សហព័ន្ធកីឡាបាល់ទាត់អាស៊ី អបអរសាទរចំពោះកីឡាបាល់ទាត់វៀតណាម

(VOVWORLD) - ប្រធានសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីតក៏បានផ្ញើលិខិតអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនៅស៊ីហ្គេមលើកទី៣១។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី អបអរសាទរចំពោះកីឡាបាល់ទាត់វៀតណាម - ảnh 1U23 វៀតណាមការពារមេដាយមាសស៊ីហ្គេមលើកទី ៣១ ប្រកបដោយជោគជ័យ

ចំពោះសមិទ្ធិផលរបស់ក្រុមបាល់ទាត់ជម្រើសជាតិបុរស និងនារីវៀតណាម ដែលដណ្ដើមបានមេដាយមាស់នៅស៊ីហ្គេមលើកទី ៣១ នោះ ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) លោក Salman bin Ebrahim Al Khalifa បានផ្ញើលិខិតអបអរសាទរ និងលើកសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិទាំងពីរ។

លោក Salman bin Ebrahim Al Khalifa បានអះអាងថា នេះគឺជាសញ្ញាវិជ្ជមានសម្រាប់ការវិលត្រលប់នៃបាល់ទាត់ពិភពលោក ហើយលោកមានជំនឿជាក់ថា ចំពោះការលេងដ៏ល្អឯកនេះ កីឡាករ កីឡាការិនីនឹងទទួលបានជោគជ័យថែមទៀតនាពេលខាងមុខ ព្រមទាំងជួយលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជាច្រើននៅអាស៊ី ឆ្ពោះទៅរកសមិទ្ធិឆ្នើមៗ។

លើសពីនេះទៅទៀត ប្រធានសហព័ន្ធកីឡាបាល់ទាត់ឡាវ លោក Viphet Sihachakr ប្រធានសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា លោក Zaw Zaw និងក៏បានផ្ញើលិខិតអបអរសាទរ និងថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏រាក់ទាក់កក់ក្ដៅរបស់គណៈចាត់តាំងស៊ីហ្គេម លើកទី៣១ និងសហព័ន្ធកីឡាបាល់ទាត់វៀតណាម ក្នុងអំឡុងពេលដែលក្រុមបាល់ទាត់របស់ប្រទេសខ្លួនបានចូលរួមប្រកួតនៅវៀតណាម។

ទន្ទឹមនឹងនេះប្រធានសហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីតក៏បានផ្ញើលិខិតអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនៅស៊ីហ្គេមលើកទី៣១ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ