ភូមិជនជាតិចាមជាមួយនឹងលក្ខណៈវប្បធម៌ដ៏វិសេសវិសាល

(VOVWORLD) - រាល់វិហារដោយមានស្ថាបត្យកម្មបែបបុរាណគួរអោយចាប់អារម្មណ៍ជាកន្លែងដែលបុរសនិងយុវជនជនជាតិចាមប្រតិបត្តិសក្ការៈបូជា៥ដងជារៀងរាល់ថ្ងៃ។ ចំណែកឯនារីចាមស្រស់ស្អាតគឺឧស្សាហ៍ធ្វើការជាមួយកីតម្បាញពីមួយថ្ងៃទៅ មួយថ្ងៃ។ នោះគឺមិនទាន់និយាយដល់ពិធីបុណ្យដ៏សម្បូបែប ក្នុងជីវភាពរស់នៅ ខាងវប្បធម៌និងស្មារតីបានបង្កើតឡើងលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែក របស់បណ្ដាភូមិជនជាតិ ចាម នៅតំបន់ដីសណ្ដទន្លេ Cuu Long នោះឡើយ។ 
ភូមិជនជាតិចាមជាមួយនឹងលក្ខណៈវប្បធម៌ដ៏វិសេសវិសាល - ảnh 1 វិហារអ៊ីស្លាមនៅភូមិជនជាតិចាម An Giang (រូបថត៖ VOV)

  នៅខេត្ត An Giang បណ្ដាភូមិជនជាតិ ចាម ច្រើនរស់នៅនៅតាមមាត់ទន្លេ និងដៃទន្លេ Hau ជាមួយនឹងផ្ទះឈើផុតពីដីនានាតាមស្ថាបត្យកម្មដ៏ពិសេស។ ក្រៅពីនោះ នៅមានវិហារអ៊ីស្លាមទាំងធំទាំងតូចរាប់រយខ្នងដោយមានដោមនិង ប៉មនៅជ្រុងទាំង៤។ ក្នុងនោះ ល្បីល្បាញនិងគួរអោយចាប់អារម្មណ៍ជាងគេគឺ វិហារអ៊ីស្លាម Mubarak។ វិហារនេះត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលជាតិខាង សិល្បៈស្ថាបត្យកម្មកាលពីឆ្នាំ២០១១។ តាមជីវភាពរស់នៅខាងវិញ្ញាណនិងជំនឿ សាសនាដ៏ពិសេសដោយឡែករបស់ជនជាតិ ចាម នោះ គឺមនុស្សគ្រប់រូបសុទ្ធតែ ទៅកាន់វិហារដើម្បីធ្វើសក្ការៈបូជា។

        នាសព្វថ្ងៃ វិហារក៏ត្រូវបានប្រើប្រាស់សម្រាប់រៀបចំសកម្មភាពសហគមន៍ ឃោសនាគោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋទៅកាន់ជនរួមជាតិសាសនិក នាថ្ងៃសុក្រជារៀងរាល់សប្ដាហ៍។ លោក Soroles ប្រធានការិយាល័យជនជាតិ ទីរួមស្រុក Tan Chau ខេត្ត An Giang បានអោយដឹងថា៖

        “នាថ្ងៃសុក្រជាប្រចាំសប្ដាហ៍ សាសនិកគ្រប់រូបតែងតែប្រមូលផ្ដុំគ្នានៅវិហារ ដើម្បីផ្ទៀងស្ដាប់អ្នកមុខអ្នកការអានព្រះគម្ពី ហើយផ្ដែផ្ដាំអោយសាសនិកប្រតិ បត្តិតាមសាសនា តាមច្បាប់ មានរបៀបរស់នៅប្រកបដោយអារយ្យធម៌ ជាដើម។ យើងនិយាយជាច្រើនក្នុងថ្ងៃសុក្រនេះ មិនត្រឹមតែនិយាយពីព្រះគម្ពីអ៊ីស្លាម នោះទេ”។

ភូមិជនជាតិចាមជាមួយនឹងលក្ខណៈវប្បធម៌ដ៏វិសេសវិសាល - ảnh 2 ជនរួមជាតិ ចាម An Giang មានជីវភាពរស់នៅខាងវិញ្ញាណនិងសាសនាដ៏ពិសេសដោយឡែក (រូបថត៖ VOV)

       លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ ចាម នៅខេត្ត An Giang ថែមទាំងត្រូវបានបង្ហាញតាមរយៈភាសានិយាយនិងអក្សរសរសេររបស់ខ្លួនទៀតផង។ ដើម្បីអភិរក្សវប្បធម៌ ភាសានិយាយនិងអក្សរសរសេរនោះ គឺនាបច្ចុប្បន្ន នៅវិហារសឹងតែទាំងអស់សុទ្ធតែបើកថ្នាក់បង្រៀនរួចហើយ។ ពេលថ្ងៃប្អូនៗកុមារ ទៅរៀនវប្បធម៌នៅសាលា ហើយដល់ពេលយប់ប្រមូលផ្ដុំនៅវិហារដើម្បីរៀន ភាសានិយាយនិងអក្សរសរសេររបស់ជនជាតិខ្លួន។ លោក Haji Abdolhamid មេសាសនិកនៅវិហារ ចាម Azhar ភូមិ Chau Giang ឃុំ Chau Phong បាន អោយដឹងថា៖

        “ដំបូងបង្អស់គឺជួយអោយប្អូនៗរៀនបានគម្ពី Koran ហើយចេះធ្វើសក្ការៈ បូជា។ លើសពីនេះទៅទៀតគឺដើម្បីរក្សាបាននូវអត្តសញ្ញាណវប្បធម៌របស់ជន ជាតិចាម ដោយសារជាជនជាតិចាម ត្រូវចេះអក្សរ ចេះនិយាយភាសាចាម”។

        ជារៀងរាល់ឆ្នាំ ជនជាតិ ចាម An Giang មានបុណ្យទានចំនួន៣នោះគឺ បុណ្យ Roja នាថ្ងៃទី១០ ខែទី១២ តាមប្រតិទិនអ៊ីស្លាម បុណ្យ រ៉ាម៉ាដន ឬហៅថា បុណ្យស្រាយបួសដែលអូសបន្លាយចាប់ពីថ្ងៃទី១ដល់ដំណាច់ខែទី៩ តាមប្រតិទិនអ៊ីស្លាម និងបុណ្យខួបកំណើតរបស់ព្យាការី Muhammed នាថ្ងៃទី១២ ខែទី៣ តាមប្រតិទិនអ៊ីស្លាម។ ក្នុងខែរ៉ាម៉ាដន ជនជាតិ ចាម An Giang ម្នាក់ៗ ទោះ បីជាកំពុងធ្វើការនៅឆ្ងាយយ៉ាងណាក្ដី ប៉ុន្តែក៏ខិតខំប្រឹងប្រែងវិលត្រឡប់មកស្រុកំណើត ដើម្បីអនុវត្តពិធីការសាសនាដែរ។ លោក Haji Chau Ka Dua លេខាធិការនៃ គណៈគ្រប់គ្រងវិហារអ៊ីស្លាម Mubarak នៅទីរួមស្រុក Tan Chau ខេត្ត An Giang បានចែករំលែកថា៖

        “ខែរ៉ាម៉ាដនជាខែពិសិដ្ឋរបស់អ៊ីស្លាមសាសនា ឬបានហៅថាខែស្រាយបួស ដែលមានន័យថា យើងតមអាហារទាំងអស់ដែលត្រូវហាមឃាត់ក្នុងគម្ពី Koran។ គោលដៅនៃខែរ៉ាម៉ាដននោះគឺតមអាហារដើម្បីដឹងពីរងទុក្ខវេទនារបស់ជន ក្រីក្រ ហើយចេះចែករំលែក”។

ភូមិជនជាតិចាមជាមួយនឹងលក្ខណៈវប្បធម៌ដ៏វិសេសវិសាល - ảnh 3វិហារអ៊ីស្លាមដោយមានស្ថាបត្យកម្មដ៏វិសេសវិសាលនៃភូមិ ចាម An Giang

        លក្ខណៈវប្បធម៌ពិសេសផ្សេងទៀតគឺទាំងបុរសនិងនារីសុទ្ធតែស្លៀកពាក់សារុងគ្រប់ពេល តាំងពីការរៀនសូត្រ ការទាក់ទងគ្នា ដល់ពិធីជប់លៀងនិងធ្វើ សកម្មភាពសហគមន៍។ ចំពោះបុរសគឺពាក់មួកក្រណាត់ ខណៈដែលនារីពាក់ កន្សែង Marota។ រូបភាពនារី ចាម ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីនៅតាម កីតម្បាញមិនត្រឹមតែបង្ហាញនូវអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈស្រស់ស្អាតដ៏លេចធ្លោរបស់នារីចាមនៅខេត្ត An Giang ទៀតផង។ លោកស្រី Ro Mak ជាងតម្បាញនៅភូមិចាម Chau Phong ខេត្ត An Giang បានចែករំលែកថា កាលពីកុមារភាព កុមារីចាមត្រូវបានយាយនិងម៉ែ បង្រៀនអោយចេះធ្វើម្ហូបអាហារ នំប្រពៃណី ហើយជាពិសេសគឺបង្រៀនរបរប៉ាក់ និងត្បាញចរបាប់ជាប្រពៃណីរបស់ជនជាតិខ្លួន។ លោកស្រីបានថ្លែងថា៖

        “ទោះបីជារបរនេះជួបការលំបាកជាច្រើនក្ដី ប៉ុន្តែខ្ញុំនៅតែសប្បាយរីករាយ ដោយសារនេះជារបរប្រពៃណី អញ្ចឹងខ្ញុំចង់ថែរក្សាមិនអោយសាបសូន្យឡើយ។ យើង ខ្ញុំត្បាញផលិតផលមួយចំនួន ហើយទិញផលិតផលមួយចំនួនផ្សេងទៀតដើម្បី លក់អោយភ្ញៀវទេសចរនិងអ្នកភូមិ”។

        នាសព្វថ្ងៃ រាល់វិហារអ៊ីស្លាមដោយមានស្ថាបត្យកម្មគួរអោយចាប់អារម្មណ៍ រួមជាមួយលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និង របរតម្បាញចរបាប់ប្រពៃណីរបស់ជនរួមជាតិ ចាម កំពុងទាក់ទាញភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិមកទស្សនានិងស្វែងយល់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយក្ដាប់ជាប់បាននូវឱកាសនេះ ជនរួមជាតិ ចាម ជាច្រើនបានចូលរួមធ្វើ ទេសចរណ៍ដើម្បីឧទ្ទេសនាមពីតម្លៃវប្បធម៌ដ៏វិសេសវិសាលនានារបស់ជនជាតិ ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ