media
Photos
Videos
ព័ត៍មាន
វៀតណាម - យុគសម័យស្ទុះឈានទៅមុខ
Media
សេដ្ឋកិច្ចវៀតណាម
ការរកឃើញវៀតណាម
ពណ៌របស់ជនជាតិទាំង៥៤នៅប្រទេសវៀតណាម
៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu
បុណ្យតេតប្រពៃណី
Make in Vietnam
ទ្វារសប្បុរសធម៌
នាទីផ្សេង
ពណ៌របស់ជនជាតិទាំង៥៤នៅប្រទេសវៀតណាម
មនុស្សវៀតណាម
វៀតណាម - យុគសម័យស្ទុះឈានទៅមុខ
បទយកការណ៍ថ្ងៃសៅរ៍
ហាណូយខ្ញុំស្នេហា
កម្មវិធីចំរៀង
ទ្វារសប្បុរសធម៌
ASEAN VIETNAM 2020
Media
/
ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២វិច្ឆិកាឆ្នាំ២០១៧ នៅទីក្រុងហាណូយ បណ្ដាដំណាងជាពុទ្ធសាសនិក ភិក្ខុឆ្នើម ដំណាងអោយគណៈកម្មាធិការអភិបាលសមាគមពុទ្ធសាសនាវៀតណាមនៃខេត្ត ក្រុងចំនួន៦៣ក្នុងទូទាំងប្រទេស និងសមាគមពុទ្ធសាសនាវៀតណាមនៅឯបរទេសបានចូលរួមមហាសន្និបាត អាណត្តិ ២០១៧-២០២២ នៅរដ្ឋធានីហាណូយ។
ប្រធានបទនៃមហាសន្និបាតគឺ៖” បញ្ញា-វិន័យ-ធ្វើសមាហរណកម្ម-អភិវឌ្ឍន៍” បង្ហាញនូវការប្តេជ្ញាចិត្តរបស់ពុទ្ធសាសនិក ភិក្ខុវៀតណាមទាំងឡាយ សំដៅពង្រីកបញ្ញា រក្សារឹងមាំវិន័យ លើកកំពស់ស្មារតីសាមគ្គីភាព កសាងសមាគមកាន់តែអភិវឌ្ឍន៍ រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។
សាស្ត្រាចារ្យ Tran Van Giau បានអះអាងថា៖” តាំងពីមុនមក ប្រជាជាតិវៀតណាមបានផ្សាភ្ជាប់ជាមួយពុទ្ធសាសនា។ ពុទ្ធសាសនាជាពន្លឺនៃខឿនវប្បធម៌វៀតណាម”។(វត្ត Quan Su - រដ្ឋធានីហាណូយ)
បន្ទាប់ពីពេលបណ្ដេញសត្រូវឈ្លានពាន បង្កើតឡើងប្រទេស Van Xuan នាឆ្នាំ៥៤៤ ស្ដេច Ly Nam De បានអោយកសាងវត្ត Khai Quoc -វត្ត Tran Quoc នាបច្ចុប្បន្ននៅទីក្រុងហាណូយ។
បន្តទៀត បណ្ដាស្តេច Nguyen ក៏ដូច្នេះដែរ។ វត្ត Thien Mu នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) បានស្ដេច Nguyen Hoang កសាងឡើងពីឆ្នាំ១៦០១។
ក៏ក្នុងចរន្តវប្បធម៌នេះ នាឆ្នាំ ១៩៦៣ នៅទីក្រុងហូជីមិញ បានបង្កើតឡើងវត្តថ្មីមួយ ដោយមានឈ្មោះ Viet Nam Quoc Tu-មានន័យថា វត្តរបស់ប្រទេសវៀតណាម។
Viet Nam Quoc Tu ជាសំណង់ពុទ្ធសាសនាទាន់សម័យ បង្ហាញនូវប្រពៃណីពុទ្ធសាសនារួមដំណើរជាមួយប្រទេសជាតិ បង្ហាញនូវគោលនយោបាយជំនឿសាសនាជិតស្និទ្ធ ដោយស្មារតី៖” ការពារប្រទេសជាតិ ប្រជាជនសុខសាន្តត្រាណ”
វត្ត Thay - វត្តមួយក្នុងចំណោមវត្តល្បីឈ្មោះបំផុតនៅទីក្រុងហាណូយ។
ជីវភាពនៅក្នុងវត្ត Phuc Khanh -រដ្ឋធានីហាណូយ
ក្នុងវត្តនេះមានពុទ្ធបដិមាជាថ្មធំបំផុតនៅវៀតណាមដែលបានបង្កើតពីរាជ្យកាល Ly (ឆ្នាំ១០០៩-ឆ្នាំ១២២៥)។វត្ត Phat Tich បានបញ្ចូលក្នុងបញ្ជីរាយនាមកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ-វប្បធម៌ និងជាកេរ្តិ៍តំណែលមួយក្នុងចំណោមកេរ្តិ៍តំណែលជាតិពិសេសចំនួន៦២របស់វៀតណាម។
ព្រះតេជគុណ Thich Thanh Nhieu បានអោយដឹងថា៖ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ សមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលសំខាន់ៗ របស់ពុទ្ធសាសនាគឺការងារជួសជុល កសាងវត្តថ្មីជាច្រើននៅតំបន់ឆ្ងាយដាច់ស្រយាល ព្រំដែននិងកោះសមុទ្រ។
ពុទ្ធសាសនាវៀតណាមរួមដំណើរនិងអភិវឌ្ឍន៍ជាមួយប្រទេសជាតិ
24-11-2017 15:47
(VOVWORLD) -ចាប់ពីពេលបានជ្រាបចូលប្រទេសវៀតណាមបានជាងពីរពាន់ឆ្នាំមុន ពុទ្ធសាសនាបានសម្របខ្លួនចូលក្នុងខឿនវប្បធម៌ប្រទេសជាតិប្រកបដោយសន្តិភាពនិងសាមញ្ញ។
TRA
ផ្សេងៗ
រស់រវឹកកម្មវិធី “បទចម្រៀងធ្វើដំណើររបស់សិស្សានុសិស្សរដ្ឋធានី“
ដំណើរតាមប្រមាញ់ពពកនៅកំពូលភ្នំ Ky Quan San - Bach Moc Luong Tu
សម្រស់ដ៏ទន់ភ្លន់នៃសរទរដូវហាណូយ
មីសួរសាច់អន្ទង់ Thuy Loi - ម្ហូបអាហារដ៏ពេញនិយមរបស់ជនហាណូយ
ភូមិបុរាណ Cu Da - កន្លែងដែលថែរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ដីសណ្តភាគខាងជើង