រនាតថ្ម

(VOVWORLD)-សនាមអំពីរនាតថ្ម (បណ្ដាជនជាតិ Tay Nguyen នៅវៀតណាមបានហៅ ថា៖ Goonglu មានន័យថា៖សម្លេងថ្មដូចជាសម្លេងគង)ជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ភ្លេងយូរលង់បំផុតនៅវៀតណាមនិងក៏គឺជាឧបករណ៍ភ្លេងដើមដំបូងរបស់មនុស្សលោក។  

លោកអ្នកនាងជាទីមេត្រី!

          ក្នុងសបា្តហ៏កន្លងទៅ កាណាល់ជាតិផ្សាយជាភាសាបរទេស វិទ្យុសម្លេង វៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទចំនួនជិត២០០របស់មិត្តអ្នកស្ដាប់មកពីគ្រប់ទិសទីលើពិភពលោក។យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការផ្ដល់មតិនិងមនោសញ្ចេតនារបស់លោកអ្នកដែលបានលៃទុកសំរាប់យើងខ្ញុំ។

          ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់នាពេលនេះ តាមសំណូមពររបស់មិត្តអ្នកស្ដាប់មួយចំនួន យើងខ្ញុំសូមឧទ្ទេសនាមអំពីរនាតថ្ម (បណ្ដាជនជាតិ Tay Nguyen នៅវៀតណាមបានហៅថា៖ Goonglu មានន័យថា៖សម្លេងថ្មដូចជាសម្លេងគង)ជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ភ្លេងយូរលង់បំផុតនៅវៀតណាម និងក៏គឺជាឧបករណ៍ភ្លេងដើមដំបូងរបស់មនុស្សលោក។ រនាតថ្មដែលបាន UNESCO ចុះបញ្ជីបណ្ដាឧបករណ៍ភ្លេងវប្បធម៌គងឃ្មោះ Tay Nguyen។

រនាតថ្ម - ảnh 1រនាតថ្ម 

ចាប់ពីរាប់ពាន់ឆ្នាំមុន នៅតំបន់ដី Tay Nguyen បានមានវត្តមានឧបករណ៍ភ្លេងមួយដ៏ពិសេសដោយ ឡែក ពោពេញទៅដោយអត្ថន័យវិចិត្រសិល្បៈនិងវប្បធម)ដ៏ថ្លៃថ្លា នោះជាររនាតថ្ម។ ក្រមរនាតថ្ម Tay Nguyen នៅសម័យកាលបុរេប្រវត្តិ ដែលបានរកឃើញលើកដំបូងនាឆ្នាំ១៩៤៩ នៅខេត្ត Dak Lak រួមមានបន្ទះចំនួន១១។ក្រមរនាតថ្មនេះមានអាយុកាល ២៥០០ឆ្នាំមុន ហើយកំពុងបានតាំងបង្ហាញនៅសារមន្ទីរមនុស្សនៅទីក្រុងបារីស (ប្រទេសបារាំង)។ ក្នុងខឿនវប្បធម៌ប្រជាប្រិយ ពិសេសគឺតំបន់ជនរួមជាតិនៅភូមិភាគខាងជើង វៀតណាម ឧបករណ៍ភ្លេងបុរាណជាងគេជា ឬបានហៅថា៖ស្គរស្ពាន់Dong Son ដែលមានអាយុកាល២៥០០-២០០០ឆ្នាំ (មុនគ,ស)។ក្នុងដំណាក់កាលប្រវត្តិសាស្ត្រនោះ ជនរួមជាតិនៅតំបន់ Tay Nguyen ក៏មានឧបករណ៍ភ្លេងថ្មមានអាយុកាលរាប់ពាន់ឆ្នាំដែរ។នៅ Dak Nong ឆ្នាំ ១៩៩៣ ជនរួមជាតិ M’Nong បានរកឃើញរនាតថ្មមួយនៅស្រះ Dak Kar ( បន្ទាប់នោះបានហៅថារនាតថ្ម Dak Kar -ជាឈ្មោះរបស់ស្រះ) ដែលមានអាយុជាង២៥០០ឆ្នាំមុន បង្ហាញបន្ថែមអោយជំនាន់ក្រោយៗ នូវបរិស្ថានវប្បធម៌ដ៏វិសេសវិសាល របស់មនុស្សបុរេប្រវត្តិ នៅតំបន់ដី Tay Nguyen នេះ។

រនាតថ្ម - ảnh 2រនាតថ្ម 

មនុស្សបុរេប្រវត្តិបានបង្កើតរនាតថ្មឡើងពីថ្ម Cordierit ដោយមានសម្លេងចំនួនបីគឺ៖ Tru (មានន័យថាបិតា), T’ro ( មានន័យមាតា) និង Te (មានន័យថាកូន)។ បណ្ដាសូរសម្លេងនេះប្រហាក់ប្រហែលជាមួយសម្លេងរបស់គង ឃ្មោះ Tay Nguyen។ រនាតថ្មមានច្រើនបន្ទះ ដោយមានប្រវែង ខ្លី ក្រាស និងស្តើងៗខុសគ្នា។ តាមសិល្បការិនីឆ្នើម Tuyet Mai អ្នកជំនាញសម្ដែងឧបករណ៍ប្រជាប្រិយបានអោយដឹងថា៖រនាតថ្ម ជាផលិតផលវប្បធម៌តំបន់ ដែលបានកែច្នៃពីថ្មធម្មជាតិ។ សូរសម្លេងរបស់រនាតថ្មដ៏សម្បូរបែប ពិបាកព័ណនា និងគួរអោយជក់ចិត្ត៖

          “ រនាតថ្មមានអាយុកាលរាប់ពាន់ឆ្នាំ ហើយបានធ្វើឡើងពីថ្មធម្មជាតិ បានជាសូរសម្លេងរបស់វាដ៏ថ្លាថ្លេ ដូចជាសូរសម្លេងរបស់ទឹក។ មិត្តអ្នកស្ដាប់តែងតែឆ្ងល់ថាហេតុអ្វីដុំថ្មអាចបង្កើតសម្លេងបាន។ ពិសេសគឺមិត្តបរទេស គេឆ្ងល់ផងនិងកោតសរសើរផង។”

           លោកអ្នកនាងជាទីមេត្រីៗ ខាងលើនេះយើងខ្ញុំទើបធ្វើការឧទ្ទេសនាមជាមួយមិត្ត អ្នកស្តាប់អំពីរនាតថ្ម។ សង្ឈឹមថាមិត្តទាំងអស់នឹងពេញចិត្តចំពោះព័ត៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូន។រាល់សំនួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ