Ninh Thuan - គោលដៅទេសចរណ៍ដ៏វិសេសវិសាល និងប្លែកៗ

(VOVWORLD) - Ninh Thuan ទឹកដីនៃភូមិភាគកណ្តាលប៉ែកខាងត្បូង កំពុងជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។ អញ្ជើញមកដល់ខេត្ត Ninh Thuan ភ្ញៀវទេសចរអាចមានជម្រើសជាច្រើនក្នុងការធ្វើដំណើរ ពោលគឺតាមផ្លូវអាកាស ផ្លូវគោក ផ្លូវដែក និងផ្លូវសមុទ្រ  ដើម្បីទស្សនាដោយសេរីឆ្នេរសមុទ្រដ៏ស្រស់ស្អាត គោលដៅទេសចរណ៍ដ៏ប្លែកៗ នៃតំបន់ដ៏ដែលពោរពេញទៅដោយពន្លឺព្រះអាទិត្យ និងខ្យល់អាកាសនេះ។
Ninh Thuan - គោលដៅទេសចរណ៍ដ៏វិសេសវិសាល និងប្លែកៗ - ảnh 1Ninh Thuan - គោលដៅទេសចរណ៍ដ៏វិសេសវិសាល និងប្លែកៗ

Ninh Thuan មានឆ្នេរសមុទ្រប្រវែងជាង ១០០ គីឡូម៉ែត្រពីស្រុក Binh Tien ទៅ ឃុំ Ca Na។ កន្លែងនេះមានលក្ខខណ្ឌពេញលេញ  និងសមត្ថភាពលេចធ្លោ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ពីកត្តាប្លែកៗ បង្កើតផលិតផលទេសចរណ៍ដ៏វិសេសវិសាល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅទីភ្នាក់ងារទេសចរណ៍ខេត្ត Ninh Thuan បានផ្តោតសំខាន់លើការអភិវឌ្ឍបៃតង ស្អាត និងនិរន្តរភាព ទាក់ទាញគម្រោងវិនិយោគទេសចរណ៍ខ្នាតធំជាច្រើន។ មូលដ្ឋានសំភារៈបច្ចេកទេសបម្រើវិស័យទេសចរណ៍កាន់តែកើនឡើងអំពីបរិមាណ និងគុណភាព ទម្រង់ទេសចរណ៍ជាច្រើនត្រូវបានជំរុញខ្លាំង ទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ មកទស្សនាតំបន់ដីថ្មីនេះ។ នាបច្ចុប្បន្ន នៅភូមិសាស្ត្រខេត្ត Ninh Thuan មាន តំបន់ Resort រមណីយដ្ឋានសម្រាកលំហែកាយលំដាប់ពិភពលោកដូចជា៖ Binh Tien, Vinh Hy, Long Thuan Hoan My, Sailing Bay Ninh Chu ... តំបន់ទីប្រជុំជនថ្មីៗជាច្រើនត្រូវបានបង្កើតឡើង បង្កើតបរិយាកាសថ្មី និងមុខមាត់ថ្មីសម្រាប់ទីក្រុង Phan Rang-Thap Cham របស់ខេត្ត Ninh Thuan ។ លោក Nguyen Minh Hieu អគ្គនាយក Resort Hon Co - Ca Na បានឲ្យដឹងថា៖

“ក្រុមហ៊ុនរបស់យើងខ្ញុំបានជ្រើសរើសវិនិយោគនៅខេត្ត Ninh Thuan ដោយសារសក្តានុពល និងធនធានមនុស្សត្រូវបានធានា។ ខេត្តបានផ្តល់ការអនុគ្រោះជាច្រើនដល់វិនិយោគិន ហើយមន្ទីរ ស្ថាប័ននានាបានជួយសម្រួលយើងខ្ញុំអំពីលិខិតអនុញ្ញាត និងបំពេញបែបបទ។ ខេត្ត Ninh Thuan បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជាមួយនឹងគោលការណ៍ច្រកចេញចូលតែមួយផងដែរ”។

ដោយមានចក្ខុវិស័យ និងទិសដៅថ្មី ខេត្ត Ninh Thuan បានផ្តោតសំខាន់លើការទាញយកធនធានទេសចរណ៍ កសាងគោលដៅទេសចរណ៍តភ្ជាប់ជាមួយខេត្តជិតខាង; ផ្តល់អាទិភាពលើការអភិវឌ្ឍផលិតផលទេសចរណ៍ចំនួន ៤ គឺ៖ ទេសចរណ៍សម្រាកលំហែកាយនៅសមុទ្រ; ទេសចរណ៍វប្បធម៌ ជាពិសេសគឺបេតិកភណ្ឌវប្បធម៌ចាម; កសិកម្មបច្ចេកវិទ្យាខ្ពស់; ទេសចរណ៍អេកូឡូស៊ីតភ្ជាប់ជាមួយឧទ្យានជាតិ Nui Chua។ ខេត្តក៏បានកសាង ផលិតផលថ្មីនិងប្លែកៗចំនួន ៤ គឺ៖ ទស្សនា និងលេងកម្រាន្ត; បរបាញ់សត្វ; ទេសចរណ៍ឆ្លងពិសោធន៍; ថែទាំសុខភាព។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍ផលិតផលឧបត្ថម្ភចំនួន ៤ គឺ៖ ទេសចរណ៍សហគមន៍ លេងកម្សាន្ត; ម្ហូបអាហារ; ទស្សនាការផលិតថាមពលកកើតឡើងវិញ; សេវាកម្មពាណិជ្ជកម្ម។ លោក Pham Van Hau លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Ninh Thuan បានឲ្យដឹងថា៖

“រាល់តម្លៃដ៏វិសេសវិសាលអំពីវប្បធម៌ មនុស្ស និងលក្ខខណ្ឌធម្មជាតិពាក់កណ្តាលវាលខ្សាច់ ដែលមានតែមួយគត់នៅខេត្ត Ninh Thuan បានបង្កើតតម្លៃទេសចរណ៍ដ៏ទាក់ទាញ។ ជាមួយនឹងនិន្នាការនេះ ខេត្ត Ninh Thuan សហការជាមួយខេត្ត Lam Dong, Khanh Hoa និង Binh Thuan គប្បីរួមគ្នាកសាងក្រុមពាណិជ្ជសញ្ញាជាតិអំពីទេសចរណ៍។ កិច្ចសហប្រតិបត្តិការនេះនឹងជួយវិស័យទេសចរណ៍ខេត្ត Ninh Thuan និងរួមជាមួយខេត្តនានាក្លាយទៅជាពាណិជ្ជសញ្ញាមួយដ៏ទាក់ទាញ និងប្រកួតប្រជែងនាពេលខាងមុខ”។

Ninh Thuan - គោលដៅទេសចរណ៍ដ៏វិសេសវិសាល និងប្លែកៗ - ảnh 2Ninh Thuan - គោលដៅទេសចរណ៍ដ៏វិសេសវិសាល និងប្លែកៗ

ក្រៅពីនោះ ខេត្ត Ninh Thuan បានកំណត់ទិសដៅអភិវឌ្ឍន៍ទេសចរណ៍ទៅតាមលំហ ក្នុងនោះមានតំបន់ចំនួន ៤។ លំហជាមជ្ឈមណ្ឌលរួមមាន៖ ទេសចរណ៍ទីក្រុង បេតិកភណ្ឌ សម្រាកលំហែកាយសមុទ្រ និងម្ហូបអាហារផ្តោតសំខាន់លើតំបន់ទីក្រុង Phan Rang-Thap Cham និងតំបន់ជុំវិញ ឆ្ពោះទៅវិស័យទេសចរណ៍ លេងកម្សាន្ត និងសេវាកម្មនាពេលរាត្រី។ ទីតាំងភូមិភាគឦសាន្តអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីសមុទ្រ ព្រៃ កសិកម្ម ដោយប្រមូលផ្ដុំនឹងតំបន់ Vinh Hy, Binh Tien, Nui Chua និង Thai An ឆ្ពោះទៅទេសចរណ៍លំដាប់ខ្ពស់ជាមួយទេសចរណ៍សម្រាកលំហែកាយសមុទ្រ ភ្ជាប់ជាមួយផលិតផលទំពាំងបាយជូរ និងស្រាទំពាំងបាយជូរ ។បរិយាកាសភាគអាគ្នេយ៍ផ្តោតសំខាន់លើទេសចរណ៍សម្រាកលំហែកាយ និងទស្សនាដ៏វិសេសវិសាល ខ្សាច់ អំបិល សមុទ្រ ដោយប្រមូលផ្ដុំនៅតំបន់ Ca Na និង Mui Dinh។ ទីតាំងប៉ែកខាងលិចអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ភ្ជាប់ជាមួយទេសចរណ៍អេកូឡូស៊ីព្រៃ។ លោក Tran Quoc Nam ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានឲ្យដឹងថា៖

“ជាមួយនឹងស្មារតី និងចក្ខុវិស័យវែងឆ្ងាយអំពីទេសចរណ៍ យើងខ្ញុំបានកសាងតំបន់ទេសចរណ៍ រមណីយដ្ឋានលំដាប់ខ្ពស់ បង្កើតបរិយាកាសល្អបំផុត ដើម្បីបម្រើប្រជាជន និងភ្ញៀវទេសចរតាមឆ្នេរសមុទ្ររបស់ខេត្ត ក្រុងនានា។ មន្ទីរស្ថាប័ននានាបានត្រួតពិនិត្យ និងកំណត់ផែនការ ដើម្បីដាក់ជូនថ្នាក់ដឹកនាំខេត្ត និងយកមតិយោបល់ពីប្រជាជន ភ្ញៀវទេសចរ ដើម្បីអនុវត្តន៍ផងដែរ”។

ខេត្ត Ninh Thuan បានដាក់ចេញគោលដៅអភិវឌ្ឍន៍ទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ក្នុងនោះផ្ដោតសំខាន់លើការអភិវឌ្ឍទេសចរណ៍គ្រប់ជ្រុងជ្រោយទាំងទ្រង់ទ្រាយ គុណភាពសេវាកម្ម បរិមាណ និងគុណភាពភ្ញៀវទេសចរណ៍ ធានាលកក្ខណៈនិរន្តរភាព។ ទន្ទឹមនឹងនោះ ខេត្ត Ninh Thuan បានពន្លឿនការផ្លាស់ប្តូរឌីជីថលចំពោះសកម្មភាពទេសចរណ៍... អភិវឌ្ឍន៍ទេសចរណ៍ក្នុងទិសដៅលំដាប់ថ្នាក់ខ្ពស់ ធ្វើអាជីវកម្ម និងអភិវឌ្ឍផលិតផលទេសចរណ៍ដ៏វិសេសវិសាល លើកកម្ពស់លក្ខណៈប្រកួតប្រជែងក្នុងតំបន់ បង្កើតជំហានទម្លុះទម្លាយសម្រាប់វិស័យទេសចរណ៍ខេត្ត Ninh Thuan នៅលើផែនទីទេសចរណ៍វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ