អភិវឌ្ឍគំរូពហុវប្បកម្មក្នុងចម្ការកាហ្វេដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ដើម្បីឆ្លើយតបនឹងការវិវត្តន៍មិនប្រក្រតីនៃតម្លៃទីផ្សារនិងអាកាសធាតុ កសិករជាច្រើននៅខេត្ត Dak Lak បានធ្វើពិពិធកម្មនូវដំណាំដាំដុះក្នុងចម្ការ កាហ្វេ។ មិនត្រឹមតែជួយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ការដាំ ដើមឈើហូបផ្លែ លាយឡំគ្នានៅក្នុងចម្ការការហ្វេ ថែមទាំងបានរួមចំណែកបង្កើនសមត្ថភាពជួយការពារ ដើមកាហ្វេ និងបន្ធូរបន្ថយ ផលប៉ះពាល់បង្កឡើងដោយគ្រោះធម្មជាតិ ទៀតផង។
អភិវឌ្ឍគំរូពហុវប្បកម្មក្នុងចម្ការកាហ្វេដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ - ảnh 1លោក Mai Dinh Phuong ថែទាំដើមធូរេនដែលត្រូវបានដាំលាយឡំគ្នានៅក្នុងចម្ការកាហ្វេ (រូបថត៖ VOV) 

លោក Mai Dinh Phuong នៅភូមិ An Phu ឃុំ Ea Drong ស្រុក Cu Mgar ខេត្ត Dak Lak បានប្រកបរបរដាំកាហ្វេក្នុងអំឡុងពេលជិត៣០ឆ្នាំមកហើយ។ ក្នុង ប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែតម្លៃធ្លាក់ចុះ ខណៈដែលចម្ការកាហ្វេកាន់តែចាស់ ទ្រុឌទ្រោមហើយនិងទិន្នផលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែថយចុះ លោកបានសម្រេចចិត្តដាំដើមឈើ ហូបផ្លែជាច្រើនប្រភេទលាយឡំគ្នានៅក្នុងចម្ការកាហ្វេ។ តាមលោក Mai Dinh Phuong បានឲ្យដឹងថា ការធ្វើពហុវប្បកម្មបែបនេះ ជួយបង្កើនប្រាក់ចំណូលផងហើយរក្សាទិន្នផលកាហ្វេប្រកបដោយប្រសិទ្ធភាពក្នុងចន្លោះពី២,៥ដល់៣តោន គ្រាប់កាហ្វេក្នុងមួយហិកតាទៀតផង។ លោកបានបន្ថែមទៀតថា៖

“ចាប់ពីពេលដាំដើមធូរេន ម្រេច និងផ្លែបឺរលាយឡំគ្នានៅក្នុងចម្ការកាហ្វេមក គឺមានប្រសិទ្ធភាពខ្ពស់ជាង។ ប្រសិនបើត្រឹមតែដាំកាហ្វេប៉ុណ្ណោះ គឺប្រសិទ្ធភាព ទាបណាស់ ហេតុដូច្នេះត្រូវដាំដំណាំចម្រុះអញ្ចឹង”។

ការដាំដើមឈើហូបផ្លែលាយឡំគ្នានៅក្នុងចម្ការកាហ្វេ ក៏ជារបៀបដែលគ្រួសារ លោក Duong Van Thao នៅភូមិ E Cham ស្រុក Krong Ana ប្រើប្រាស់ដើម្បី ជំនះពុះពារលើការលំបាកនៅពេលដែលតម្លៃកាហ្វេធ្លាក់ចុះផងដែរ។ អាស្រ័យ ហេតុនេះ គ្រួសារលោកនៅតែទទួលបានប្រាក់ចំណូលដោយស្ថិរភាពក្នុងចន្លោះ ពី៣០០ដល់៤០០លានដុងក្នុងមួយឆ្នាំ។ លោក Thao បានឲ្យដឹងថា៖

“ក្នុងប៉ុន្មានឆ្នាំកន្លងមក តម្លៃកាហ្វេនិងម្រេច Tay Nguyen ធ្លាក់ចុះខ្លាំង។ ខ្ញុំមាន ចម្ការកាហ្វេលើផ្ទៃដី៤ហិកតា អញ្ចឹងខ្ញុំបានសម្រេចចិត្តដាំ បន្ថែមដើមឈើហូបផ្លែ លាយឡំគ្នាក្នុងចម្ការ ដើម្បីធ្វើយ៉ាងណានៅតែមានប្រាក់ចំណូលដោយស្ថិរភាព។ ដើមឈើហូបផ្លែផ្ដល់នូវប្រាក់ចំណូលខ្ពស់ ដើម្បីបំពេញឲ្យការបាត់បង់ពីដើម កាហ្វេ”។

អភិវឌ្ឍគំរូពហុវប្បកម្មក្នុងចម្ការកាហ្វេដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ - ảnh 2ការដាំដើមឈើហូបផ្លែលាយឡំគ្នានៅក្នុងចម្ការកាហ្វេជាដំណោះស្រាយដែល ត្រូវបានកសិករជាច្រើននៅខេត្ត Dak Lak ជ្រើសរើសនាពេលកន្លងទៅ។ 

ការដាំដើមឈើហូបផ្លែលាយឡំគ្នានៅក្នុងចម្ការកាហ្វេជាដំណោះស្រាយដែល ត្រូវបានកសិករជាច្រើននៅខេត្ត Dak Lak ជ្រើសរើសនាពេលកន្លងទៅ។ គេតែង តែដាំដើមធូរេន ផ្លែបឺរ ម្រេច និងដើមម៉ាកាដាមៀ (Macadamia) ជាប្រភេទដំណាំ ដែលមិនត្រឹមតែផ្ដល់នូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ថែមទាំងអំណោយ ផលសម្រាប់បរិស្ថានទៀតផង។

លោកបណ្ឌិត Pham Cong Tri នៅវិទ្យាស្ថានវិទ្យាសាស្ត្របច្ចេកទេសកសិ-រុក្ខកម្ម Tay Nguyen បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ផ្ទៃដីធ្វើពហុវប្ប កម្មនៅតំបន់ Tay Nguyen បានឡើងដល់ទៅរាប់ពាន់ហិកតា។ លោកបានបន្តទៀតថា៖

“តាមរយៈកម្មវិធីនេះ ប្រសិនបើប្រជាកសិករធ្វើបានយ៉ាងល្អនោះ គឺយើង អាចបង្កើតឡើងតំបន់ពហុវប្បកម្មប្រកបដោយចីរភាព ដោយផ្ដល់នូវផលិតផល តាមបទដ្ឋាន GAP ឬក៏ផលិតផលសរីរាង្គ”។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលដ៏អាក្រក់ ទៅលើការធ្វើផលិតកម្មកសិកម្ម ក៏ដូចជារបររកស៊ីរបស់អ្នកដាំកាហ្វេភាគច្រើន នៅតំបន់ Tay Nguyen។ ការធ្វើពិពិធកម្មនូវដំណាំនៅក្នុងចម្ការកាហ្វេត្រូវបាន ចាត់ទុកថា ជាដំណោះស្រាយមួយដែលនាំមកនូវប្រសិទ្ធភាពជាច្រើនទាំង ខាងសេដ្ឋកិច្ចនិងបរិស្ថាន ឆ្ពោះទៅរកការធ្វើផលិតកម្មកសិកម្មប្រកបដោយ ចីរភាពក៏ដូចជាបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ