ការប្រែមុខមាត់ថ្មីនៅឃុំ Ha Bau

(VOVWORLD) - កាលពី ២០ ឆ្នាំ មុន ឃុំ Ha Bau ស្រុក Dak Doa ខេត្ត Gia Lai គឺជាទីកន្លែង ធ្វើសកម្មភាពសាសនាដ៏ស្មុគស្មាញ ដែលកើតមានឡើងបាតុភូតឃោសនាសាសនាខុសច្បាប់ ជីរភាពរស់នៅរបស់ប្រជាជនជួបការលំបាក។ ប៉ុន្តែ នាបច្ចុប្បន្ននេះ សន្តិសុខ នយោបាយត្រូវបានធានា សកម្មភាពជំនឿសាសនាមានរបៀបរាបរយ ហើយឃុំ Ha Bau ត្រូវបានទទួលស្គាល់ថាជាប់បទដ្ឋានជនបទថ្មីផងដែរ។

 

 

ការប្រែមុខមាត់ថ្មីនៅឃុំ Ha Bau - ảnh 1ទិដ្ឋភាពនៃកិច្ចសន្ទនាអំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅឃុំ Ha Bau (រូបថត៖VOV)

ដោយស្ថិតនៅភាគខាងជើង ស្រុក Dak Doa នោះ ឃុំ Ha Bau មានទីតាំងយុទ្ធសាស្រ្តនៃខេត្ត Gia Lai ។ ឃុំ Ha Bau មានភូមិចំនួន ៨ រួមមានភូមិជនជាតិគិញចំនួន ១ និងភូមិជនជាតិភាគតិចចំនួន ៧ ។ ប្រជាជនក្នុងឃុំមានចំនួនជាង៧ ៨០០ នាក់ ក្នុងនោះភាគច្រើនជាបងប្អូនជនជាតិ Jrai និង Bana។ នៅដើមឆ្នាំ ២០០០ ឃុំ Ha Bau គឺជាភូមិសាស្ត្រសន្តិសុខ នយោបាយ ដ៏ស្មុគស្មាញបំផុតនៅខេត្ត Gia Lai ដែលធ្លាប់ត្រូវបានចាត់ទុកថា ជាទីស្នាក់ការរបស់អង្គការប្រតិកិរិយា Fulro នៅតំបន់ Tay Nguyen។ Fulro បានបញ្ចុះបញ្ចូលបងប្អូនប្រជាជនកាន់សាសនាប្រូតេស្តង់ Dega - ជាសាសនាអាក្រក់មួយ ដែលប្រតិបត្តិសាសនាខុសច្បាប់។ ពួកមេដឹកនាំ Fulro ដែលរស់នៅនិរទេសខ្លួននៅបរទេស បានញុះញង់ និងបញ្ចុះបញ្ចូលបងប្អូនជនជាតិភាគតិចធ្វើបាតុកម្មកុបកម្ម ដោយទាមទារឱ្យបង្កើតអ្វីដែលហៅថា “ រដ្ឋ Dega” ដែលជារដ្ឋស្វ័យគ្រប់គ្រងរបស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen។ ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល រហូតមកដល់ពេលនេះ សន្តិសុខ និងសណ្តាប់ធ្នាប់នៅឃុំ Ha Bau មានស្ថិរភាពជាបណ្ដើរៗ។ អាជ្ញាធរបានជួយឧបត្ថម្ភយ៉ាងសកម្មដល់អ្នកដែលបានដើរផ្លូវខុស ដើម្បីកសាងជីវភាពរស់នៅថ្មី។ លោក Nguyen Huu Tho  លេខាគណៈកម្មាធិការបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Dak Doa បានឲ្យដឹងថា៖ “យើងខ្ញុំបានដឹងថា ដោយសារប្រជាជនមានការយល់ដឹងមិនទាន់ពេញលេញ ហើយត្រូវគេពញ្ញាក់ស្មារតី អូសទាញ ព្រមទាំងដោយសារជីវភាពរស់នៅលំបាក។ ដូច្ចេះហើយ ដំបូងឡើយ គឺត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីប្រជាជនមានជីវភាព រស់នៅប្រកបដោយស្ថិរភាព មានការងារធ្វើ និងសម្របខ្លួនជាមួយសហគមន៍។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានជួយឧបត្ថម្ភ លើកទឹកចិត្តដល់បងប្អូនប្រជាជន គ្រប់រូបផងដែរ”។

ការងារអប់រំដល់មុខសញ្ញា ដែលធ្លាប់ដើរតាម Fulro មានការវិវឌ្ឍជាវិជ្ជមាន។ ប្រជាជនទាំងនេះភាគច្រើនគោរពគោលការណ៍និងច្បាប់របស់រដ្ឋយ៉ាងល្អ ហើយមិនរំលោភបំពានទៀតឡើយ។ លោក Bome ពលរដ្ឋម្នាក់ ជនជាតិ Bana នៅភូមិ Rai ឃុំ Ha Bau ដែលជាអតីតមេដឹកនាំម្នាក់នៃ Fulro បានឲ្យដឹងថា៖ “ឥឡូវនេះមានអារម្មណ៍សោកស្តាយគឺយឺតពេលហើយ។ ប៉ុន្តែ នាបប្ចុប្បន្ននេះ បងប្អូនមានជីវភាពរស់នៅដ៏ល្អប្រសើរជាងមុនច្រើនដង ពោលគឺយើងមានផ្លូវថ្នល់ ស្ពាន និងគីលានដ្ឋាយ៉ាងស្រស់ស្អាតហើយ។ ទន្ទឹមនឹងនេះ អាញ្ញាធរបានបង្ករលក្ខណៈសន្តិសុខសង្គមសម្រាប់ប្រជាជនផងដែរ”។

ការប្រែមុខមាត់ថ្មីនៅឃុំ Ha Bau - ảnh 2រដូវប្រមូលផលនៅឃុំ Ha Bau  (រូបថត៖ baogialai.com.vn)

ក្នុងនាមជាឃុំកសិកម្មសុទ្ធសាធ  Ha Bau មានផ្ទៃដី ៤ ៧៥២ ហិកតា ក្នុងនោះ ផ្ទៃដីបង្ករបង្កើនផលកសិកម្មមានចំនួន ៣ ៧៧៣ ហិកតា, ដីព្រៃមានចំនួន ១៣០ ហិកតា, ហ្វូងបសុ បក្សីសរុប (ក្របី គោ ជ្រូក មាន់ ទា) មានចំនួន ១៤ ៤២០ ក្បាល។ ក្នុងរយៈពេល ជិត ១០ ឆ្នាំកន្លងទៅ ឃុំ Ha Bau បានវិនិយោគជាង ៤៧ ពាន់លានដុង ដើម្បីជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ នៅឆ្នាំ ២០២០ ឃុំបានរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២ លើកសំរាប់ពលករជនបទ ដែលថ្នាក់នីមួយៗមានសិក្ខាកាមចំនួន ៣០ នាក់។ ឃុំបានសហការជាមួយក្រុមហ៊ុនចំកាត់ Vinh Hiep អនុវត្តន៍គម្រោងតភ្ជាប់ផលិតកម្ម និងការបញ្ចេញលក់កាហ្វេប្រកបដោយនិរន្តរភាព សម្រាប់គ្រួសារនៅភូមិ ៧៦ និងភូមិ Sao Dup។ លោក Y Hieu អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ha Bau បានឲ្យដឹងថា៖ “សេដ្ឋកិច្ចឃុំមានប្រៀបខ្លាំងអំពីដំណាំកាហ្វេ និងដើមម្រេច។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានបានឆ្លើយតបទៅនឹងការអភិវឌ្ឍមូលដ្ឋាន សន្តិសុខ នយោបាយមានស្ថេរភាព។ ជាទូទៅ ធានាបាននូវសិទ្ធិមនុស្ស បង្កើតការងារធ្វើ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រួតពិនិត្យ និងព្យាបាលជំងឺជូនប្រជាជន។ ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ នៅដើមឆ្នាំ ២០២០ ឃុំទាំងមូលមានគ្រួសារក្រីក្រចំនួន ៤០ គ្រួ ដែលស្រូបយក ២% ហើយគិតត្រឹមដំណាច់ឆ្នាំ ២០២០ ឃុំមានគ្រួសារក្រីក្រចំនួន ២៨ គ្រួ ដែលស្រូបយក ១,៥% ។ ឃុំកសាងផ្នត់រស់នៅប្រកបដោយអរិយធម៌ ទប់ស្កាត់គ្រោះអបាយមុខសង្គម ព្រមទាំងផ្ដោតសំខាន់លើការលើកកម្ពស់ជីរភាពរស់នៅខាងវប្បធម៌ ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ”។

ក្រោយពីទទួលបានបទដ្ឋានជនបទថ្មីនោះ មុខមាត់ឃុំ Ha Bau បានផ្លាស់ប្ដូរមុខមាត់យ់ាងច្បាស់ក្រឡែក។ ឃុំបានអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរចនាសម្ពន្ធ័កសិកម្ម - ពាណិជ្ជកម្ម - សេវាកម្ម - សិប្បកម្ម។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់នៅឆ្នាំ ២០២០ សម្រេចបាន ៤១ លានដុង / មនុស្សម្នាក់ ពោលគឺជាកម្រិតខ្ពស់បើប្រៀបធៀបនឹងភូមិសាស្ត្រជនជាតិនៅតំបន់ Tay Nguyen។ លោក Ksor Krung ជនជាតិ  Jrai ម្នាក់ នៅឃុំ Ha Bau បានឲ្យដឹងថា៖ “នៅឆ្នាំ ២០០១ ខ្ញុំបានប្រព្រឹត្តិអំពើខុសឆ្គង ហើយបានភៀសខ្លួនទៅកាន់ប្រទេសកម្ពុជា។ ក្រោយមកអាជ្ញាធរបានចាប់ឃុំខ្លួនរយៈពេល ៩ ខែ។ ខ្ញុំសូមថ្លែងអំណរគុណរដ្ឋ ដែលបានបានអនុញ្ញាតឱ្យខ្ញុំវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីរកស៊ី ជួយចិញ្ចឹមប្រពន្ធនិងកូន ៗ។ ឥឡូវនេះ ខ្ញុំបាន ធ្វើស្រែចំការ ចញ្ចឹមគោ និងដាំកាហ្វេនៅស្រុកកំណើត។ ប្រាក់ចំណូលរបស់គ្រួសារក្នុងមួយឆ្នាំគឺទទួលបានពី ៦០ ទៅ ៧០ លានដុង”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ឃុំ Ha Bau បានអនុវត្តន៍ប្រកបដោយជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច ធានាសន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ។ឃុំ Ha Bau ទទួលបានបទដ្ឋានទាំង ១៩/១៩ ក្នុងការកសាងជនបទថ្មី ហើយជាមូលដ្ឋានតែមួយគត់នៅស្រុក Dak Doa ដែលសំរេចគោលដៅជនបទថ្មីនាឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ