ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang

(VOVWORLD) - ខេត្ត Ha Giang ទាក់ទាញភ្ញៀវទេសចរដោយភូមិដ៏រហោស្ថាន សុខសាន្ត និងស្រស់ស្អាតដូចក្នុងរឿងនិទានអញ្ចឹង។

ក្រៅពីវាលផ្កា buckwheat ខ្ពង់រាបថ្ម Dong Van ស្រែកាំជណ្ដើរ Hoang Su Phi ឬទន្លេ Nho Que... ខេត្ត Ha Giang ក៏មានជ្រលងភ្នំនិងភូមិជាច្រើនដែលពោរពេញទៅដោយពណ៌វប្បធម៌ដ៏ប្លែកៗ។

១. Thien Huong

ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 1
អ្នកណាដែលធ្លាប់មកកាន់ភូមិបុរាណ Thien Huong សុទ្ធតែមានការចាប់អារម្មណ៍ចំពោះសម្រស់ដ៏សុខសាន្តនៃកន្លែងនេះ។ រូបថត៖ Van Hni
ព័ទ្ធជុំវិញដោយភ្នំដ៏ធំសម្បើម និងដើមឈើបុរាណដែលមានអាយុរាប់រយឆ្នាំ ភូមិ Thien Huong ស្ថិតនៅក្នុងលំហដ៏ស្ងប់ស្ងាត់មួយ។
ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 2
ដោយសារតែមិនសូវរងផលប៉ះពាល់ពីទេសចរណ៍នោះទេ  ភូមិ Thien Huong នៅតែរក្សាបាននូវសភាពដើមដ៏សាមញ្ញដែលមានស្រាប់។ រូបថត៖ toquoc.vn
ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 3
ដើរលេងនៅក្នុងភូមិ Thien Huong មិនពិបាកទេដើម្បីប្រទះឃើញដើមផ្កាម៉ាក់ខៃ និងដើមព្រូនបុរាណ។ រូបថត៖ toquoc.vn
 ២. Du Gia

Du Gia គឺជាឃុំតូចមួយនៃស្រុក Yen Minh មានចំងាយប្រហែល ៧០គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលទីក្រុង Ha Giang ដែលត្រូវបានធម្មជាតិប្រទានឲ្យសម្រស់ដ៏សុខសាន្តនិងរហោស្ថាន។

ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 4
រូបថត៖ Huyen Trang
ទេសភាពនៅទីនេះស្រស់បំព្រងគ្រប់រដូវ។ ភូមិឃុំ ភ្នំ និងពពក លាយឡំគ្នាបង្កើតភាពទាក់ទាញដ៏ចម្លែកចំពោះភ្ញៀវទេសចរ។
ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 5
ភូមិមួយនៅ Du Gia ព័ទ្ធជុំវិញដោយព្រៃភ្នំដ៏ធំសម្បើម។ រូបថត៖ Rony Nguyen
វាលស្រែកាំជណ្ដើរដោយមានពណ៌បៃតង និងខ្លះលឿងប្រទាក់ក្រឡាគ្នា។ ពេលរសៀល ពន្លឺថ្ងៃចែងចាំងមក ធ្វើឱ្យផ្ទាំងគំនូរនៃតំបន់ព្រៃភ្នំនេះ កាន់តែស្រស់ស្អាត។
ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 6
ភ្ញៀវទេសចរមក Du Gia ភាគច្រើនជាយុវជនដែលស្រឡាញ់ការរុករក និងចូលចិត្តយកឈ្នះលើដំណើរផ្សងព្រេង។ រូបថត៖ Rory Nguyen
 ៣. Lo Lo Chai

ស្ថិតនៅជើងបង្គោលទង់ជាតិ Lung Cu ដែលជាចំណុចចុងក្រោយបំផុតតាមភាគខាងជើងប្រទេសជាតិ ភូមិវប្បធម៌ Lo Lo Chai ជាកន្លែងទាក់ទាញភ្ញៀវទេសចរគ្រប់រូប ពេលមកកាន់ Ha Giang ដោយសារតែទេសភាពនិងលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់បងប្អូនជនជាតិភាគតិចនៅទីនេះ ហាក់ដូចជាលេចឡើងពីរឿងនិទានមួយអញ្ចឹង។

ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 7
Lo Lo Chai នៅតែរក្សាលក្ខណៈវប្បធម៌ស្ទើរតែនៅដដែលតាំងពីសម័យបុរាណមក ពីជីវភាពខាងសម្ភារៈ និងស្មារតីរបស់ជនជាតិ Lo Lo នៅខ្ពង់រាបថ្ម។ រូបថត៖ toquoc.vn
ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 8
នៅទីតាំងណាមួយនៅក្នុងភូមិ Lo Lo Chai អ្នកអាចឃើញបង្គោលទង់ជាតិ Lung Cu នៅលើកំពូលភ្នំ Long Son។ រូបថត៖ toquoc.vn
ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 9
នៅកណ្តាលភូមិមានហាងកាហ្វេដ៏ល្បីល្បាញមួយកន្លែងដែលភ្ញៀវទេសចរ នៅពេលមក Ha Giang តែងតែឈប់សម្រាកដើម្បីទទួលទាន ដែលមានឈ្មោះថា "កាហ្វេប៉ូលខាងជើង"។ រូបថត៖ toquoc.vn
ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 10
ភាពស្រស់ស្អាតរបស់ Lo Lo Chai មកពីសម្រស់ធម្មជាតិដែលមានស្រាប់ មិនមែនជាការតុបតែងទេ។ ភាពស្រស់ស្អាតនោះកាន់តែរស់រវើក ដោយសារសំលៀកបំពាក់ចរបាប់ចម្រុះពណ៌ដែលត្រូវបានស្ត្រីជនជាតិ Lo Lo ត្បាញដោយដៃ។ រូបថត៖ toquoc.vn
៤. Ma Le

ភូមិ Ma Le ជាឃុំមួយនៅស្រុក Dong Van មានចំងាយប្រហែល ១៤៨ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Ha Giang។ ផ្ទះបុរាណជាច្រើននៅទីនេះមានអាយុកាលឡើងដល់ ១០០ ឆ្នាំ។

ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 11
រូបថត៖ MALE homestay
Ma Le គឺស្រស់ស្អាតបំផុតនៅនិទាឃរដូវនៅពេលដែលផ្កាម៉ាក់ខៃរីក ឬនៅចុងរដូវស្លឹកឈើជ្រុះ ពេលដែលវាលផ្កា buckwheat តាមចង្កេះភ្នំរីកយ៉ាងត្រចះត្រចង់។
ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 12
រូបថត៖ MALE homestay

លើសពីនេះទៅទៀត នេះក៏ជាកន្លែងប្រមាញ់ពពកដ៏ល្អឥតខ្ចោះសម្រាប់មិត្តវ័យក្មេងដែលចូលចិត្តការរុករក។

៥. Nam Dam

ស្ថិតនៅចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Ha Giang ភូមិ Nam Dam ជាកន្លែងរស់នៅរបស់បងប្អូនជនជាតិ Dao។

ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 13
ទិដ្ឋភាពភូមិ Nam Dam មើលពីលើ។ រូបថត៖ baohagiang.vn
ភូមិនេះធ្លាប់ទទួលបានកិត្តិនាមភូមិវប្បធម៌ទេសចរណ៍សហគមន៍ ដោយសារវានៅតែរក្សាបាននូវតម្លៃប្រពៃណីល្អប្រសើរជាច្រើន។
ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 14
ប្រជាជននៅទីនេះមានជីវភាពរស់នៅដ៏សាមញ្ញ ដោយផ្សាភ្ជាប់យ៉ាងជិតស្និទ្ជាមួយធម្មជាតិ។ រូបថត៖ baodautu.vn

៦. Lao Xa

Lao Xa គឺជាកន្លែងមួយនៅក្នុងជ្រលងភ្នំ Sung La ខេត្ត Ha Giang និងមានចម្ងាយប្រហែល ៦គីឡូម៉ែត្រពីមជ្ឈមណ្ឌល Sung La។

ភូមិដ៏ស្រស់ស្អាតដូចក្នុងរឿងនិទាននៅខេត្ត Ha Giang - ảnh 15Lao Xa មានសម្រស់ដ៏ពិសេសនៃភូមិខ្ពង់រាបមួយ នោះគឺបរិយាកាសដ៏សុខសាន្ត សុភាពរាបសារ គ្មានភាពអ៊ូអរ។ រូបថត៖ Vuong Anh Quynh

នេះគឺជាកន្លែងដែលប្រវត្តិសាស្ត្រ-វប្បធម៌-មនុស្សរស់នៅដោយសុខដុមរមនា ពឹងផ្អែកគ្នាទៅវិញទៅមក និងមានភាពស្និទ្ធស្នាលជាមួយគ្នា។ Lao Xa មានភាពល្បីល្បាញដោយមុខរបរចម្លាក់ប្រាក់ប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ