Media /
នារសៀលថ្ងៃទី២៧ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េលើកទី ២
នេះគឺជាលើកទី ២ ហើយ ដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សការងារជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump។
នៅក្នុងកិច្ចពិភាក្សាការងារ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍ ប្រធានាធិបតី លោក Donald Trump និងគណប្រតិភូជាន់ខ្ពស់អាមេរិក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ក៏ដូចជាអបអរសាទរអាមេរិក ដែលបានជ្រើសរើសវៀតណាមជាទីកន្លែងប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលលើកទី ២ ផងដែរ
ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានជួយសម្របសម្រួលកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ ហើយអះអាងថាអាមេរិកគោរពទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក៏ដូចជាតួនាទីរបស់វៀតណាម នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និង ប្រធានាធិបតី លោក Donald Trump បានធ្វើជាសាក្ខីភាពក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចសំខាន់មួយចំនួន ដែលមានតម្លៃសរុប ២១ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានកិច្ចសន្យាស្ដីពីការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០០ គ្រឿងរបស់ សម្ព័ន្ធក្រុមហ៊ុន Vietjet ជាមួយសម្ព័ន្ធក្រុមហ៊ុន ផលិតយន្តហោះ Boeing ដែលមានតម្លៃ ១២,៧ ពាន់លានដុល្លារអាមេរិក
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ជូនដំណើរ ប្រធានាធិបតីអាមេរិក លោក Donald Trump ក្រោយពីពេលបញ្ចប់កិច្ចពិភាក្សាការងារ
នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump
ថ្នាក់ដឹកនាំទាំងពីររូបបានចាប់ដៃគ្នានៅខុទ្ទកាល័យរដ្ឋាភិបាល
ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាការងារ និងទទួលទានអាហារជាមួយគ្នា

ថ្នាក់ដឹកនាំវៀតណាមទទួលជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump

(VOVWORLD) -នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញជួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ។