ភូមិរបរនៅហាណូយស្ដារផលិតកម្មឡើងវិញក្រោយជំងឺ Covid-19

(VOVWORLD) - ជំងឺរាតត្បាតសកល Covid-19 បានប៉ះពាល់គួរឲ្យកត់ សម្គាល់ទៅលើ បណ្ដាភូមិរបរប្រពៃណីនៅវៀតណាម។ នៅចំពោះមុខស្ថាន ភាពនោះ ភូមិរបរ នានានៅទីក្រុងហាណូយ បានផ្លាស់ប្ដូរវិធីផលិតកម្មហើយស្ដារអាជីវកម្មឡើងវិញ តាមជំហាននីមួយៗ ក្រោយពីជំងឺ Covid-19 ត្រូវបានគ្រប់គ្រងជាស្ថាពរនៅវៀតណាម។
ភូមិរបរនៅហាណូយស្ដារផលិតកម្មឡើងវិញក្រោយជំងឺ Covid-19 - ảnh 1 មូលដ្ឋានសិប្បកម្មគ្រឿងភាជន៍មួយកន្លែងនៅភូមិ Bat Trang ទីក្រុងហាណូយ (រូបថត៖ VOV)

ទីក្រុងហាណូយជាកន្លែងដែលមានបរិមាណភូមិរបរប្រពៃណីច្រើនបំផុតលើទូទាំងប្រទេសជាមួយនឹងសិប្បករឆ្នើមៗផងដែរ។ ក្នុងចំណោមភូមិរបរសរុបទាំង ៥៤០០ភូមិនៅវៀតណាម ទីក្រុងហាណូយស្រូបយក១/៣ដោយមាន១៣៥០ ភូមិ។ ភូមិរបរហាណូយមានផលិតផលដ៏សម្បូរបែបនិងល្អប្រណិត ហេតុដូច្នេះ មានឋានៈដ៏រឹងមាំទាំងក្នុងនិងក្រៅប្រទេស។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឲ្យបន្ធូរបន្ថយ វិធានការរឹតត្បិតហើយ ប៉ុន្តែបណ្ដាភូមិរបរមិនទាន់ស្ដារអាជីវកម្មទាំង១០០%នៅឡើយបើ ធៀបនឹងមុនពេលផ្ទុះជំងឺ។ ជួបការលំបាកខ្លាំងបំផុតគឺក្រុមភូមិរបរ សិប្បកម្មវិចិត្រសិល្បៈ។ យោងតាមការត្រួតពិនិត្យ ភូមិរបរដ៏ល្បីល្បាញនានានៅ ទីក្រុងហាណូយដូចជា៖ ភូមិគ្រឿងផ្ដៅឬស្សី Phu Vinh ភូមិម្រ័ក្សណ៍ខ្មុក Ha Thai ភូមិប៉ាក់ Quat Dong និងភូមិដាំគុជខ្យង Chuon Ngo សុទ្ធតែរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត។

ចំណែកឯនៅភូមិគ្រឿងភាជន៍ Bat Trang វិញ ទីផ្សារនាំចេញក៏ត្រូវបង្កក សឹងតែទាំងស្រុងផងដែរ។ គិតរហូតមកដល់ពេលនេះ ការបញ្ជាទិញទំនិញនាំចេញ ជាង៨០%នៃមូលដ្ឋានសិប្បកម្មគ្រឿងភាជន៍ Tan Thinh នៅភូមិ Bat Trang ត្រូវ លុបចោល។ សិប្បករឆ្នើម Tran Duc Tan ម្ចាស់មូលដ្ឋានសិប្បកម្មគ្រឿងភាជន៍ Tan Thinh បានរៀបរាប់ថា៖

“យើងខ្ញុំជួបការលំបាកខ្លាំងណាស់ ដោយសារការបញ្ជាទិញជាច្រើនត្រូវ បានអនុម័តរួចហើយ ឥឡូវត្រឹមតែរងចាំការទូទាត់ប៉ុណ្ណោះ។ ទីផ្សារក្នុងប្រទេស ក៏រងផលប៉ះពាល់ផងដែរ ដោយសារបរិមាណផលិតផលធ្វើជាកាដូនៅ ព្រឹត្តិការណ៍នានារបស់សហគ្រាសក៏បានធ្លាក់ចុះ”។

ស្ថានភាពប្រហាក់ប្រែហលក៏កើតមានឡើងនៅមូលដ្ឋានសិប្បកម្មគ្រឿង ភាជន៍របស់លោក Nguyen Van Nghia ផងដែរ។ លោកបានឲ្យដឹងថា៖

“ចំពោះសហគ្រាសធំៗនោះគឺគេមានធនធានមនុស្ស និងប្រភពហិរញ្ញវត្ថុ ដើម្បីធ្វើផលិតកម្ម ខណៈដែលគ្រួសារអាជីវកម្មដោយខ្នាតតូចដូចយើងខ្ញុំ ជួបការលំបាកច្រើនជាង”។

ក្រៅពីការលើកកំពស់ការយល់ដឹងអំពីតួនាទីនៃពាណិជ្ជកម្មអេឡិចត្រូនិក សហគ្រាសនិងគ្រួសារអាជីវកម្មជាច្រើនត្រូវតែផ្លាស់ប្ដូរថ្មីផលិតផល លើកកំពស់ គុណភាព ដើម្បីបង្កើនកម្លាំងប្រកួតប្រជែងទៀតផង លោក Ha Van Lam អនុ ប្រធានគណៈកម្មការតំណាងភូមិគ្រឿងភាជន៍ Bat Trang បានឲ្យដឹងថា៖

“យើងខ្ញុំកំពុងឃោសនាយ៉ាងទូលំទូលាយដល់ប្រជាជននិងម្ចាស់អាជីវកម្មនៅផ្សារគ្រឿងភាជន៍ Bat Trang ឲ្យចេះរក្សាកិត្យានុភាព ការទទួលខុសត្រូវនិង ពាណិជ្ជសញ្ញា Bat Trang។ យើងខ្ញុំបានបង្កើនការឃ្លាំមើលដើម្បីមិនទុកឲ្យ ទំនិញដែលគ្មានប្រភពដើម Bat Trang អាចជ្រៀតចូលផ្សារក្នុងភូមិ”។

ភូមិរបរនៅហាណូយស្ដារផលិតកម្មឡើងវិញក្រោយជំងឺ Covid-19 - ảnh 2 ភូមិតម្បាញសូត្រ Ha Dong

ចំណែកឯនៅភូមិស្បែកជើង Phu Yen នៅស្រុក Phu Xuyen ទីក្រុង ហាណូយវិញ បណ្ដាមូលដ្ឋានផលិតកម្មបានចាប់ផ្ដើមប្រតិបត្តិឡើងវិញ ប៉ុន្តែ បរិមាណផលិតផលនៅតែធ្លាក់ចុះ៥០%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ មិញ។ កាលពីមុននេះ ភូមិ Phu Yen ត្រឹមតែធ្វើស្បែកជើងពាក់ធ្វើការនៅការិយាល័យ ប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ន គេបានធ្វើប្រភេទផ្សេងៗបន្ថែមទៀតដូចជា ស្បែកជើង កីឡា ស្បែកជើងម៉ូដ និងស្បែកជើងកុមារ ជាដើម។ ក្នុងពេលជាមួយគ្នានោះ មូលដ្ឋានផលិតកម្មនានានៅភូមិសូត្រ Van Phuc (ខ័ណ្ឌ Ha Dong ) បានជំរុញ ខ្លាំងនូវការលក់ទំនិញតាមអនឡាញដើម្បីបន្សាំនឹងស្ថានភាពថ្មី។

ប្រឈមនឹងស្ថានភាពលំបាក ប៉ុន្តែបណ្ដាភូមិរបរប្រពៃណីនៅទីក្រុង ហាណូយមិនធ្លាក់ចូលវិបត្តិនោះទេ តែផ្ទុយទៅវិញ គេកំពុងឧស្សាហ៍ព្យាយាមធ្វើ ការនិងច្នៃប្រឌិតដើម្បីលើកកំពស់គុណភាពផលិតផលក៏ដូចជាស្វែងរកធាតុចេញផងដែរ។ សម្ពាធក្នុងកាលៈទេសៈថ្មីនេះអាចនឹងជាគម្នាស់សម្រាប់ការផ្លាស់ប្ដូរថ្មី ជាវិជ្ជមាននៅតាមភូមិរបរ ដើម្បីបន្សាំនឹងស្ថានភាពថ្មីហើយត្រៀមខ្លួនជា ស្រេចក្ដាប់ជាប់ឱកាសពេលដែលទីផ្សារស្ដារឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ