រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“

(VOVWORLD) - ឆ្នាំនេះ ទីក្រុងហាណូយបានប្រារព្ធខួបលើកទី ៧០ នៃការបង្កើតវិស័យអប់រំនិងបណ្តុះបណ្តាលហាណូយ (១៩៥៤-២០២៤) ជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើន។

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 1

នាព្រឹកថ្ងៃទី ១០ វិច្ឆិកា នៅវិថីដើរថ្មើរជើងនៅបឹង Hoan Kiem មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងហាណូយបានរៀបចំកម្មវិធី "បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្សរដ្ឋធានី" បើកសកម្មភាពដ៏មានអត្ថន័យដើម្បីអបអរសាទរខួបលើកទី ៧០ឆ្នាំ នៃការបង្កើតវិស័យអប់រំនិងបណ្តុះបណ្តាលហាណូយ។ រូបថត៖ Hong Phuong/baotintuc.vn

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 2នេះជាលើកទីមួយហើយ ដែលមន្ទីរអប់រំនិងបណ្ដុះបណ្ដាលទីក្រុងហាណូយ បានរៀបចំកម្មវិធី "បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្សរដ្ឋធានី" ដោយបានទាក់ទាញសិស្សានុសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និងគណៈប្រតិភូជិត ៣.០០០ នាក់ចូលរួម។ រូបថត៖ VOV

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 3

រូបថត៖ VOV

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 4ក្រុមពិធីកិច្ចរបស់សិស្សានុសិស្សានុសិស្ស។ រូបថត៖ VOV

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 5សិស្សានុសិស្សវិទ្យាល័យ Chu Van An ស្លៀកពាក់អាវផាយពណ៌សសុទ្ធ។ រូបថត៖ VOV2

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 6ក្បួនដង្ហែរបស់សិស្សានុសិស្សានុសិស្សមកពីសាលាមិត្តភាព៨០។ រូបថត៖ kinhtedothi.vn

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 7ការសម្តែងត្រូវបានរៀបចំយ៉ាងហ្មត់ចត់។ ការសម្តែងនីមួយៗនៅក្នុងកម្មវិធីបង្ហាញពីក្តីស្រលាញ់ និងមោទនភាពរបស់សិស្សានុសិស្សានុសិស្សចំពោះមាតុភូមិ និងប្រទេសជាតិដ៏ស្រស់បំព្រង ដោយបង្ហាញពីទេពកោសល្យសិល្បៈរបស់ពួកគេដែលត្រូវបានបង្ហាត់បង្រៀននៅសាលារៀន ដែលពួកគេកំពុងសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ។ រូបថត៖ Hong Phuong/baotintuc.vn

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 8ថ្លែងមតិក្នុងកម្មវិធីនេះ ប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងហាណូយ លោក Tran The Cuong បានសង្កត់ធ្ងន់ថា៖ “ទាំងនេះនឹងក្លាយជាផ្កាចម្រុះពណ៌ ដើម្បីអបអរសាទរខួបលើកទី ៧០ឆ្នាំ នៃការបង្កើតវិស័យអប់រំ និងបណ្តុះបណ្តាលហាណូយ និងខួបលើកទី ៤២ ឆ្នាំនៃទិវាគ្រូបង្រៀនវៀតណាម។ កម្មវីធីនេះ សំដៅជំរុញមោទនភាព បំផុសគំនិត និងបង្កើតការលើកទឹកចិត្តដើម្បីបង្ហាញពីទឹកចិត្តស្នេហាជាតិ និងសេចក្តីស្រឡាញ់ចំពោះរដ្ឋធានីសម្រាប់សិស្សានុសិស្សានុសិស្សហាណូយជាច្រើនជំនាន់; លើកទឹកចិត្តដល់ក្រុមគ្រូបង្រៀន និងអ្នកគ្រប់គ្រងក្នុងវិស័យអប់រំ បន្តខិតខំប្រឹងប្រែង ច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីបុព្វហេតុអប់រំនិងបណ្តុះបណ្តាល កសាងនិងអភិវឌ្ឍរដ្ឋធានី ប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ។ រូបថត៖ VOV2

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 9សិស្សានុសិស្សានុសិស្សរៀបចំពិធីពាក់កន្សែងក្រហម។ រូបថត៖ Hong Phuong/baotintuc.vn

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 10ព្រឹត្តិការណ៍នេះបានទាក់ទាញការចួលរួមពីអង្គភាពចំនួន ៤៧ មកពី ខណ្ឌ ស្រុក ទីរួមស្រុកចំនួន ៣០ និងសាលាអន្តរជាតិមួយចំនួននៅទីក្រុងហាណូយ។ រូបថត៖ VOV2

រស់​រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្ស​រដ្ឋ​ធានី“ - ảnh 11ក្បួនដង្ហែរបស់សិស្សានុសិស្សានុសិស្សមកពីសាលារៀននានាក្នុងទីក្រុងហាណូយ។ រូបថត៖ ហុង ភឿង/សារព័ត៌មាន


ប្រតិកម្មទៅវិញ

ផ្សេងៗ