U23 វៀតណាម នឹង​មាន​យុទ្ធសាស្ត្រសមស្របដើម្បីដណ្ដើមឲ្យបានជ័យជំនះលើ U23 ម៉ាឡេស៊ី

(VOVWORLD) - លោក Park Hang-seo គ្រូបង្វឹកក្រុម U23 វៀតណាម បាននិយាយថា គោលដៅរបស់ U23 វៀតណាមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺត្រូវដណ្ដើមឲ្យបានជ័យជំនះ ដូច្នេះហើយលោក Park Hang-seo មានគោលបំណងថាកូនសិស្សនឹងផ្តោតអារម្មណ៍ខ្ពស់បំផុតសម្រាប់ការប្រកួតនេះ។
U23 វៀតណាម នឹង​មាន​យុទ្ធសាស្ត្រសមស្របដើម្បីដណ្ដើមឲ្យបានជ័យជំនះលើ U23 ម៉ាឡេស៊ី - ảnh 1គ្រូបង្វឹក Park Hang-seo ក្នុងសន្និសីទកាសែតមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹង U23 ម៉ាឡេស៊ី (ប្រភព៖ VFF)

នៅវេលាម៉ោង ១៩ ថ្ងៃទី ១៩ ឧសភា នៅកីឡាដ្ឋាន Phu Tho ខេត្ត Phu Tho បានប្រព្រឹត្តិទៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទាត់បុរសរវាង U23 វៀតណាម និង U23 ម៉ាឡេស៊ី។ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ១៨ ឧសភា គ្រូបង្វឹក Brad Maloney របស់ U23 ម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្រុមបាត់ទាត់ជម្រើសជាតិបុរសវៀតណាម ហើយសង្គត់ធ្ងន់ថា U23 វៀតណាមគឺជាគូប្រកួតដ៏ខ្លាំងបំផុតក្នុងការប្រកួតបាល់ទាត់លើកនេះ។

ចំណែកឯលោក Park Hang-seo គ្រូបង្វឹកក្រុម U23 វៀតណាម បាននិយាយថា គោលដៅរបស់ U23 វៀតណាមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺត្រូវដណ្ដើមឲ្យបានជ័យជំនះ ដូច្នេះហើយលោក Park Hang-seo មានគោលបំណងថាកូនសិស្សនឹងផ្តោតអារម្មណ៍ខ្ពស់បំផុតសម្រាប់ការប្រកួតនេះ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយទៀតរវាងU23 ថៃ និង U23 ឥណ្ឌូណេស៊ីបានប្រព្រឹត្តិទៅនាវេលាម៉ោង ១៦ ថ្ងៃទី ១៩ ឧសភានៅកីឡាដ្ឋាន Thien Truong ទីក្រុង Nam Dinh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ