វៀតណាម​នាំមុខ​គេ​ដោយ​ទទួលបានមេដាយ​សរុប​ចំនួន ២៧៦ គ្រឿង

(VOVWORLD) - ដោយទទួលបានមេដាយមាសចំនួន ១២៦ គ្រឿងនោះ វៀតណាមជិតបនឹងសម្រេចបាននូវគោលដៅទទួលឲ្យបានមេដាយមាសចំនួន ១៤០ គ្រឿង ដែលបានកំណត់ដំបូង។
វៀតណាម​នាំមុខ​គេ​ដោយ​ទទួលបានមេដាយ​សរុប​ចំនួន ២៧៦ គ្រឿង - ảnh 1ក្រាហ្វិក៖ tuoitre.vn

គិតត្រឹមល្ងាចថ្ងៃទី១៨ ឧសភា ដែលជាថ្ងៃប្រកួតទី៦ ជាផ្លូវការនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយចំនួន ២៧៦ គ្រឿង ក្នុងនោះមេដាយមាសចំនួន ១២៦ គ្រឿង មេដាយប្រាក់ចំនួន ៧៦ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៧៤ គ្រឿងដោយបន្តរក្សាតំណែងនាំមុខគេក្នុងតារាងមេដាយ។ ដោយទទួលបានមេដាយមាសចំនួន ១២៦ គ្រឿងនោះ វៀតណាមជិតបនឹងសម្រេចបាននូវគោលដៅទទួលឲ្យបានមេដាយមាសចំនួន ១៤០ គ្រឿង ដែលបានកំណត់ដំបូង។ ចំណែកចំណាត់ថ្នាក់លេខ ២ គឺបានទៅលើប្រតិភូគីឡាថៃ ដែលមានមេដាយចំនួន ១៩២ គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ៥៣ គ្រឿង។ ប្រតិភូកីឡាហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ ៣ ដោយទទួលបានមេដាយសរុបចំនួន ១៥១ គ្រឿង ក្នុងនោះទទួលបានមេដាយមាសចំនួន ៣៧ គ្រឿងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ