កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម

(VOVWORLD) -  ដោយបានរៀបចំឡើងមុនបុណ្យណូអែលនិងឆ្នាំសកល កម្មវិធីប្រគុំ តន្ត្រីបុណ្យណូអែលខៀវមានបំណងចង់នាំមកនូវសេចក្ដីសង្ឃឹមនិងសំណាងល្អសម្រាប់យុវជននិងកុមារដែលមានជីវភាពរស់នៅលំបាក។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 1

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ - Green Christmas ត្រូវបានរៀបចំឡើងនាយប់ថ្ងៃទី២១ ខែធ្នូ នៅវិជ្ជាស្ថានតន្ត្រីជាតិវៀតណាម រដ្ឋធានីហាណូយ។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 2

អ្នកដឹកនាំវង់តន្ត្រី អ្នកស្រី Nguyen Hai Yen បានចែករំលែកថា វង់តន្ត្រី ខ្យល់ខៀវ ត្រូវបានបង្កើតឡើងក្នុងបំណងចង់នាំតន្ត្រី choral ខិតជិតមកមនុស្សគ្រប់គ្នានិងប្រើប្រាស់តន្ត្រីដើម្បីតភ្ជាប់មនុស្សជាមួយមនុស្ស។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 3

កម្មវិធីសម្ដែងយប់នេះជាសញ្ញាសម្គាល់ក្នុងឆ្នាំដំបូងរបស់វង់តន្ត្រីខ្យល់ខៀវ។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 4

នាងបានបង្ហាញនូវបំណងថា កម្មវិធីនឹងលើកតម្កើងសេចក្ដីស្រឡាញ់ ការចែករំលែកនិងការតភ្ជាប់គ្នារវាងមនុស្សជាមួយមនុស្ស។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 5

វង់តន្ត្រីមានសមាជិកជិត១០០នាក់ដែលមានវ័យអាយុផ្សេងៗគ្នា ចាប់តាំងពីកុមារ អាយុ៥-៦ ឆ្នាំ រហូតដល់ជនចាស់ជរា អាយុជាង៨០ឆ្នាំ ប៉ុន្តែគ្មានការរើសអើងពីអាជីព យេនឌ័រ ឬចំណេះដឹងផ្នែកតន្ត្រីនោះឡើយ។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 6

ហេតុដូច្នេះ ទស្សនិកជនរបស់វង់តន្ត្រី ខ្យល់ខៀវ ក៏មានវ័យអាយុយ៉ាងសម្បូរបែបផងដែរ។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 7

បណ្ដាអ្នកចម្រៀងចូលរួមកម្មវិធី។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 8

សិល្បករខ្លុយឬស្សីពក Dinh Quang Vu ក៏ចូលរួមសម្ដែងទៀតផង។ លោកជាសិល្បៈករពិការភ្នែកដែលធ្លាប់បានបញ្ចប់ការសិក្សាវិញ្ញាសារខ្លុយឬស្សីពកប្រកបដោយឆ្នើម នៅវិជ្ជាស្ថានតន្ត្រីជាតិហាណូយ។

សិល្បៈករ Dinh Quang Vu សម្ដែងនៅក្នុងបទចម្រៀង You raise me up។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 9

ក្រៅពីនោះ កម្មវិធីក៏មានការចូលរួមរបស់ប្អូនៗមកពីមជ្ឈមណ្ឌលការពារកុមារកំព្រានិងកុមារគ្មានទីពឹងទៀតផង។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 10
កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 11

បទចម្រៀង Silent Night លាន់ឡើងនៅក្នុងពន្លឺផ្លេកៗនៃទៀន១០០ដើម។

អ្នកចម្រៀង Trang Bui ដែលជាសំនៀង Soprano ដ៏លេចធ្លោមួយនាក់ បកស្រាយបទចម្រៀង “Silent Night”។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 12

បទចម្រៀង “Santa Claus in coming to town”។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 13

បទចម្រៀង “We wish you a Merry Christmas” បានបញ្ចប់កម្មវិធីប្រគុំតន្ត្រី។

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 14
កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ៖ សំណាងល្អនិងសេចក្ដីសង្ឃឹម - ảnh 15

កម្មវិធីប្រគុំតន្ត្រីបុណ្យណូអែលខៀវ គឺជាអំណោយពោរពេញទៅដោយអត្ថន័យ ក្នុងបំណងចង់ផ្ញើរសំណាងល្អនិងសេចក្ដីសង្ឃឹមទៅដល់ទស្សនិកជនទាំងអស់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ