ពិធីបិទការប្រកួតកីឡាស៊ី​ហ្គេម​លើកទី៣១ ក្រោមប្រធានបទ “បង្រួបបង្រួមបញ្ចេញពន្លឺ“

(VOVWORLD) - តាមការគ្រោងទុក ពិធីបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី២៣ ខែឧសភា នៅវិមានអត្តពលកម្មក្នុងសាល់ (ហាណូយ)។
ពិធីបិទការប្រកួតកីឡាស៊ី​ហ្គេម​លើកទី៣១ ក្រោមប្រធានបទ “បង្រួបបង្រួមបញ្ចេញពន្លឺ“ - ảnh 1រូបភាព៖ TTXVN

លោកស្រី Nguyen Tuyet Hoa នាយិកាផ្នែកទីផ្សារនិងទំនាក់ទំនងខាងក្រៅនៃរោងមហោស្រពនិងរបាំជាតិវៀតណាម(VNOB) សមាជិកអចិន្ត្រៃយ៍នៃកម្មវិធីសិល្បៈក្នុងពិធីបើកនិងបិទស៊ីហ្គេមលើកទី៣១ បានឲ្យដឹងថា សេណារីយ៉ូសម្រាប់ពិធីបិទស៊ីហ្គេមលើកទី៣១ ត្រូវបានរចនាឡើងដោយស្មារតីខុសគ្នាទាំងស្រុង ពីពិធីបើក។ តាមនោះ ពិធីបិទត្រូវបានរៀបចំឡើងជាសាលប្រគុំតន្ត្រីប្រកបដោយភាពរំជើបរំជួល រំជួលចិត្ត និងបំផុសគំនិត ក៏ដូចជាបញ្ជូនសារសួរសុខទុក្ខយ៉ាងកក់ក្តៅពីប្រទេសម្ចាស់ផ្ទះវៀតណាមនៃស៊ីហ្គេមលើកទី ៣១ ទៅកាន់មិត្តភក្តិក្នុងតំបន់។

ពិធីបិទស៊ីហ្គេមលើកទី៣១ នឹងចាប់ផ្តើមនៅវេលាម៉ោង ៨ យប់ ថ្ងៃទី ២៣ ខែឧសភា ហើយត្រូវបានផ្សាយផ្ទាល់រយៈពេល ៩០ នាទី ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ