នៅថ្ងៃទី១២ ខែតុលា អ៊ីរ៉ង់បានបញ្ជាក់ថា យុទ្ធសាស្ត្ររបស់ទីក្រុងតេអេរ៉ង់នៅច្រកសមុទ្រហ័រមូស គឺគ្រប់គ្រង និងរឹតត្បិតសកម្មភាពនាវាចរណ៍ ជាជាងបិទផ្លូវសមុទ្រយុទ្ធសាស្ត្រនេះទាំងស្រុង ព្រមទាំងសង្កត់ធ្ងន់លើសិទ្ធិរបស់សាធារណរដ្ឋអ៊ីស្លាមក្នុងការគ្រប់គ្រងសកម្មភាពដឹកជញ្ជូនដែលអាចគំរាមកំហែងដល់សន្តិសុខជាតិផងដែរ។ ថ្លែងនៅក្នុងសន្និសីទស្រាវជ្រាវការពារជាតិមួយ លោក Yahya Rahim Safavi ទីប្រឹក្សាយោធាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Mojtaba Khamenei បានសង្កត់ធ្ងន់ថា លំហូរចរាចរណ៍ប្រេង និងថាមពលជាង ២០% នៃពិភពលោកនៅតែឆ្លងកាត់ខ្សែផ្លូវនេះ ដែលធ្វើឱ្យច្រកសមុទ្រហ័រមូសមានសារៈសំខាន់ពិសេសសម្រាប់សន្តិសុខថាមពលអន្តរជាតិ។

ក្នុងពេលជាមួយគ្នានោះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសនៅថ្ងៃដដែលថា ពួកគេបានវាយប្រហារលើកប៉ាល់មួយគ្រឿងដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស។ សេចក្តីថ្លែងការណ៍បានលើកច្បាស់ថា កប៉ាល់នេះបានព្យាយាមធ្វើដំណើរឆ្លងកាត់តំបន់នេះ "ដោយបិទឧបករណ៍កំណត់ទីតាំង" និង "មិនអើពើដល់ការព្រមានពីកងទ័ពជើងទឹក IRGC"៕