Listen on
  • Close
  • EN English
  • VN Vietnamese
  • CN Chinese
  • FR French
  • DE German
  • ID Indonesian
  • JP Japanese
  • KH Khmer
  • KR Korean
  • LA Lao
  • RU Russian
  • ES Spanish
  • TH Thai

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បញ្ចប់ប្រកបដោយជោគជ័យដំណើរចូលរួមសប្តាហ៍កំពូល APEC ២០២៦ និងបំពេញការងារទ្វេភាគីនៅចិន

[VOVWORLD] - នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីខេត្តយូណាន បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរអញ្ជើញចូលរួមសប្តាហ៍កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ និងបំពេញការងារទ្វេភាគីនៅប្រទេសចិន (ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦) តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង និងភរិយា។

[VOVWORLD] - នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម រួមជាមួយភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីខេត្តយូណាន បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរអញ្ជើញចូលរួមសប្តាហ៍កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ និងបំពេញការងារទ្វេភាគីនៅប្រទេសចិន (ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦) តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីនពីង និងភរិយា។

នៅសល់ 350 ថ្ងៃ

ជំរុញខ្លាំងនូវការស្វែងរក ប្រមូល

និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

15/3/2026 - 27/7/2027

[VOVWORLD] - នាយទាហានស្ត្រីនៃកងទ័ពប្រជាជនវៀតណាមចំនួនពីររូប រួមមានលោកស្រីវរសេនីយ៍ទោ ដាំង ធូ ហា (Đặng Thu Hà) និងលោកស្រីអនុសេនីយ៍ឯក ង្វៀន ធីង៉ុកត្រឹម (Nguyễn Thị Ngọc Trâm) ទើបតែត្រូវបានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (MINUSCA) បំពាក់មេដាយដើម្បីបុព្វហេតុសន្តិភាពរបស់អង្គការសហប្រជាជាតិ។

[VOVWORLD] - នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងសិនជិន ប្រទេសចិន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលតួនាទីជាម្ចាស់ផ្ទះនៃឆ្នាំ APEC ២០២៧ ជាផ្លូវការពីអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ដែលជាការកត់សម្គាល់នូវពេលវេលាដ៏សំខាន់ និងជាការចាប់ផ្តើមជាផ្លូវការនៃឆ្នាំ APEC វៀតណាម ២០២៧។

វៀត គឿង វៀត គឿង

[VOVWORLD] - ពិធីបុណ្យមហាសាមគ្គីភាពប្រជាជាតិទាំងមូល ប្រព្រឹត្តទៅជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៨ ខែវិច្ឆិកា ដែលផ្សារភ្ជាប់ជាមួយទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា)។ ក្នុងប៉ុន្មានថ្ងៃនេះ មូលដ្ឋាននានាបានរៀបចំសកម្មភាពជាក់ស្តែង និងផុលផុសជាច្រើនដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ។

មើលទាំងអស់ Arrow Right

[VOVWORLD] - កិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងរវាងមេដឹកនាំចិន សហរដ្ឋអាមេរិក និងរុស្ស៊ី ដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា នៅទីក្រុង Shenzhen (ប្រទេសចិន) បានបញ្ចប់ដោយសេចក្តីថ្លែងការណ៍ដែលមាន​លក្ខណៈជា​និមិត្តរូប​​វិជ្ជមាន។ មហាអំណាចទាំងបី​បានបញ្ជាក់ពីការប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពនៅលើពិភពលោក ទោះបីជាមិន​សម្រេចបាន​របក​គំហើញណាមួយលើប្រធានបទផ្សេងទៀតក៏ដោយ។

[VOVWORLD] - ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី ៤៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋសភា មានគោលបំណងពង្រីកតួនាទី និងការរួមចំណែកនៃការទូតសភា និងយន្តការសហប្រតិបត្តិការអន្តរសភាក្នុងតំបន់ ក្នុងការកសាងទំនុកចិត្ត និងជំរុញការឯកភាពគ្នាលើគោលនយោបាយ ព្រមទាំងធ្វើឱ្យសុក្រិតនូវក្របខ័ណ្ឌច្បាប់រួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។


Scroll Up
Scroll Down

[VOVWORLD] - ទីក្រុងក្វាងនិញទើបតែបានបើកការដ្ឋានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឧស្សាហកម្ម និងមណ្ឌលឧស្សាហកម្មជាបន្តបន្ទាប់ ដែលមានទុនវិនិយោគសរុបរាប់ម៉ឺនពាន់លានដុង។ ចំណុចគួរឱ្យកត់សម្គាល់មិនមែនស្ថិតនៅលើតួលេខនោះទេ ប៉ុន្តែគឺការបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មថ្មី ដែលផ្តោតលើឧស្សាហកម្មបៃតង និងបច្ចេកវិទ្យាខ្ពស់ ដើម្បីជាកម្លាំងចលករជំរុញកំណើនរបស់ទីក្រុងក្វាងនិញ និងនាំឱ្យការអភិវឌ្ឍឈានដល់កម្រិតថ្មីមួយ។

[VOVWORLD] - ឃុំ Thu Lam ដែល​មានទីតាំងស្ថិតនៅក្នុងតំបន់ប៉ូលកំណើនភាគខាងជើងនៃរដ្ឋធានី ហាណូយ មានលក្ខខណ្ឌ​គ្រប់គ្រាន់សម្រាប់ការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា​៖ ដីធ្លីដ៏ធំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយសមកាលកម្ម។ ទីនេះ ត្រូវបានទីក្រុងហាណូយ ជ្រើសរើសដើម្បីសាកល្បងគំរូ "ឃុំ/សង្កាត់សង្គមនិយម" (រួមជាមួយឃុំ ភូកធីញ)។ ដំណើរស្វែងរក "សន្ទស្សន៍សុភមង្គល" សម្រាប់ប្រជាជនត្រូវបាន​អាជ្ញាធរ​ឃុំ Thu Lam ចាប់ផ្តើមជាមួយនឹងកិច្ចការប្រចាំថ្ងៃដ៏សាមញ្ញបំផុត។

[VOVWORLD] - អស់​រយៈពេលកន្លះសតវត្សរ៍នៃទំនាក់ទំនងការទូតរវាងវៀតណាម និងថៃ ក្រៅពីសញ្ញាសម្គាល់នៃ​កិច្ចសហប្រតិបត្តិការផ្នែក​នយោបាយ និងសេដ្ឋកិច្ច ក៏​មានអ្នកដែលចូលរួមចំណែកដោយស្ងៀមស្ងាត់ក្នុងការតភ្ជាប់ប្រជាជាតិទាំងពីរ តាមរយៈភាសា វប្បធម៌ និងចំណាប់​អារម្មណ៍​ស្មោះត្រង់​ផងដែរ​។ សាស្ត្រាចារ្យ ដូ ធុយហា (Đỗ Thúy Hà) - ដែលបានបង្រៀនភាសាវៀតណាមនៅប្រទេសថៃអស់រយៈពេលជាង ២៥ ឆ្នាំ – គឺជាស្ពានដ៏រឹងមាំមួយ។

[VOVWORLD] - វៀតណាមគាំទ្រ និងមានជំនឿទុកចិត្តថា កម្ពុជានឹងរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ តាមនោះ រួមចំណែកលើកកម្ពស់តួនាទី និងឋានៈអន្តរជាតិរបស់កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការ និងពង្រីកតម្លៃរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនីជាក់ជាពុំខាន។

វៀត គឿង វៀត គឿង

[VOVWORLD] - ក្នុង​ឱកាសខួបលើកទី ៧៣ ទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារអបអរសាទរទៅកាន់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

[VOVWORLD] - តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ ខែតុលា លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងភ្នំពេញ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។

[VOVWORLD] - ទោះបីជាភ្នែកបាត់បង់សមត្ថភាពមើលឃើញក៏ដោយ ប៉ុន្តែ លោក ហូ មិញក្វាង រស់នៅទីក្រុងហាណូយ នៅតែអាចប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចឆ្លាតវៃយ៉ាងស្ទាត់ជំនាញ។ លើសពីនេះ លោកក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយគាំទ្រជនពិការភ្នែកផងដែរ។

[VOVWORLD] - រចនាសម្ព័ន្ធចំនួន ៥ ស្រទាប់នៃផែនទីវប្បធម៌ឌីជីថលវៀតណាមរួមមាន៖ វេទិកា ទិន្នន័យ ខ្លឹមសារ ទីផ្សារ និងឧស្សាហកម្មវប្បធម៌។

[VOVWORLD] - ជារៀងរាល់ឆ្នាំ នៅពាក់កណ្តាលខែភោគផល (ខែទី ៧ ឬទី ៨ តាមច័ន្ទគតិ) សហគមន៍ជនខ្មែរណាមបូបានរួមគ្នា រៀបចំគ្រឿងបូជា បាយសំបុក នំ និងផ្កាស្រស់ៗ ដើម្បីយកទៅវត្ត។ នេះគឺជាពិធីប្រពៃណី នៅក្នុងពិធីបុណ្យសែនដូនតា ដែលជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យធំៗ ទាំងបីក្នុងឆ្នាំសម្រាប់ប្រជាជនខ្មែរ។ ពិធីថ្វាយបាយសំបុក មិនត្រឹមតែបង្ហាញពីការគោរពបូជាចំពោះបុព្វបុរសប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីជីវភាពខាងវិញ្ញាណដ៏សម្បូរបែប ដែលរួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិផងដែរ។

[VOVWORLD] - បន្ទាប់ពីការស្រាវជ្រាវរយៈពេល ១៥ ឆ្នាំលើប្រវត្តិសាស្ត្រ បុរាណវិទ្យា ស្ថាបត្យកម្ម វិចិត្ត​សិល្បៈ និងការពិគ្រោះយោបល់អន្តរជាតិ វិមានគីញធៀន នៅក្នុងតំបន់បេតិកភណ្ឌកំពែងបរមរាជវាំងថាំងឡុង កំពុងចាប់ផ្តើមដំណើររបស់ខ្លួនត្រឡប់ទៅកន្លែងដែលធ្លាប់ជាមជ្ឈមណ្ឌលនៃបរមរាជវាំងថាងឡុងបុរាណ។

[VOVWORLD] - នៅពេលនិយាយអំពីកាហ្វេវៀតណាម មាន​មនុស្សជាច្រើនគិតភ្លាមៗ ដល់ពីតំបន់តីង្វៀន  ជាមួយនឹងចម្ការកាហ្វេដ៏ធំល្វឹងល្វើយ ក្លិនក្រអូបឈ្ងុយឆ្ងាញ់ មាន​រសជាតិពិសេសដោយឡែករបស់ខ្លួន។ ប៉ុន្តែពីតំបន់ដីនោះ ម៉ាកកាហ្វេមួយកំពុងរៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួន  ជារឿងរ៉ាវរបស់កងទ័ពវៀតណាម ដែលមិនត្រឹមតែឈរយ៉ាង​រឹងមាំនៅលើសមរភូមិប៉ុណ្ណើះទេ  ប៉ុន្តែថែមទាំងមានភាពខ្ជាប់ខ្ជួនក្នុងកម្លាំងពលកម្ម ផលិតកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចទៀតផផង។