ភូមិគំរូនានានៅខេត្ត Lai Chau

(VOVWORLD) - រាល់ផ្ទះតាមបែបប្រពៃណី ផ្លូវក្រាសថ្មកោងបត់បែនតាមលក្ខណៈភូមិសាស្ត្រ ឬក៏លក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែករបស់សហគមន៍ជនជាតិភាគតិច ជា ដើម នោះគឺជាទិដ្ឋភាពដ៏ជិតស្និទ្ធនៅតាមភូមិស្រុកនានានៃខេត្តព្រៃភ្នំ Lai Chau ភាគខាងជើងវៀតណាម។ ភូមិស្រុកទាំងនោះកំពុងត្រូវបានប្រជាជនស្ថាបនាឡើង វិញដើម្បីបង្កើតឡើងមុខមាត់ជនបទថ្មី តាមនោះរួមចំណែកជំរុញកម្មវិធីកសាង ជនបទថ្មីនៅក្នុងតំបន់អោយសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ថែមទៀត។
ភូមិគំរូនានានៅខេត្ត Lai Chau - ảnh 1 ផ្លូវចូលក្នុងភូមិ Lao Chai ១ (រូបថត៖ TTXVN)

  ភូមិព្រៃភ្នំ Lao Chai ១ ឃុំ Khun Ha ស្រុក Tam Duong ខេត្ត Lai Chau ស្ថិត នៅលើចង្កេះភ្នំ។ ភូមិនេះជាលំនៅដ្ឋានរបស់ជនជាតិ Mong តែមួយគត់។ ដោយ ជួបការលំបាកផ្សេងៗ បានជាក្នុងអំឡុងពេលច្រើនឆ្នាំកន្លងទៅ ជីវភាព រស់នៅរបស់អ្នកភូមិស្ថិតនៅកម្រិតទាបនៅឡើយ។ ប៉ុន្តែ ដោយស្ដែងចេញពី គោលជំហរធ្វើអាជីវកម្មនូវសក្ដានុពលដែលមានស្រាប់សំដៅលើកស្ទួយជីវភាព រស់នៅរបស់ប្រជាជន អ្នកភូមិគ្រប់រូបបានដំណើរការកសាងភូមិជនបទគំរូ ដោយ តភ្ជាប់នឹងការអភិវឌ្ឍទេសចរសហគមន៍ ទៀតផង។ តាមនោះ ប្រជាជនក្នុងភូមិ បានឯកភាពគ្នារួមកម្លាំង បរិច្ចាកដីធ្លី ដើម្បីកសាងផ្លូវគមនាគមន៍ក្នុងភូមិ រៃអង្គាស ទឹកប្រាក់ទិញផ្កានិងដើមឈើតាំងលំអរដើម្បីបង្កើតឡើងទេសភាពបៃតង ព្រម ទាំងកសាងបង្គន់អនាម័យតាមស្ដង់ដារ ផងដែរ។ អាស្រ័យដោយហេតុនេះ ភូមិ Lao Chai ១ បានទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើន ហើយជួយអោយអ្នកភូមិ បើកសេវាកម្មទេសចរបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូល រួមចំណែកកាត់ បន្ថយភាពក្រីក្រ ផងដែរ។

ភូមិគំរូនានានៅខេត្ត Lai Chau - ảnh 2 អ្នកភូមិចូលរួមកសាងផ្លូវថ្នល់ក្នុងភូមិ

       មានវត្តមាននៅភូមិ Lao Chai ១ អ្នកស្រី Vu Thi Soi ភ្ញៀវម្នាក់មកពីខេត្ត Yen Bai បានអោយដឹងថា ទេសភាពស្អាតបៃតងរួមជាមួយអ្នកភូមិ រួសរាយរាក់ទាក់នៅទីនេះ បានបង្កើតឡើងចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេច បានចំពោះភ្ញៀវទេសចរម្នាក់ៗ។ នាពេលមកផ្ទះវិញ អ្នកស្រីរូបនេះនឹងឧទ្ទេស នាមជាមួយញាតិសន្ដានគ្រួសារ ហើយនឹងខិតខំវិលត្រឡប់មកធ្វើទេសចរណ៍នៅភូមិនេះវិញជាពុំខាន។ អ្នកស្រី Vu Thi Soi បានចែករំលែកថា៖

        “ខ្ញុំមកពីខេត្ត Yen Bai។ នេះជាទីបង្អងដំណើរទី៥ក្នុងដំណើរទេសចរ របស់ខ្ញុំ។ នៅស្រុកកំណើតខ្ញុំ មិនមានទេសភាពស្អាតបៃតងអញ្ចឹងទេ។ អ្នកភូមិ ស្លូតបូត ហើយរួសរាយរាក់ទាក់ណាស់។ ទេសភាពធម្មជាតិស្អាតអស្ចារ្យនៅភូមិ ធ្វើអោយខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង”។

        ចំណែកឯលោក Cu A Vang មេភូមិ Lao Chai ១ បានអោយដឹងថា៖

        “កាលពីមុននេះ ការលក់ដូរជ្រូក មាន់ និងផលិតផលមួយចំនួនផ្សេងទៀតរបស់ អ្នកភូមិមានជួបការលំបាកយ៉ាងខ្លាំង។ ដោយសារគ្មានផ្លូវថ្នល់ទេ បានជាអ្នក ទិញពិបាកចូលក្នុងភូមិ។ ប៉ុន្តែ ក្រោយពីការកសាងភូមិឡើងវិញអោយស្អាត បៃតងមក មានភ្ញៀវចេញចូលជាច្រើនណាស់។ ការលក់ដូរទំនិញរបស់អ្នកភូមិក៏ មានភាពងាយស្រួលជាងមុន ហើយជីវភាពរស់នៅត្រូវបានកែលម្អគួរអោយកត់ សម្គាល់ផងដែរ”។

        ស្រុក Tam Duong ជាស្រុកដើមដំបូងនៃខេត្ត Lai Chau ដែលត្រូវបាន ជ្រើសរើសដើម្បីដំណើរការកសាងភូមិជនបទគំរូ ដោយតភ្ជាប់នឹងការអភិវឌ្ឍ ទេសចរសហគមន៍។ នាបច្ចុប្បន្ន ស្រុកនេះមានឃុំចំនួន៥ក្នុងចំណោមឃុំទាំង ១៣ដែលទទួលបាននូវបទដ្ឋានជនបទថ្មី។ ដើម្បីមានលទ្ធផលនេះ ខេត្ត Lai Chau បានអំពាវនាវអោយប្រព័ន្ធនយោបាយទាំងមូលចូលរួមឃោសនា បញ្ជា ណែនាំប្រជាជនអនុវត្តន៍តាមបទដ្ឋានជនបទថ្មីដូចជានាំអគ្គីសនីមកដល់ក្នុងភូមិ ឬក៏ ធានាបរិស្ថានស្អាតបៃតង ជាដើម។

        លោក Tu Huu Ha ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tam Duong ខេត្ត Lai Chau បានអោយដឹងថា ដោយឈរលើលក្ខណៈភូមិសាស្ត្រនិងសក្ដានុភាពនៃភូមិ នីមួយៗនិងជនជាតិនីមួយៗ ស្រុកបានផ្ដោតទៅលើការពង្រីកឧត្តមភាពរបស់ ដំណាំ ដើមឈើ និងសត្វចិញ្ចឹមប្រៀបខ្លាំងនៅតាមភូមិនីមួយៗ ដើម្បីជួយអោយ ប្រជាជនលើកស្ទួយជីវភាពរស់នៅ។ លោក Tu Huu Ha បានអោយដឹងថា៖

        “យើងខ្ញុំបានជួយឧបត្ថម្ភប្រជាជនក្នុងការអភិវឌ្ឍទេសចរណ៍ដោយតភ្ជាប់ នឹងការអភិវឌ្ឍកសិកម្ម ហើយបញ្ជាណែនាំអោយភូមិឃុំពង្រីកឧត្តមភាពនៅតាម ទីកន្លែងទេសចរណ៍នានាដែលមានស្រាប់។ ក្រៅពីនោះ ស្រុកនឹងប្រមូលផ្ដុំប្រភព ឧបត្ថម្ភធនដើម្បីអភិវឌ្ឍន៍ រៀបចំដែនដី និងបញ្ជាណែនាំអោយប្រជាជនកសាង ភូមិឃុំអោយកាន់តែស្អាតបៃតងថែមទៀត។ រួមជាមួយគ្នានោះគឺដំណើរការ អភិរក្សអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិ បង្កលក្ខណៈសម្រាប់ក្មួយៗ សិស្សទៅ Sa Pa ដើម្បីរៀនសូត្រវិធីបម្រើភ្ញៀវទេសចរ ហើយវិលមកអភិវឌ្ឍន៍ ការងារទេសចរណ៍នៅក្នុងតំបន់ខ្លួន”។

        ភូមិជនបទគំរូ ដោយតភ្ជាប់នឹងការអភិវឌ្ឍទេសចរសហគមន៍កំពុងជា ជម្រើសប្រកបដោយប្រសិទ្ធភាពរបស់ភូមិជាច្រើននៅខេត្ត Lai Chau។ ការ កៀងគរប្រព័ន្ធនយោបាយទាំងមូលចូលរួមឃោសនានិងបញ្ជាណែនាំអោយប្រជាជននោះ បានបង្កើតឡើងការស្រុះចិត្តគំនិតក៏ដូចជាបំផុសឆន្ទៈបោះជំហានទៅ មុខរួចផុតពីភាពក្រីក្ររបស់ជនរួមជាតិនៅក្នុងតំបន់។ ភូមិស្រុកក្រីក្រនៅខេត្ត Lai Chau កំពុងផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ តាមនោះរួមចំណែកទៅក្នុងការងារ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់ភាគពាយ័ព្យនៃមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ