លោកប្រធានហូជីមិញរស់នៅក្នុងដួងចិត្តបងប្អូនជនរួមជាតិ Tay Nguyen ​ជារៀងរហូត

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី។ រូបភាពលោកប្រធានហូជីមិញជានិច្ចកាលដិតជាប់ក្នុងដួងចិត្តប្រជាជនគ្រប់រូប ហើយបានបំភ្លឺគ្រប់ភូមិស្រុក Tay Nguyen។ 
លោកប្រធានហូជីមិញរស់នៅក្នុងដួងចិត្តបងប្អូនជនរួមជាតិ Tay Nguyen ​ជារៀងរហូត - ảnh 1សិល្បករ Y-Nguk - H Ƀim ច្រៀងកោតសរសើរលោកប្រធានហូជីមិញ

លោកបានបូជាជីវិតទាំងមូលដើម្បីប្រជាជាតិ។ ជនរួមជាតិ Ede នៅតំបន់Tay Nguyen បានផ្ញើសេចក្តីស្រឡាញ់ និងការគោរពរបស់ខ្លួនជូនចំពោះលោកប្រធានហូជីមិញតាមរយៈពាក្យសម្ដីចួនដ៏សាមញ្ញ ដូចជាមនុស្សនៅតំបន់ដីក្រហម bazan អញ្ចឹង។ ជនរួមជាតិ Ede បានប្រែក្លាយមនោសញ្ចេតនាទាំងនេះទៅក្នុងរូបភាពដ៏ជិតស្និទ្ធជាមួយជីវភាពរស់នៅប្រចាំថ្ងៃដ៏ស្និទ្ធស្នាលរបស់ភូមិស្រុក។ ដូច្នេះហើយ ក្នុងបទចម្រៀងប្រជាប្រិយ Ede ដ៏ស្និទ្ធស្នាលទាំងនោះ រូបភាពលោកប្រធានហូជីមិញជានិច្ចកាលជិតស្និទ្ធ និងដិតជាប់។

មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Ede ចំពោះលោកប្រធានហូជីមិញ មិនត្រឹមតែដោយសារលោកជាអគ្គមគ្គុទេសក៍របស់ប្រទេសជាតិប៉ុណ្ណោះទេ លោកថែមទាំងជាគំរូនៃការលះបង់ជីវិតទាំងមូលសម្រាប់ប្រទេសជាតិ និងជនរួមជាតិទៀតផង។ សិប្បការិនី Y-Nguk Niê (Ae Suang) នៅ ភូមិ Hak B ឃុំ Tŭ Mgar ស្រុក Ču Mgar ខេត្ត Dak Lak បានចែករំលែកថា ជនរួមជាតិ Ede តែងតែរំលឹកគ្នាទៅវិញទៅមក តាមរយៈទំនុកច្រៀងអំពីពាក្យទូន្មានរបស់លោកប្រធានហូជីមិញដល់បងប្អូនជនរួមជាតិឲ្យរួមសាមគ្គីគ្នា ស្រឡាញ់គ្នាកសាងភូមិស្រុកឲ្យកាន់តែសម្បូរធូធារ និងស្រស់បំព្រង។ សិប្បការិនី Y-Nguk Niê បានឲ្យដឹងថា៖ “លោកប្រធានហូជីមិញបានដឹកនាំប្រទេសវៀតណាមដណ្ដើមបានជ័យជំនះពីពួកអាណានិគមបារាំង និងចក្រពត្តិអាមេរិកឈ្លានពាន ហើយនាបច្ចុប្បន្ននេះប្រជាជនបានរស់នៅសម្បូរធូធា និងសុភមង្គល។ លោកបានទូន្មានជនរួមជាតិ Tay Nguyen ឲ្យស្រឡាញ់ស្រុកកំណើត គោរពបក្ស និងរដ្ឋអស់ពីចិត្តពីថ្លើម កសាងភូមិស្រុកឲ្យកាន់តែសម្បូរធូធារ និងស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងបទចម្រៀងប្រជាប្រិយ Ede គឺមិនអាចខ្វះបទចម្រៀងអំពីលោកឡើយ”។

រូបភាពលោកប្រធានហូជីមិញក្នុងបទចម្រៀងប្រជាប្រិយ Ede ត្រូវបានសិប្បករប្រៀបធៀបតាមរយៈពាក្យពេជន៍ដ៏សាមញ្ញ បរិសុទ្ធ ប៉ុន្តែបង្កប់នូវមនោសញ្ចេតនាគោរពរបស់ជនរួមជាតិ Ede ចំពោះអគ្គមគ្គុទេសក៍របស់ប្រជាជាតិ។ សិប្បករ Y Bruăt Eban (Ae Nem) ដែលមានអាយុ ៨៣ ឆ្នាំ មកពីភូមិ Ea Sut ទីរួមស្រុក Ea Poč ស្រុក Ču Mgar ខេត្ត Dak Lak បានឲ្យដឹងថាថា លោកប្រធានហូជីមិញ គឺជានិមិត្តរូបនៃបំណងប្រាថ្នារស់នៅឯករាជ្យ និងសេរីភាព ហើយជាប្រភពគំនិតសម្រាប់សិប្បករចំរៀងប្រជាប្រិយ៖ “លោកប្រធានហូជីមិញបានដឹកនាំប្រទេសជាតិវៀតណាម។ ខ្ញុំមិនដែលបានជួបលោកឡើយ ប៉ុន្តែនៅពេលដែលច្រៀងឲ្យកូនចៅ ឬក្នុងមហោស្រពសម្ដែងសិល្បៈនានា ខ្ញុំតែងតែកោតសរសើរលោកប្រធានហូជីមិញ។ មានឃ្លាចម្រៀងដូចជា "គ្មានអ្នកណាដូចលោកប្រធានហូជីមិញឡើយ កាប់ដើមត្រែង និងស្មៅដ៏អាក្រក់មើល ដើម្បីនាំមកនូវទេសភាពជូនភូមិស្រុក ដូច្នេះហើយ នាបច្ចុប្បន្ននេះ យើងមានជីវភាពរស់នៅសម្បូរធូធារ និងសុខសន្តិភាព”។

លោកប្រធានហូជីមិញរស់នៅក្នុងដួងចិត្តបងប្អូនជនរួមជាតិ Tay Nguyen ​ជារៀងរហូត - ảnh 2សិល្បករ Y-Nguk - H Ƀim ច្រៀងកោតសរសើរលោកប្រធានហូជីមិញ

ចំពោះបងប្អូនជនរួមជាតិ Tay Nguyen ក្នុងនោះមានជនជាតិ Ede បើទោះបីជាលោកប្រធានហូជីមិញបានលាចាកលោកហើយក៏ដោយ ប៉ុន្តែលោកនៅតែរស់នៅជារៀងរហូតតាមរយៈទន្លេនីមួយៗ ទឹកជ្រោះនីមួយ ព្រៃឈើ និងភូមិស្រុកទាំងមូល។ សិល្បករជនជាតិ Ede តែងតែច្រៀងដោយក្តីស្រលាញ់ និងនឹករលឹកដល់លោក តាមរយៈចង្វាក់ភ្លេង Kut រួមជាមួយនឹងបទភ្លេងដ៏ពិរោះ រួមទាំងស្នូរសម្លេង dinh buot ដ៏ពិរោះៗ ដែលធ្វើឲ្យអ្នកស្តាប់រំជួលចិត្ត។ សិល្បករ H’Ƀim Kbuôr មកពីភូមិ Ƀling ឃុំ Čư̆ Mgar, ស្រុក Čư̆ Mgar, ខេត្ត Dak Lak បានឲ្យដឹងថា នៅពេលច្រៀង សិប្បករបាននិពន្ធផ្ទាល់ និងសម្ដែងឥតព្រាងទុកជាមួយអារម្មណ៍សោកសៅ និងអាណិតអាសូរលោកប្រធានហូជីមិញដែលបានលាចាកលោកទៅ៖ “យើងនឹករលឹកដល់លោកប្រធានហូជីមិញ ប៉ុន្តែមិនអាចជួបលោកទៀតគឺត្រូវច្រៀងដូច្នេះ៖ លោកប្រធានអើយ ចៅកំពុងនឹករលឹកដល់លោកអ៊ុំ។ នឹករលឹកដល់ផ្ទៃមុខដ៏ស្លូតបូត។ នាបច្ចុប្បន្ននេះ តើធ្វើយ៉ាងម៉េចទើបអាចជួបលោកទៀត។ ចៅៗចង់ចាំស្នូរសំឡេងនៅពេល ដែលលោកបាននិយាយសំណេះសំណាល។ លោកអ៊ុំគឺជាមនុស្សមានទេពកោសល្យ ហើយមានបញ្ញាឈ្លាសវាងវៃ។ លោកអ៊ុំបានត្បាញតារាមាសបំភ្លឺផ្លូវ”

បទចម្រៀងប្រជាប្រិយ Ede គឺជាសំឡេងនៃដួងព្រលឹង និងក្រអៅបេះដូងរបស់អ្នកចម្រៀង។ ជនរួមជាតិ Ede បានសម្តែងការដឹងគុណ និងសេចក្តីស្រឡាញ់លោកប្រធានហូជីមិញ តាមរយៈបទចម្រៀងដ៏សាមញ្ញ និងស្លូតត្រង់។ ទំនុកចម្រៀង និងខ្លឹមសារបទចម្រៀងបានបង្កើតឡើងពីក្ដីកោតគោរពអគ្គមគ្គុទេសក៍ដ៏គោរពស្រឡាញ់ ដែលបានលះបង់អស់មួយជីវិតសម្រាប់ប្រជាជាតិវៀតណាម។ បើទៅបីមិនទាន់អញ្ជើញទៅកាន់តំបន់ Tay Nguyen ក៏ដោយ ប៉ុន្តែរូបភាពអគ្គមគ្គុទេសក៍ជាទីគោរពស្រឡាញ់របស់ប្រជាជាតិវៀតណាមនៅតែរស់នៅជានិច្ចក្នុងដួចចិត្តជនរួមជាតិ Ede តាមរយៈបទចម្រៀងប្រជាប្រិយដ៏ជ្រាលជ្រៅ និងផ្អែមល្ហែមផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ