី ២ គឺជាឱកាសគ្រប់គ្រងទីផ្សារ។ ប្រសិនបើនៅក្នុងចំណែកទីផ្សាររបស់ខ្លួន ដៃគូប្រកួតប្រជែងមួយចំនួនត្រូវបានលុបចោល នឹងបន្សល់ទុកកន្លែងទំនេរ សម្រាប់អង្គភាពអាជីវកម្ម ដែលនៅសល់ដើម្បីគ្របគ្រង់ជំនួសវិញតែម្តង។ ឱកាសទីបីគឺទាញយកបាននូវអត្ថប្រយោជន៍ពីកម្មវិធីជួយគាំទ្ររបស់រដ្ឋាភិ បាល»។

ឆ្លងកាត់ឆ្នាំសេដ្ឋកិច្ចដែលកំពុងតែមានភាពច្របូកច្របល់ ជាមួយនឹងការ លំបាក និងបញ្ហាប្រឈមជាច្រើន រួមជាមួយឱកាសថ្មីៗ សេដ្ឋកិច្ចវៀតណាម មានការផ្លាស់ប្តូរសមស្របដើម្បីសម្របខ្លួនទៅនឹងបរិបទថ្មីនិងទទួលបានលទ្ធផលជាវិជ្ជមានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ផលប៉ះពាល់អវិជ្ជមាននៃ បរិបទដ៏លំបាកនាពេលបច្ចុប្បន្ននៅតែត្រូវបានគេចាត់ទុកថាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។ ហេតុដូច្នេះភាពម្ចាស់ការ និងការច្នៃប្រឌិត នៅតែបន្តជាដំណោះ ស្រាយដ៏សំខាន់សម្រាប់បុគ្គលទាំងអស់ក្នុងសេដ្ឋកិច្ច ដើម្បី "បន្តរក្សាបាននូវ កំណើន" មុនពេលដែលពួកគេអាចអភិវឌ្ឍនិងអភិវឌ្ឍប្រកបដោយចីរភាព - ដោយសំរេចប្រកបដោយជោគជ័យនូវ "ភារកិច្ចពីរដើរទន្ទឹមគ្នា" ពោលគឺ បង្ការជំងឺរាតត្បាតឲ្យបានល្អផង និងធានាប្រសិទ្ធភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ