Media /
ស្ពានមាសមានទីតាំងស្ថិតនៅសួន Thien Thai នៃ Sun World Ba Na Hills ដែលមានកម្ពស់ 1,414 ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ស្ពានមាសត្រូវបានតភ្ជាប់ជាមួយ ស្ថានីយ៍ដឹកជញ្ជូន Marseille និង Bordeaux ដើម្បីជូនភ្ញៀវទេសចរពីជើងភ្នំ ឬ ភូមិបារាំងទៅកាន់សួនផ្កា។
ស្ពានមាសមានក្បូរក្បាច់រចនាដ៏វិសេសវិសាលនៅលើពិភពលោក ដោយមានរូបរាងដៃយក្សមួយគូ។ ដៃមួយគូនេះគឺជាបាតដៃរបស់អារក្សភ្នំ ដើម្បីជួយប្រជាជនទៅកាន់សួនវិមានទេព
ខ្សែក្រវ៉ាត់ សូត្រដែលមានប្រវែងជិត ១៥០ ម៉ែត្រ
ដើរលេងកំសាន្តជំវិញស្ពានមាស ធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ហាក់ដូចជាវង្វេងក្នុងឋានសួគ៏
ឈរនៅលើស្ពាននេះ ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់បំព្រង និងរស់រវើកនៃទីក្រុង
ស្ពានមាសបានក្លាយជា "ឆាកសំខាន់" នៃការបង្ហាញម៉ូត " A walk to the sky" នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៨។
ជារៀងរាល់ឆ្នាំ តំបន់ទេសរជួរមុខនៅវៀតណាម Sun World Ba Na Hills Da Nang តែងតែបង្កើតប្រការថ្មីថ្មោងជាច្រើន ដើម្បីផ្ដល់ជូនភ្ញៀវទេសចរមកពីគ្រប់ទិសទី។

សំណង់ស្ពានមាស នៅជម្រាលភ្នំ Ba Na

(VOVWORLD) -ទស្សនាវដ្តីស្ថាបត្យកម្ម Archadaily បានវាយតម្លៃថាស្ពានមាស នៅជម្រាលភ្នំ Ba Na មានក្បូរក្បាច់រចនាដ៏វិសេសវិសាលរបស់វៀតណាម ហើយ Reuters  BBC  និង CNN ក៏បានឧទ្ទេសនាមថា ស្ពានមាសនេះគឺជាទីមកដល់គួរឲ្យទាក់ទាញរបស់ភ្ញៀវទេសចរ។

ដើមខែមិថុនា ឆ្នាំ ២០១៨ Sun World Ba Na Hills Da Nang បានបើកសម្ពោធដាក់ឲ្យដំណើរការស្ពានមាស ដែលជាសំណង់ស្ថាបត្យកម្មថ្មីនៃមណ្ឌលទេសចរណ៍ជួរមុខនៅវៀតណាម។ ភ្លាមមួយរំពេច ស្ពានមាសនេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរពីគ្រប់ទិសទី។