Media /
វាលស្រែពាងនៅខេត្ត Xiengkhuang (ឡាវ) នេះគឺជាទីកន្លែងស្រាវជ្រាវវត្ថុបុរាវិទ្យា ដែលបង្កប់នូវអាថ៌កំបាំងជាច្រើន។ក្រុមបុរាណវិទូមានជំនឿជាក់ថាពាងថ្មធំ ៗ ទាំងនេះត្រូវបានប្រើនៅក្នុងពិធីបុណ្យសពនាយុគសម័យលោហៈ ធាតិ។ យោងទៅតាមអង្គការយូណេស្កូថាវាលស្រែនេះមានពាងចំនួន ២១០០ ផ្នូរ និងរ៉ែថ្ម ជាច្រើន ដែលមានអាយុកាលពី ៥០០ ឆ្នាំមុនគ្រឹះសករាជ ដល់ឆ្នាំ ៥០០ គ្រឹះសករាជ។
មណ្ឌលអភិរក្សបក្សីបម្លាស់ទីប្រទេសចិន តំបន់ដីភក់នៅតាមឆ្នេរសមុទ្រ Hwanghae នៅឈូងសមុទ្រ Bóhǎi Wān គឺជាជំរកត្រីនិងសត្វជាច្រើនប្រភេទ។ នេះក៏ជាទីកន្លែងប្រមូលផ្ដុំនៃបក្សីបម្លាស់ទីជាច្រើនប្រភេទ នៅពេលហើរពីអាស៊ីបូព៌ា - អូស្ត្រាលី។ ហ្វុងសត្វបក្សីធំ ៗ ដែលរួមមានប្រភេទសត្វដែលជិតផុតពូជគឺសុទ្ធតែហើរទៅកាន់ឆ្នេរសមុទ្រដើម្បីសម្រាក និងធ្វើសំបុក។
ព្រៃ Hyrcanian នៃប្រទេសអ៊ីរ៉ង់ ព្រៃឈើ Hyrcanian មានប្រវែង ៨៥០ គីឡូម៉ែត្រតាមបណ្តោយស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រកាសព្យែន Caspian Sea ភាគីខាងត្បូង។ នាបច្ចុប្បន្ននេះ Hyrcanian គឺជាទីជំរកសម្រាប់បក្សីចំនូន ១៨០ ប្រភេទ និងសត្វមានដោះចំនួន ៥៨ ប្រភេទ ដែលរួមមានខ្លារខិន។
តំបន់ដីនិងសមុទ្រភាគខាងត្បូងប្រទេសបារាំង តំបន់ដីនិងសមុទ្រភាគខាងត្បូងនៃប្រទេសបារាំងរួមមានប្រជុំកោះ Crozet, Kerguelen, Saint-Paul, Amsterdam និងកោះចំនួន ៦០ នៅប៉ូលខាងត្បូងគឺជាបេតិកភ័ណ្ឌធម្មជាតិថ្មីមួយក្នុងចំណោមបេតិកភ័ណ្ឌធម្មជាតិថ្មីចំនួនបួនដែល ត្រូវបានយូណេស្កូទើបនឹងទទួលស្គាល់ កាលពីថ្ងៃទី ៥ ខែ កក្កដា។ ដោយមានផ្ទៃដីចំនួនជាង ៦៧ លានហិកតានោះ តំបន់នេះគឺជាទីជម្រកសម្រាប់សត្វស្លាបនិងថនិកសត្វនៅលើពិភពលោក។
សួនឧទ្យានជាតិ Vatnajökull នៃប្រទេសអ៊ីស្លង់ សួនឧទ្យាននេះមានទំហំ ១,៤ ហិកតា - ស្រូបយក ១៤% នៃទឹកដី Iceland ។ នៅទីនេះមានភ្នំភ្លើងចំនួន ១០ និងទន្លេទឹកកកចំនួន ៨ ដែលក្នុងនោះ មាន ទន្លេរទឹកកកVatnajökull ជាទន្លេរទឹកកកធំបំផុតនៅ Iceland និងមានកំពូលភ្នំខ្ពស់បំផុតរបស់ Iceland គឺ Hvannadalshnjúkur (២១០៩ ម៉ែត្រ) ។ លើសពីនេះទៀតតំបន់នេះក៏មានទេសភាពធម្មជាតិជាច្រើនដែលគួរឲ្យទាក់ទាញអ្នកទេសចរដូចជាបឹងភ្នំភ្លើង Askjia Caldera, កោះ Herðubreið, ល្បាកទឹក Dettifoss ជាដើម។
Paraty និង Ilha Grande នៃប្រទេសប្រេស៊ីល Paraty និង Ilha Grandeទើបនឹងបានក្លាយជាបេតិកភ័ណ្ឌចម្រុះថ្មីនៃអង្គការយូណេស្កូដោយសារវប្បធម៌និងជីវចម្រុះ។ ស្ថិតនៅចន្លោះជួរភ្នំ Serra da Bocaina និងមហាសមុទ្រអាត្លង់ទិក នោះ Paraty គឺជាទីរួមស្រុកនៅតាមបណ្ដោយឆ្នេរសមុទ្រដែលបានអភិរក្សល្អបំផុតនៅប្រទេសប្រេស៊ីលនិងជាតំបន់មួយក្នុងចំណោមតំបន់ជីវចម្រុះដ៏សំខាន់បំផុតទាំងប្រាំលើពិភពលោក។
តំបន់ស្លលោហៈធាតុបុរាណនៃប្រទេស Burkina Faso បេតិកភ័ណ្ឌវប្បធម៌ពិភពលោកថ្មីរបស់ប្រទេស Burkina Faso មានភូមិ និងទីរួមស្រុកចំនួន ៥ នៃខេត្តនានានៅទូទាំងប្រទេសអាហ្វ្រិកនេះ។ ដែលក្នុងនោះ Douroula គឺជាភស្តុតាងដែលមានអាយុកាលច្រើនបំផុត អំពីការអភិវឌ្ឍ នៃរបរស្លលោហធាតុរបស់ប្រទេស Burkina Faso។ កន្លែងដែលនៅសេសសល់គឺTiwêga, Yamané, Kindibo និង Beekuy ។ ថ្វីបើការធ្វើអាជីវកម្មរ៉េដែកមិនសូវទូលំទូលាយក៏ដោយប៉ុន្តែជាងដែកនៅតែមានតួនាទីសំខាន់នៅក្នុងពិធីបុណ្យប្រពៃណី។
Babylon នៃប្រទេស អ៊ីរ៉ាក់ ស្ថិតនៅចំងាយ ៨៥ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងបាកដាដនោះ បេតិកភណ្ឌវប្បធម៌ពិភពលោកថ្មីរបស់អ៊ីរ៉ាក់គឺជាទីកន្លែងរក្សាទុកនូវរបកកំហើញនៃរាជធានីNeo-Babylon ដែលជាអាណាចក្រមួយក្នុងចំណោម អំណាចដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកបុរាណកាល។ផ្នែកនៅសល់នៃបេតិកភ័ណ្ឌរួមមានជញ្ជាំង ច្រកទ្វារវិមានប្រាសាទ នៃទីក្រុងចំណាស់។ រួមជាមួយសួន Babylon បេតិកភ័ណ្ឌនេះបានតំណាងឱ្យភាពច្នៃប្រឌិតរបស់អាណាចក្របុរាណ៕

សោភ័ណភាពនៃបេតិកភណ្ឌពិភពលោកថ្មីទាំង ៨ ដែល យូណេស្កូទើបនឹងបានទទួលស្គាល់

(VOVWORLD) -នៅក្នុងសម័យប្រជុំលើកទី ៤៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូដែលត្រូវបានរៀបចំឡើងនៅបាគូ នៃប្រទេសអាហ្សែបែហ្សង់ចាប់ពីថ្ងៃទី ៣០ ខែមិថុនាដល់ថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០១៩ អង្គការយូណេស្កូទើបនឹងបានទទួលស្គាល់បន្ថែមនូវបេតិកភណ្ឌពិភពលោកចំនួន ៨ ទៀត។

UNESCO