អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា លោក ហ៊ុន យុទ្ធគុណ ចាប់អារម្មណ៍ចំពោះការរៀបចំស៊ីហ្គេមលើកទី៣១របស់វៀតណាម

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ចំទៅនឹងឱកាសបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១) លោក ហ៊ុន យុទ្ធគុណ អគ្គនាយករង AKP បានចែករំលែកថា៖ នេះជាលើកទី ៣ ហើយដែលលោកបានមកកាន់វៀតណាម។
អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានកម្ពុជា លោក ហ៊ុន យុទ្ធគុណ ចាប់អារម្មណ៍ចំពោះការរៀបចំស៊ីហ្គេមលើកទី៣១របស់វៀតណាម - ảnh 1លោក ហ៊ុន យុទ្ធគុណ អគ្គនាយករង AKP (រូបថត៖ Pham Kien/TTXVN)

អ្វីដែលលោកចាប់អារម្មណ៍បំផុត គឺទីក្រុងហាណូយមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាមួយនឹងអគារខ្ពស់ៗធំៗ និងដើមឈើជាច្រើននៅតាមសងខាងផ្លូវ ដែលបានតុបតែងដោយភ្លើង ផ្កា និងបដាជាច្រើនផ្សព្វផ្សាយពីស៊ីហ្គេមលើកទី៣១ ហើយមានប្រជាជនវៀតណាមយ៉ាងច្រើនកុះករប្រកបទឹកមុខសប្បាយរីករាយ ចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡានេះ។ លោក ហ៊ុន យុទ្ធគុណ ក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងាររៀបចំវិញ្ញាសាប្រកួតនៅតាមតំបន់។ ពោលគឺ ទីតាំងរៀបចំការប្រកួតក្នុងទីក្រុងហាណូយនិងមូលដ្ឋាននៅជុំវិញ ត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះ ចាប់តាំងពីទីកន្លែងប្រព្រឹត្តទៅការប្រកួត កន្លែងធ្វើការសម្រាប់គណៈកម្មការរៀចំនិងអ្នកសារព័ត៌មាន រហូតដល់កន្លែងស្នាក់នៅសម្រាប់កីឡាករគ្រប់រូប ក៏ដូចជាការយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលរបស់ប្រទេសម្ចាស់ផ្ទះ សម្រាប់អ្នកគាំទ្រមកពីប្រទេសផ្សេងៗ ដែលមកតាមដាននិងគាំទ្រការប្រកួត។ លោក ហ៊ុន យុទ្ធគុណ អគ្គនាយករង AKP បានសង្កត់ធ្ងន់ថា៖ តាមរយៈដំណើរទស្សនកិច្ចនិងសិក្សាបទពិសោធន៍នៅវៀតណាមលើកនេះ លោកបានប្រមូលចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត ដើម្បីយកទៅអនុវត្តន៍ក្នុងការងាររៀបចំព័ត៌មាននិងរូបភាព ស្តីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ