ការចរចារវាងអ៊ីស្រាអែល និងលីបង់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ផ្តោតលើការដោះដូរអ្នកទោស។ បញ្ជីឈ្មោះអ្នកទោស​​​ត្រូវបានផ្លាស់​ប្ដូរ ហើយភាគីលីបង់បានសង្កត់ធ្ងន់លើការដោះលែងក្រុមអ្នកទោសដំបូងឱ្យបានឆាប់ៗ។ លីបង់កំពុងជំរុញឱ្យពង្រីក "តំបន់សាកល្បង" ជាតំបន់ដែលកងទ័ពលីបង់បានដណ្តើមយកពីកងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។ ជាពិសេស លីបង់កំពុងស្នើឱ្យ​បន្ថែមតំបន់ Bint Jbeil និង Khiam ក្រៅពីតំបន់ដែលបានព្រមព្រៀងគ្នាកាល​ពីមុនគឺ Zawtar Al-Gharbiya Froun និង Srifa។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើបញ្ហានេះនៅឡើយទេ។

ទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា កងកម្លាំង Houthi បានវាយប្រហារលើ​មូលដ្ឋានយោធាមួយនៅក្នុងខេត្ត Marib និងមូលដ្ឋានយោធា​ចំនួន​ពីរផ្សេងទៀតនៅក្នុងខេត្ត Hadramawt នៅថ្ងៃទី ៦ ​ខែសីហា ដែល​បណ្តាល​ឱ្យ​ទាហានរដ្ឋាភិបាលយេម៉ែនចំនួន ៣៨ នាក់ស្លាប់ និង ២៩ នាក់ផ្សេងទៀតរងរបួស​។ ក្រសួងការពារជាតិយេម៉ែនបាន​ឱ្យដឹងថា នឹងតបតវិញចំពោះការវាយប្រហាររបស់ក្រុម​ហ៊ូធី "ឱ្យ​ត្រូវចំទីតាំងនិង​ពេលវេលាសមស្រប"៕​