ឱកាសយ៉ាងធំធេងសម្រាប់ខេត្ត Tuyen Quang អភិវឌ្ឍន៍វិស័យទេសចរណ៍បន្ទាប់ពីបានរួមបញ្ចូលគ្នា
(VOVWORLD) - បន្ទាប់ពីខេត្ត Ha Giang បានរួមបញ្ចូលគ្នាជាមួយខេត្ត Tuyen Quang ផែនទីសេដ្ឋកិច្ចតំបន់ភាគឦសាននៃប្រទេសវៀតណាមបានឆ្លងកាត់ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ។ ជាមួយនឹងផ្ទៃដីត្រូវបានពង្រីកហើយចំនួនប្រជាជននិងធនធានទេសចរណ៍បានកើនឡើង ខេត្ត Tuyen Quang ឥឡូវនេះមិនត្រឹមតែជា "រដ្ឋធានីនៃតំបន់រំដោះ" ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា "មជ្ឈមណ្ឌលទេសចរណ៍នៃតំបន់ព្រៃភ្នំថ្មី" កន្លែងប្រមូលផ្តុំនៃសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ទ្រង់ទ្រាយធំ។
ខេត្ត Ha Giang និងខេត្ត Tuyen Quang មានទំនាក់ទំនងតាមបែបធម្មជាតិទាក់ទងនឹងភូមិសាស្ត្រ វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធ។ ឥឡូវនេះ ត្រូវបានដាក់នៅក្នុងអង្គភាពរួបរួមគ្នាតែមួយ ដែលបង្កើតលក្ខខណ្ឌអំណោយផលដើម្បីកសាងខ្សែសង្វាក់តម្លៃទេសចរណ៍ពេញលេញ ចាប់ពីការធ្វើអាជីវកម្មធនធានរហូតដល់សេវាកម្ម ការវិនិយោគ និងពាណិជ្ជកម្ម។ លោក Nguyễn Trung Ngọc ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Tuyên Quang បានឲ្យដឹងថា៖ “ការរួមបញ្ចូលគ្នានេះជួយឱ្យលំហរអភិវឌ្ឍន៍ទេសចរណ៍កាន់តែធំ ទូលំទូលាយ និងមានទម្រង់ចម្រុះជាងមុន។ ទេសចរណ៍ប្រវត្តិសាស្ត្រ ទេសចរណ៍ខាងវិញ្ញាណ ទេសចរណ៍វប្បធម៌ ទេសចរណ៍បទពិសោធន៍ ទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍សហគមន៍ ជាពិសេសឆ្ពោះទៅរកការអភិវឌ្ឍទេសចរណ៍សហគមន៍សម្រាប់ប្រជាជនចូលរួម ដើម្បីឱ្យសហគមន៍លើកកមញពស់ជីវភាពរស់នៅ និងលើកកម្ពស់ប្រាក់ចំណូល”។
ខេត្ត Tuyen Quang នឹងបន្តអះអាងពីតួនាទីជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ដ៏សំខាន់នៃតំបន់ភ្នំភាគខាងជើង។ រូបថត៖ baodantoc.vn |
នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកំពុងត្រូវបានវិនិយោគស្របគ្នា ពេលវេលាធ្វើដំណើររវាងគោលដៅទេសចរណ៍នឹងអស់រយៈពេលពាក់កណ្តាលប្រៀបនឹងបច្ចុប្បន្ន ជាមួយគ្នានោះ តំបន់ទេសចរណ៍សំខាន់ៗ ដូចជា Na Hang, Lâm Bình, Đồng Văn, Yên Minh... នឹងលែងជាគោលដៅដោយឡែកទៀតហើយ ប៉ុន្តែនឹងក្លាយជាខ្សែសង្វាក់ធ្វើដំណើរអន្តរតំបន់ដ៏ទាក់ទាញ ដែលជួយអូសបន្លាយរយៈពេលស្នាក់នៅ និងបង្កើនការចំណាយរបស់អ្នកទេសចរ។ លោក Đặng QUốc Sử នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Tuyên Quang បានសង្កត់ធ្ងន់ថា៖ “លំហរធំទូលាយជួយតភ្ជាប់ផលិតផល និងគោលដៅទេសចរណ៍នៃខេត្ត Tuyên Quang ថ្មីយ៉ាងសម្បូរបែប។ ចាប់ពីតំបន់ Việt Bắc ពីរដ្ឋធានីតស៊ូ រដ្ឋធានីរំដោះ រហូតដល់ទេសភាពដ៏វិសេសវិសាល និងលេចធ្លោដូចជា Na Hang, Lâm Bình ភ្ជាប់ជាមួយឧទ្យានភូមិសាស្ត្រសកលខ្ពង់រាបថ្ម Đồng Văn និងវាលស្រែកាំជណ្តើរ Hoàng Su Phì។ ការតភ្ជាប់រវាងគោលដៅទេសចរណ៍ និងផលិតផលចម្រុះនៃខេត្ត Tuyên Quang ថ្មីនឹងជួយអាជីវកម្ម និងអតិថិជនឱ្យមានបទពិសោធន៍ពេញលេញ និងសម្បូរបែបអំពីខេត្ត Tuyên Quang ថ្មី”។
ការរួមបញ្ចូលគ្នានេះក៏ជួយខេត្ត Tuyên Quang បើកទូលាយទីផ្សារវិនិយោគរបស់ខ្លួន និងបង្កើតការទាក់ទាញថ្មីសម្រាប់អាជីវកម្មទេសចរណ៍។ ដោយមានមូលនិធិដីធ្លីដ៏សម្បូរបែប ធនធានមនុស្សវ័យក្មេង និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប ខេត្តកំពុងក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនទាំងជាតិនិងអន្តរជាតិ។
ខេត្ត Tuyen Quang ផ្តោតលើការអភិវឌ្ឍទេសចរណ៍ដែលផ្សារភ្ជាប់ជាមួយនឹងការអភិរក្ស និងលើកកម្ពស់តម្លៃនៃធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌។ រូបថត៖ baodantoc.vn |
គិតត្រឹមត្រីមាសទី ៤ នៃឆ្នាំនេះ គម្រោងទេសចរណ៍ រមណីយដ្ឋាន និងសេវាកម្មទ្រង់ទ្រាយធំជាង ២០ ត្រូវបានចុះបញ្ជីសម្រាប់ការស្ទង់មតិនៅក្នុងខេត្ត Tuyên Quang។ ក្រុមហ៊ុនជាច្រើនធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ សណ្ឋាគារ និងសហគមន៍កំពុងស្វែងរកឱកាសសហប្រតិបត្តិការ រួមទាំងគម្រោងវិនិយោគនៅក្នុងរមណីយដ្ឋានអេកូឡូស៊ី រមណីយដ្ឋានមាត់បឹង ក៏ដូចជាប្រព័ន្ធផ្ទះស្នាក់នៅស្តង់ដារនៅតំបន់ព្រៃភ្នំ។ លោក Luong Duy Doanh នាយកក្រុមហ៊ុនទេសចរណ៍ Five Star Travel បានចែករំលែកអំពីសក្តានុពលទេសចរណ៍របស់ខេត្ត Tuyen Quang បន្ទាប់ពីការរួមបញ្ចូលគ្នា៖ “បន្ទាប់ពីការរួមបញ្ចូលគ្នានៃខេត្តចាស់ពីរគឺ Ha Giang និង Tuyen Quang ទៅជាខេត្ត Tuyen Quang ថ្មី គឺមានផលិតផលជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍នៅ Tuyen Quang។ សម្រាប់អាជីវកម្មទេសចរណ៍ នឹងមានផលិតផល និងសេវាកម្មជាច្រើនដើម្បីផ្តល់ជូនអតិថិជន និងដៃគូ។ ឥឡូវនេះ ចំណាយរយៈពេល ៣ ថ្ងៃ ២ យប់ពីទីក្រុងហាណូយ អ្នកអាចទៅពី Lung Cu ទៅកាន់ Dong Van, Yen Minh។ នៅថ្ងៃទីពីរ អ្នកអាចត្រឡប់ទៅ Lam Binh វិញដើម្បីទទួលបានបទពិសោធន៍ពេញលេញនៃទីតាំងសម្គាល់ និងទេសភាពនៃ ខេត្ត Tuyen Quang ថ្មីនៅពេលបច្ចុប្បន្ន”។
មិនត្រឹមតែនាំមកនូវឱកាសវិនិយោគប៉ុណ្ណោះទេ ការរួមបញ្ចូលគ្នានេះក៏ជួយខេត្ត Tuyen Quang ឱ្យបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រង និងលើកកម្ពស់ទេសចរណ៍ផងដែរ។ ស្ថាប័នគ្រប់គ្រងរដ្ឋមានលក្ខខណ្ឌដើម្បីបង្រួបបង្រួមយន្តការ ចែករំលែកធនធាន រៀបចំផែនការតំបន់សមហេតុផល និងបង្កើតមូលនិធិដីធ្លីសម្រាប់ការអភិវឌ្ឍទេសចរណ៍ទ្រង់ទ្រាយធំ។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ខេត្ត Tuyen Quang ដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលទេសចរណ៍អេកូឡូស៊ី និងវប្បធម៌នៅតំបន់ភាគឦសាន ដោយមានគោលបំណងរួមចំណែក ១៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តនៅឆ្នាំ ២០៣០៕