Media /
យុវតីដ៏ល្វិតល្វន់ក្នុងឈុតសំលៀកបំពាក់អាវផាយប្រពៃណី
ឈុតសំលៀកបំពាក់អាវផាយប្រពៃណី ដែលមានពណ៌ស្រស់ឆើតឆាយ ហើយជាជម្រើសរបស់នារីវៀតណាមជានិច្ច
ក្រុមមិត្តភក្តិរបស់ លោកស្រី Nguyen Thuy Nga ល្វិតល្វន់ក្នុងឈុតសំលៀកបំពាក់អាវផាយ
លោកស្រី Thuy Nga គ្រូបង្រៀននៅមហាវិទ្យាល័យ FPT បានសំណេះសំណាលថាលោកស្រី និងមិត្តស្រីជិតស្និទ្ធរបស់ខ្លួនបានថតអាល់ប៊ុមអាវផាយនានិទាឃរដូវជារៀងរាល់ឆ្នាំ ដើម្បីរក្សាទុកនូវអនុស្សាវរីយ៍
លោកស្រី Minh Hạnh នាបច្ចុប្បន្នកំពុងរស់នៅ និងប្រកបមុខរបរនៅទីក្រុង Hai Phong បានចែករំលែកថា នារីវៀតណាមនៅពេលដែលស្លៀកសំលៀកបំពាក់អាវផាយគឺតែងតែពោរពេញទៅដោយមន្តស្នេហ៍ ហើយទាក់ទាញ់ក្រសែភ្នែករបស់មនុស្សគ្រប់រូប
នៅក្នុងសម័យទំនើបបច្ចុប្បន្ននេះ ឈុតសំលៀកបំពាក់អាវផាវបានលើកតម្កើងរាល់តម្លៃប្រពៃណី និងបង្កប់នូវមន្តស្នេហ៍សម្រាប់អ្នកស្លៀកពាក់
សំលៀកបំពាក់អាវផាយបាននាំមកនូវបរិយាកាសសប្បាយរីករាយនិងរស់វរើកនាឱកាសចុងឆ្នាំ
នាប៉ុន្មានថ្ងៃចុងឆ្នាំនេះ នៅចំការផ្កា Nhat Tan គឺពោរពេញទៅដោយរូបភាពនារីពាក់អាវផាយដ៏ល្វិតល្វន់
ក្រៅពីសំលៀកបំពាក់អាវផាយប្រពៃណីនេះ នាប៉ុន្មានឆ្នាំថ្មីៗ ម៉ូដអាវផាយថ្មី ដោយមានក្បាច់រចនាថ្មោងថ្មី គឺទទួលបានការនិយមចូលចិត្តរបស់នារី
ប្អូនៗកុមារសប្បាយរីករាយយ៉ាងក្រៃលេងនៅពេលដែល ពាក់អាវផាយទទួលអំណរឆ្នាំថ្មី
អ្នកស្រី Thuy Thuy បានសំណេះសំណាលថា៖ " អាវផាយនាំមកនូវបរិយាកាសដ៏ពិសិដ្ឋ និងសុភមង្គលក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី។ តាមនោះ នាងខ្ញុំក៏ចង់ឲ្យកូនៗមានអារម្មណ៍ជិតស្និទ្ធជាមួយនឹងតម្លៃប្រពៃណីតាំងពីកុមារភាព"

ឈុតសម្លៀកបំពាក់អាវផាយដ៏ល្វិតល្វន់ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

(VOVWORLD) -នារីវៀតណាមតែងតែជ្រើសរើសឈុតសម្លៀកបំពាក់អាវ ផាយ ដើម្បីថតរូប ហើយទុកនូវអនុស្សាវរីយ៍ដ៏ល្អប្រសើរនៅពេលដែលទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីម្ដងៗ។ ឈុតសំលៀកបំពាក់អាវផាយដ៏ល្វិតល្វន់ ពោរពេញទៅដោយពណ៌ចម្រុះពីរចនាម៉ូដប្រពៃណី ដល់ទំនើប ហើយកាន់តែទាក់ទាញ ការនិយមចូលចិត្តរបស់នារីវៀតណាម។

Lan Anh