ការជំនះពុះពារលើផលវិបាកនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន គឺជាភារកិច្ចដែលវៀតណាមបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយនឹងគោលនយោ បាយសម្រាប់ជនរងគ្រោះនិងក្រុមគ្រួសារ ជួយជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿងទុំ/ឌីអុកស៊ីន កាត់បន្ថយការលំបាក ស្ថិរភាពជីវភាពរស់នៅ។ ឆ្នាំនេះ ការងារនេះបានឈានទៅមុខមួយកម្រិតទៀត ជាមួយនឹងកម្មវិធីដំបូងគេបង្អស់ គឺលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់កូនបង្កើតរបស់អ្នកចូលរួមសង្គ្រាមដែលរងផល ប៉ះពាល់ដោយសារធាតុគីមីពុលទូទាំងប្រទេស។ កម្មវិធីនេះដឹកនាំដោយក្រសួងការពារប្រទេស សហការជាមួយក្រសួង វិស័យ និងមូលដ្ឋានផ្សេងទៀត។

គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៦ ផ្ទះចំនួន ២.០៩២ ខ្នងត្រូវបានចាប់ផ្តើមការដ្ឋានសាង សង់ ដែលក្នុងនោះផ្ទះជិត ៩០០ ខ្នងត្រូវបានបង្ហើយរួចជាស្រេច។ កម្លាំងពលកម្មជាង ៤៤.០០០ ថ្ងៃរបស់កម្មាភិបាលនិងយុទ្ធជន ត្រូវបានចល័ត ដែលរួមចំណែកដល់ការសាងសង់ផ្ទះដ៏សុខសាន្ត និងជួយគ្រួសារជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន កាត់បន្ថយការលំបាក។ ឧត្តមសេនីយ៍ឯក ង្វៀន ហ៊ូវ ឈីញ ប្រធានសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម បានឲ្យដឹងថា៖ “ដោយផ្អែកលើអនុសាសន៍របស់មជ្ឈិមសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌ លឿងទុំ/ឌីអុកស៊ីន ចំពោះជនរងគ្រោះជំនាន់ទីពីរ និងទីបី លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញសេចក្តីណែនាំដល់មូលដ្ឋាននានា និងសមាគមជនរងគ្រោះដោយសារធាតុគីមីពុល ពណ៌លឿងទុំ/ឌីអុកស៊ីន ឲ្យធ្វើការពិនិត្យឡើងវិញយ៉ាងទូលំទូលាយ ដើម្បីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រាប់ជនរងគ្រោះជំនាន់ទីពីរ និងទីបី។ ទាំងនេះគឺជាលទ្ធផលជាក់ស្តែង ដែលបង្ហាញពីការយកចិត្តទុកដាក់ជាក់ស្តែងរបស់បក្ស និងរដ្ឋ ក្នុងការថែទាំ និងជួយឧបត្ថម្ភដល់ជនរងគ្រោះ”

នៅខេត្តក្វាងទ្រី រដ្ឋាភិបាលកំពុងជួសជុល និងសាងសង់ផ្ទះជាង ៣៦០ ខ្នងសម្រាប់កូនបង្កើតរបស់អ្នកដែលបានចូលរួមប្រយុទ្ធ និងរងប៉ះពាល់ដោយសារធាតុគីមីពុលផងដែរ៕