កាណាល់ផ្សាយជាភាសាបរទេស

                                           ឧទ្ទេសនាមរួម

        កាណាល់ផ្សាយជាភាសាបរទេស (VOV5) នៃវិទ្យុសម្លេងវៀតណាម​ជា​
កាណាល់សំរាប់ជនវៀតណាម និងជនបរទេសនៅ បណ្ដាប្រទេសលើសកល
លោកត្រូវបានផ្សាយតាមកំពស់រលកធាតុអាកាសខ្លីនិងតាមកំពស់រលកធាតុ
អាកាសមធ្យមដោយ​កម្មវិធីផ្សាយសំលេងជាភាសាបរទេសចំនួន១២រួមមាន
អង់គ្លេស បារាំង អាល្លឺម៉ង​ ជប៉ុន រុស្ស៊ី ប៉េកាំង ថៃ ឡាវ កម្ពុជា ឥណ្ឌូនេស៊ី
អេស្បាញ់ និងភាសាវៀតណាម​សំរាប់ប្រជាជនវៀតណាមដែលកំពុងរស់នៅ
ឆ្ងាយពីមាតុប្រទេស។

        VOV5 នៅបានផ្សាយតាមកំពស់រលកធាតុអាកាស FM នៅទីក្រុងហាណូយ
Quang Ninh ទីក្រុងហូជីមិញនិងបណ្ដាដំបន់ជុំវិញដោយកម្មវិធីផ្សាយជាភាសា​បរ
ទេសចំនួន១២ដូចពោលខាងលើសំរាប់សហគមន៍ជនបរទេសដែលកំពុងរស់នៅ
ធ្វើការនៅវៀតណាមនិងជនវៀតណាមចេះភាសាបរទេស។ ៥ថ្ងៃក្រោយពីលោក​
ប្រធានហូជីមិញថ្លែងសេចក្តីថ្លែងការណ៍ឯករាជ្យបង្កើតសាធារណះរដ្ឋប្រជាធិប​​
តេយ្យវៀតណាម-សព្វថ្ងៃជាប្រទេសសាធារណះរដ្ឋសង្គមនិយមវៀតណាមកម្មវិធី​ដំ
បូងនៃកាណាល់ VOV5 ត្រូវបានផ្សាយនាថ្ងៃទី៧កញ្ញឆ្នាំ១៩៤៥ ដោយភាសា
បារាំង អង់គ្លេស ភាសា Quang Tung។ ក្រោយនោះកម្មវិធីផ្សាយជាភាសា​

ប៉េកាំង ភាសាអន្តរជាតិ (Esperanto) និងភាសាឡាវបានចាប់បដិសន្ធិ។ ក្នុងអំឡុង
ដំណាក់កាល​តស៊ូ​ប្រឆាំងអាណានិគមនិយមបារាំង (ពីឆ្នាំ១៩៤៥ដល់ឆ្នាំ១៩៥៤)
វិទ្យុសម្លេងវៀត​ណាម​នៅផ្សាយបណ្ដាកម្មវិធីកិច្ចការបរទេសពោលខាងលើ លើក
លែងតែភាសាអន្តរជាតិ (Esperanto)។ ក្នុងអំឡុងការតស៊ូប្រឆាំងចក្រពទ្ទអាមេរិក
(ពីឆ្នាំ១៩៥៥ដល់ឆ្នាំ​១៩៧៥) VOV5 បានផ្សាយបន្ថែមបណ្ដាកម្មវិធីជាភាសា ថៃ
ជប៉ុន ឥណ្ឌូនេស៊ី ខ្មែរ អេស្បាញ់ រុស្ស៊ី និងកូរ៉េ។ កម្មវិធី​ផ្សាយជាភាសាវៀត
ណាមសំរាប់ប្រជាជនវៀតណាមនៅឯបរទេសបានចាប់បដិសន្ធិនាថ្ងៃទី១៦សីហា
ឆ្នាំ១៩៨១ និងថ្ងៃទី១មិនាឆ្នាំ២០០៦ កាណាល់ផ្សាយជាភាសាបរទេសបានផ្សាយ
កម្មវិធីជាភាសា​អាល្លឺម៉ងជាផ្លូវការ។

        នាឆ្នាំ១៩៩៨ កម្មវិធីផ្សាយតាមកំពស់រលកធាតុអាកាស FM សំរាប់ជន
បរទេសដែលរស់នៅ​និង​ធ្វើការនៅវៀតណាមបានចាប់បដិសន្ធិ។       
        នាបច្ចុប្បន្ន កម្មវិធីផ្សាយជាភាសាបរទេសចំនួន១២នៃ VOV5 និងភាសា
វៀតណាមសំរាប់ ជនវៀតណាមនៅនៅឯបរទេសត្រូវបានផ្សាយ បណ្ដាញ
Internet នៅគេហទំព័រ http//vovworld.vn (ទំព័រព័ត៌មានអេលិចត្រូនិក​ជាភាសា
បរទេស) និងនៅគេហទំព័រ http//vov.vn (កាសែតអេលិចត្រូនិច របស់​វិទ្យុ​សម្លេង
វៀតណាម)។ ទំព័រព័ត៌មានអេលិចត្រូនិកជាភាសាបរទេស vovworld.vn ជា​ឯកសារ
ជាលាយល័ក្ខអក្សរបណ្ដាកម្មវិធីផ្សាយសម្លេងប្រចាំថ្ងៃដោយភាសាចំនួន​១២៖
អង់គ្លេស បារាំង អាល្លឺម៉ង​ ជប៉ុន រុស្ស៊ី ប៉េកាំង ថៃ ឡាវ ខ្មែរ ឥណ្ឌូនេស៊ី
អេស្បាញ់ វៀតណាម ផ្សាយបន្តផ្ទាល់បណ្ដាកម្មវិធីផ្សាយសម្លេងនិងព្យួរបណ្ដា​
កម្មវិធី​ផ្សាយសម្លេងពោលខាងលើក្នុងរយៈពេល ៧ថ្ងៃ។ ​ទំព័រ web vovworld.vn
បានបន្តពង្រីកស្លាបតាមកំពស់រលកធាតុអាកាសកិច្ចការបរទេសរបស់វិទ្យុសម្លេង
វៀតណាមទៅដល់ដំបន់នានាលើពិភពលោកក៏រួមចំណែកបង្កើនការតភ្ជាប់រវាង
មិត្តអ្នកស្ដាប់និងអ្នកធ្វើកម្មវិធី៕

រេចនាសម្ព័ន្ធ ចាត់តាំង

ឈ្មោះ

លេខទូរស័ព្ទស្ថាប័ន


នាយក​​ NGUYEN TIEN LONG

(០៤) ៣៨  ២៥៧៨៧០

នាយករង LE QUOC HUNG

(០៤) ៣៨ ២៥ ៥៧ ៦១

នាយិការង PHO CAM HOA

(០៤) ៣៨ ២៤ ១៩ ៤៥

ការិយាល័យរដ្ឋបាល

(០៤) ៣៨ ២៦ ៥០ ២៩

ការិយាល័យ ភាសាអង់គ្លេស

(០៤) ៣៨ ២៥ ៤៤ ៨២

ការិយាល័យ ភាសាបារំាង

(០៤) ៣៨ ២៤ ១៩ ៤៥

កម្មវិធីភាសាជប៉ុន

(០៤) ៣៨ ២៥ ៣៦ ៣១

កម្មវិធីភាសាប៉េកាំង

(០៤) ៣៨ ២៦ ៦៨ ០៦

កម្មវិធីភាសារុស្សី

(០៤) ៣៨ ២៥ ៦៦ ៣៣

កម្មវិធីភាសាអេស្ប៉ាញ

(០៤) ៣៩​ ៣៤ ២៨ ៩៤

កម្មវិធីភាសាឥណ្ឌូនេស៊ី

(០៤) ៣៨ ២៥ ៤៧ ៩៨

កម្មវិធីភាសាឡាវ

(០៤) ៣៨ ២៥ ៦៦ ៣១

កម្មវិធីភាសាថៃ

(០៤) ៣៨ ២៥ ៥៧ ៦៣

កម្មវិធីភាសាខ្មែរ

(០៤) ៣៨ ២៦ ៦៨ ០៨

ការិយាល័អណិកជន

(០៤) ៣៨ ២៥ ២០ ៧០

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម