Media /
នាពេលថ្មីៗនេះ និស្សិតរាប់សិបនាក់មកពីប្រទេសជាច្រើនដូចជាគុយបា រុស្ស៊ី អាមេរិក និងចិន បានចូលរួមកម្មវិធីដ៏វិសេសវិសាលក្រោមប្រធានបទ “បុណ្យតេតវៀតណាមឆ្នាំ២០១៩”។
ក្នុងកម្មវិធីនេះ ក្រុមនិស្សិតដែលចូលរួមបានទៅទស្សនាវិថី “គំនូរ” Phung Hung ផ្សារផ្កាបុណ្យតេត ក៏ដូចជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើន រដ្ឋធានីហាណូយ។
កម្មវិធីនេះនាំមកជូនមិត្តទាំងអស់នូវក្ដីសប្បាយយ៉ាងក្រៃលែង ចំណេះ ដឹងក៏ដូចជាបទពិសោធន៍ដ៏មានប្រយោជន៍អំពីវប្បធម៌ទទួលអំណរបុណ្យតេតរបស់ជនជាតិវៀតណាម។
ក្រុមនិស្សិតក៏បានកំសាន្តសិល្បៈដ៏វិសេសវិសាលជាច្រើនប្រភេទរបស់ វៀតណាមដូចជាការច្រៀងបទចម្រៀង Chau van បទចម្រៀង Xam និងការ សូត្រកំណាព្យ ផងដែរ។
និស្សិតជនជាតិរុស្ស៊ីទៅទស្សនាស្តង់លក់គំនូរតេតប្រជាប្រិយ វៀតណាម។
ទៅទស្សនាផ្សារផ្កាតេតនៅវិថី Hang Luoc។
បណ្ដាមិត្តត្រូវបានស្ដាប់រឿងដំណាលស្ដីពីទំនៀមទំលាប់តុបតែងផ្កា ម៉ាកខៃរបស់ជនជាតិវៀតណាម។
និស្សិត២នាក់ថតរូបអនុស្សាវរីយ៍នៅក្លោងទ្វារ O Quan Chuong ដែលជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនៅរដ្ឋធានីហាណូយ។
ពេលដែលមកទស្សនាមជ្ឈមណ្ឌលជួបប្រាស្រ័យវប្បធម៌វិថីបុរាណ ហាណូយ លេខ៥០វិថី Dao Duy Tu បណ្ដាមិត្តបានស្វែងយល់អំពីឯកសារនិង វត្ថុពាក់ព័ន្ធដល់ប្រវត្តិសាស្ត្រអភិវឌ្ឍនិងវប្បធម៌ប្រពៃណីនៃរដ្ឋធានីហាណូយ។
គេកំពុងស្ដាប់ការឧទ្ទេសនាមអំពីប្រពៃណីនិងរបៀបធ្វើនំអន្សម ក្នុងបុណ្យតេតរបស់ប្រជាជនវៀតណាម។
និស្សិតគ្រប់រូបសុទ្ធតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនៀម ទំលាប់សូមអក្សរផ្ចង់ និងអត្ថន័យនៃតួរអក្សរនីមួយៗ។
ដំណើរទស្សនានេះមិនត្រឹមតែជួយអោយបណ្ដាមិត្តមានបទ ពិសោធន៍ជាក់ស្ដែងអំពីបុណ្យតេតប្រពៃណីវៀតណាមប៉ុណ្ណោះទេ ថែមទាំង នាំមកនូវការចាប់អារម្មណ៍និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានអំពីបរិយាកាសទទួលអំណរបុណ្យតេតរបស់ប្រជាជនវៀតណាមផងដែរ៕

បុណ្យតេតវៀតណាមក្នុងក្រសែភ្នែករបស់និស្សិតបរទេស

(VOVWORLD) - ក្នុងបរិយាកាសដ៏កក់ក្ដៅនៃនិទាឃរដូវកំពុងមកដល់ និស្សិតអន្តរជាតិ ប្រមាណជាង៤០នាក់បានចូលរួមកម្មវិធី “បុណ្យតេត វៀតណាម” ឆ្នាំ២០១៩ ប្រកបដោយក្ដីសប្បាយរីករាយ។ កម្មវិធីនេះបានបន្សល់ទុកនូវការចាប់អារម្មណ៍ ដែលមិនអាចបំភ្លេចបានអំពីវប្បធម៌ទទួលអំណរបុណ្យតេតប្រពៃណីរបស់វៀតណាម ចំពោះក្រុមនិស្សិតទាំងអស់នេះ។

Duc Anh