យក​ឈ្នះលើ​​ថៃ ក្រុម​បាល់ទះ​​វៀតណាម ​ឈាន​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ

(VOVWORLD) - យកឈ្នះក្នុងការប្រកួតនេះ ក្រុមបាល់ទះបុរសវៀតណាមបានឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្តើមមេដាយមាសជាមួយក្រុមឥណ្ឌូនេស៊ី។
យក​ឈ្នះលើ​​ថៃ ក្រុម​បាល់ទះ​​វៀតណាម ​ឈាន​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ - ảnh 1រូបភាព៖ VOV

នាថ្ងៃទី ២០ ខែឧសភា នៅក្លឹបហាត់ប្រាណសង្កាត់ Dai Yen ទីក្រុង Ha Long ខេត្ត Quang Ninh បានប្រព្រឹត្តិទៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទី ២ រវាងក្រុមបាល់ទះបុរសវៀតណាម និងក្រុមបាល់ទះបុរសថៃ ប្រភេទបាល់ទះក្នុងសាល ស៊ីហ្គេមលើកទី ៣១។ ជាលទ្ធផល ក្រុមបាល់ទះបុរសវៀតណាមបានយកឈ្នះលើក្រុមបាល់ទះថៃ ក្នុងលទ្ធផល ៣-២។

យកឈ្នះក្នុងការប្រកួតនេះ ក្រុមបាល់ទះបុរសវៀតណាមបានឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដណ្តើមមេដាយមាសជាមួយក្រុមឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ