(VOVWORLD) - អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយស្តីពីរបក់គំហើញក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថលជាតិ ចាប់តាំងពីខែមេសា ឆ្នាំ ២០២៥ ប៉ូស្ត៍ការពារព្រំដែន Bac Xa ខេត្ត Lang Son បានច្នៃប្រឌិត ដាក់ពង្រាយគំរូ "ព័ត៌មានព្រំដែនឌីជីថល"។ បន្ទាប់ពីការអនុវត្តរយៈពេលជាង ៦ខែ គំរូនេះមិនត្រឹមតែជាដំណោះស្រាយបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីគំនិតផ្តួចផ្តើមរបស់កម្លាំងទ័ពការពារព្រំដែន ក្នុងការឃោសនាអំពីច្បាប់ដល់ប្រជាជន និងការកសាងព្រំដែនសន្តិភាពទៀតផង។