ស៊ីហ្គេម ៣១៖ បន្តការប្រកួតបាល់ទាត់វគ្គជម្រុះ​សន្សំពិន្ទុតាមពូល​

(VOVWORLD) - នាថ្ងៃទី១១ ខែឧសភា នៅកីឡាដ្ឋាន Thien Truong ខេត្ត Nam Dinh ការប្រកួតកីឡាបាល់ទាត់បុរសជុំទី៣នៃស៊ីហ្គេមលើកទី៣១  បានបន្តប្រព្រឹត្តទៅ។
ស៊ីហ្គេម ៣១៖ បន្តការប្រកួតបាល់ទាត់វគ្គជម្រុះ​សន្សំពិន្ទុតាមពូល​ - ảnh 1

 ក្រុម U២៣ ម៉ាឡេស៊ី បានយកឈ្នះលើក្រុម U២៣ ឡាវ ដោយលទ្ធផល ៣-១; ក្រុម U២៣ សិង្ហបុរី យកឈ្នះលើក្រុម U២៣ កម្ពុជា ដោយលទ្ធផល ១-០។

ក្នុងក្របខណ្ឌនៃការប្រកួតកីឡាបាល់ទាត់នារី ស៊ីហ្គេម៣១ នាថ្ងៃទី ១១ ខែឧសភា នៅកីឡាដ្ឋាន Cam Pha ខេត្ត Quang Ninh ក្រុមជម្រើសជាតិវៀតណាមបានប្រកួតឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ២-១។ នេះជាជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុមបាល់ទាត់នារីវៀតណាម ដោយសារក្រុមនារីហ្វីលីពីនដែលមានកីឡាការិនីចូលសញ្ជាតិជាច្រើន ត្រូវបានចាត់ទុកថាជាបេក្ខជនសម្រាប់ឋានៈជាម្ចាស់ជើងឯកបាល់ទាត់នារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ