មូលដ្ឋានបដិវត្តន៍វិន
ពីមូលដ្ឋានបដិវត្តន៍ទៅកាន់តំបន់អភិវឌ្ឍន៍ថ្មី

[VOVWORLD] - មូលដ្ឋានបដិវត្តន៍វិនមានទីតាំងស្ថិតនៅឃុំ វៀតហ៊ុង ខេត្ត ឡាវកាយ គឺជាតំបន់ដែលកត់ត្រាព្រឹត្តិការណ៍សំខាន់ៗ ជាច្រើននៃចលនាបដិវត្តន៍មុនបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥។ ឆ្លងកាត់រយៈពេលជាង ៨០ ឆ្នាំកន្លងមក តម្លៃប្រវត្តិសាស្ត្រទាំងនេះនៅតែត្រូវបានថែរក្សា និងលើកកម្ពស់ បានក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតីសម្រាប់ប្រជាជនឈានឡើងធើអ្នកមាន។ សព្វថ្ងៃនេះ នៅលើតំបន់ដៅដែលធ្លាប់ជាមូលដ្ឋានបដិវត្តន៍ ការធ្វើដំណើរថ្មីមួយកំពុងបានបើកចេញ។ ពង្រីកកម្លាំងមហាសាមគ្គីភាពនៃបណ្តាជនជាតិ បំផុសស្មារតីខ្លួនទីពឹងខ្លួន ច្នៃប្រឌិតការត្រិះរិះ និងការទាញយកអត្ថប្រយោជន៍ប្រកបដោយប្រសិទ្ធភាព វៀត ហ៊ុង កំពុងឆ្ពោះទៅគោលដៅសម្រេចបានស្តង់ដារជនបទថ្មីកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ដោយបង្កើនសន្ទស្សន៍សុភមង្គលរបស់ប្រជាជនឡើងដល់ ៧៨%។