Media /
“អ្នកអាន” គឺជាគម្រោងតូចមួយដែលបណ្ឌិតអក្សរសាស្រ្ត វិចិត្រករ Nguyen Thi Thanh Luu បាននិងកំពុងស្វែងរកអស់រយៈពេលពីរឆ្នាំមកនេះ ចាប់តាំងពីការអនុវត្តវិធានការរក្សាគម្លាតសង្គមលើកដំបូងនៅវៀតណាម ដើមឆ្នាំ ២០២ដោយសារការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។
បណ្ឌិតអក្សរសាស្រ្ត វិចិត្រករ Nguyen Thi Thanh Luu នៅពេលមានការភ័យស្លន់ស្លោពីជំងឺរាតត្បាតជាសកល អ្នកនិពន្ធជ្រើសរើសការគូរអ្នកអានជាគំរូនៃភាពស្រស់ស្អាតស្ងប់ស្ងាត់។ “នាងខ្ញុំស្រឡាញ់សៀវភៅ ដូច្នេះនាងខ្ញុំតែងតែចាប់អារម្មណ៍នឹងភាពស្រស់ស្អាតរបស់មនុស្សដែលកំពុងអានសៀវភៅ។ គ្រប់ ទីកន្លែងដែលខ្ញុំទៅ ខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះអ្នកអានច្រើនជាង។ ពួកគេអាចជាអ្នកណាម្នាក់ គ្រប់វ័យអាយុ ស្ថិតក្នុងស្ថានភាពណាក៏ដោយ ប៉ុន្តែពួកគេតែងតែបញ្ចេញភាពស្រស់ស្អាតនៃការផ្តោតអារម្មណ៍ ភាពស្ងប់ស្ងាត់ សូម្បីតែពេលនៅម្នាក់ឯង” នេះបើយោងតាមការសំណេះសំណាលរបស់លោកស្រី វិចិត្រករ Thanh Luu។
អ្នកអានមិនសូវយកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន ពួកគេផ្តោតអារម្មណ៍ជាមួយធម្មជាតិនិងពាក្យពេជន៍ក្នុងសៀវភៅ។ ពន្លឺនិងស្រមោលនៃពាក្យទាំងនោះបានជិតជាប់ក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេស្អាតព្រោះពួកគេអាន។ ហើយអ្នកនិពន្ធឆ្លៀតពេលដើម្បីគយគន់និងបង្ហាញពួកគេតាមរយៈរូបភាព។
“នាងខ្ញុំជឿថា អ្នកអាននឹងមានកំហុសតិចក្នុងការមិនអើពើនឹងរឿងសាមញ្ញៗក្នុងជីវិត។ សមត្ថភាពក្នុងការយល់ចិត្តតាមរយៈទំព័រនីមួយៗនឹងជួយឱ្យពួកគេមើលឃើញអ្វីៗកាន់តែច្បាស់និងមានពណ៌ចម្រុះជាង។ ប្រហែលដោយសារតែបែបនេះហើយ ទើបជីវិតមានភាពសុខសាន្ត និងស្រស់ស្អាតជាងតាមទស្សនៈបុគ្គល»។ “ការថតរូបអ្នកអានរបស់នាងខ្ញុំ គឺជាវិធីមួយដែលនាងខ្ញុំបង្ហាញការកោតសរសើររបស់នាងខ្ញុំចំពោះពួកគេ។ ផ្ទាំងគំនូរនីមួយៗគឺជាការជាប់គាំងនៃពេលវេលាក្នុងគ្រាដ៏ស្រស់បំព្រងនៃអារម្មណ៍ដ៏ស្រស់ស្អាត។ រូបភាពនីមួយៗគឺជារឿងដែលខ្ញុំទាយដោយខ្លួនខ្ញុំផ្ទាល់ ដោយជក់និងពណ៌” នេះបើយោងតាមការចែករំលែករបស់វិចិត្រករ។ សូមអញ្ជើញទស្សនារូបគំនូរមួយចំនួនដែលដាក់តាំងនៅក្នុងពិព័រណ៍៖

ភាពស្រស់ស្អាតរបស់ “អ្នកអាន” តាមរយៈគំនូរសូត្ររបស់វិចិត្រករ Nguyen Thi Thanh Luu

(VOVWORLD) - “នាងខ្ញុំស្រឡាញ់សៀវភៅ ដូច្នេះនាងខ្ញុំតែងតែជក់ចិត្តនឹងភាពស្រស់ស្អាតរបស់មនុស្សដែលកំពុងអានសៀវភៅ”។

ផ្ទាំងគំនូរពណ៌ទឹកចំនួន ៣៧ ដែលគូរលើសូត្រដោយបណ្ឌិតអក្សរសាស្ត្រ លោកស្រី Nguyen Thi Thanh Luu ក្នុងការតាំងពិព័រណ៍ “អ្នកអាន” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមេសា នៅវិចិត្រសាលវិចិត្រសិល្បៈ Ngo Quyen លេខ ១៦ នៃទីក្រុងហាណូយ។

Hoang Xuan