នៅរសៀលថ្ងៃទី ២០ ខែតុលា នៅទីក្រុងហាណូយ រដ្ឋសភាបានធ្វើការពិភាក្សាជាក្រុមលើសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួន ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលិតកម្ម អាជីវកម្ម ការវិនិយោគ ពាណិជ្ជកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ក្នុងនោះមានសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់អគ្គិសនី។
ថ្លែងនៅក្នុងវគ្គពិភាក្សាជាក្រុម លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង (សមាជិកសភានៃទីក្រុងហៃផុង) បានឲ្យដឹងថា ដើម្បីធានាបាននូវកំណើនពីរខ្ទង់ តម្រូវការអគ្គិសនីគឺធំណាស់។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖
"ថ្មីៗនេះ យើងបានធ្វើវិសោធនកម្មច្បាប់ប្រេងឧស្ម័ន ហើយលើកនេះ ការធ្វើវិសោធនកម្មច្បាប់អគ្គិសនីគឺមានភាពស៊ីសង្វាក់គ្នា និងសមហេតុផលណាស់។ តម្រូវការគឺត្រូវធ្វើវិសោធនកម្មច្បាប់អគ្គិសនី ដើម្បីធានាថាផលប្រយោជន៍របស់រដ្ឋ និងប្រជាជនគឺធំបំផុត ប៉ុន្តែក៏ត្រូវដោះស្រាយផលប្រយោជន៍របស់វិនិយោគិនផងដែរ។ យើងត្រូវតែកែសម្រួលបញ្ហាបច្ចេកទេសមួយចំនួន ដើម្បីទាក់ទាញវិនិយោគិនធំៗ។ អ្វីដែលសំខាន់បំផុតនោះគឺ យើងធានាផលប្រយោជន៍ជាតិ ខណៈពេលដែលទាក់ទាញបានវិនិយោគិនផងដែរ”។
សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់អគ្គិសនី ជាការធ្វើស្ថាប័នភាវូបនីយកម្មនូវគោលជំហរនិងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងការិយាល័យនយោបាយ ស្តីពីការធានាសន្តិសុខថាមពលជាតិ ដោយភ្ជាប់នឹងគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់៕
