ជីវភាពសហគមន៍នៅផ្ទះ Guol នៃជនជាតិ​Co Tu ឃុំLang

(VOVWORLD) - ផ្ទះ Guol របស់បងប្អូនជនជាតិCo Tu ភូមិ A Roh ឃុំLang ស្រុកTay Giang ខេត្ត Quang Nam ស្ថិតនៅក្បែរផ្លូវចូលភូមិ។ ទោះបីជាផ្ទះ Guol របស់ភូមិមិនសូវធំប៉ុន្មានក្ដីតែនេះជាកន្លែងរៀបចំសកម្មភាពសហគមន៍ជាច្រើនរបស់ប្រជាពលរដ្ឋនៅឃុំ Lang។

 

        ផ្ទះ Guol របស់បងប្អូនជនជាតិCo Tu ភូមិ A Roh ឃុំLang ស្រុក Tay Giang ខេត្ត Quang Nam ស្ថិតនៅក្បែរផ្លូវចូលភូមិ។ ទោះបីជាផ្ទះ Guol របស់ភូមិមិនសូវធំប៉ុន្មានក្ដីតែនេះជាកន្លែងរៀបចំសកម្មភាពសហគមន៍ជាច្រើនរបស់ប្រជាពលរដ្ឋនៅឃុំLang។

        ពេលព្រឹកនោះក្រោយពីភ្លៀងរាំងហើយបងប្អូននារីក្នុងភូមិបានប្រមូលផ្ដុំគ្នានៅខាងមុខផ្ទះ Guol ដើម្បីច្រៀងរាំសប្បាយតាមចង្វាក់ Tung tung da da។ ក្រុមរបាំនេះមាននាដកាចំនួន២០នាក់ដែលភាគច្រើនជានារីក្នុងភូមិ A Roh រីឯបងប្អូនដទៃៗស្នាក់នៅភូមិចំនួន៦ផ្សេងទៀតចំណុះឃុំLang។ សកម្មភាពហាត់ច្រៀងរាំនេះគឺសំដៅត្រៀមរៀបចំឲ្យការចូលរួមពិធីបុណ្យបណ្ដាជនជាតិភាគតិចវៀតណាមដែលនឹងបានបើកនៅស្រុក Tay Giang ក្នុងប៉ុន្មានថ្ងៃក្រោយនោះ។

ជីវភាពសហគមន៍នៅផ្ទះ Guol នៃជនជាតិ​Co Tu ឃុំLang - ảnh 1នារីក្នុងភូមិច្រៀងរាំសប្បាយតាមចង្វាក់ Tung tung da da 

          ក្រុមរបាំឃុំ Lang បានហ្វឹកហាត់អស់រយៈពេលជាច្រើនដ្ងៃកន្លងទៅ។ គេហាត់រាំនូវរបាំដែលខ្លួនចេះអនុវត្តយ៉ាងស្ទាត់តាំងពីមុនមក។ អ្នកស្រី A Lang Dung បានឲ្យដឹងថា

        “នារីជនជាតិCo Tu អ្នកណាក៏ចេះរាំដែរ។ នាងខ្ញុំចេះរាំតាំងពីវ័យ១០ឆាំដោយរៀនតាម យាយនិងម្ដាយ។ ឥឡូវកូនៗរបស់នាងខ្ញុំក៏កំពុងហាត់រាំជាបណ្ដើរផងដែរ”។

        ទោះជាយ៉ាងណាក៏ដោយតែលើកនេះបងប្អូនជនជាតិ Co Tu នៅស្រុក Tay Giang នឹងជាម្ខាស់ផ្ទះទទួលជនជាតិដើមភាគតិចពីគ្រប់ទិសទីមកចូលរួមពិធីបុណ្យ។ ដូច្នេះហើយក្រុមម្ចាស់ផ្ទះត្រូវតែហ្វឹកហាត់របាំ Tung tung da da យ៉ាងហ្មត់ចត់ដើម្បីសំដែងនៅចំពោះមុខភ្ញៀវ ។ ពេលនេះព្រឹទ្ធាចារ្យភូមិតា A Lang Bach ជាអ្នកបង្វឹករបាំដោយផ្ទាល់ឲ្យក្រុមនាដកា។

     ក្រោយពីណែនាំការរាំរបាំជាតិឲ្យក្រុមនារីក្នុងភូមិព្រឹទ្ធាចារ្យភូមិតា A Lang Bach  វិល ត្រឡប់មកធ្វើការងារសំខាន់ក្នុងផ្ទះ Guol នោះគឺការបង្ហាញណែនាំឲ្យពួកបុរស Co Tu នូវការ ចិតនិងសម្រួចឬស្សីធ្វើដើម Neu។ ក្នុងពេលនោះមានអ្នកខ្លះរវល់នឹងការកែច្នៃប្រដាប់លេងសំរាប់កុមារពីកួ្រស ឬស្សីនិងកំប៉ុង។ តាមលោក Po Lang Tu បានឲ្យដឹងថា

        “ខ្ញុំកែច្នៃប្រដាប់លេងនេះសំរាប់កូនចៅ។ នេះជាល្បែងលេងកំសាន្តប្រពៃណីរបស់ជន ជាតិ Co Tu ដែលមិនអាចបោះបង់ចោលបានឡើយ។ ល្បែងនេះត្រូវបានប្រជាជននិយមចូលចិត្តលេង នៅពិធីបុណ្យកាប់ក្របីកាលពីមុននិងក្នុងពិធីអាពាហ៍ពិពាហ៍នាបច្ចុប្បន្ន”។

ជីវភាពសហគមន៍នៅផ្ទះ Guol នៃជនជាតិ​Co Tu ឃុំLang - ảnh 2 កែច្នៃប្រដាប់លេង

        នៅក្នុងផ្ទះ Guol មានភ្ញៀវមួយក្រុមមកលេងនិងស្វែងយល់ពីទំនៀមទំលាប់ប្រពីណីរបស់ជនជាតិ Co Tu ។ ព្រឹទ្ធាចារ្យភូមិតា A Lang Bach ឧទ្ទេសនាមជាមួយគេពីសំលៀកបំពាក់ប្រពៃណីនៃជនជាតិខ្លួន។ រីឯលោក A Viet Hich ជាអ្នកភូមិមួយរូបបានរៀបរាប់ពី រឿងបួងសក់នៃជនជាតិ Co Tu។ លោកថ្លែងថា

        “កាលពីមុនទាំងបុរសនិងនារីសុទ្ធតែទុកសក់ឲ្យវែងរួចបួងជាផ្នូងវិញ។ បុរសណាដែលមានផ្នួងសក់និងពាក់ខ្នាយជ្រូកព្រៃគឺបានចាត់ទុកជាអ្នកមាន។ នេះជាម៉ូដរបស់បុរសជន ជាតិ Co Tu”។

ជីវភាពសហគមន៍នៅផ្ទះ Guol នៃជនជាតិ​Co Tu ឃុំLang - ảnh 3 នារី Co Tu ភូមិ A Roh ឃុំ Lang

          នៅក្រៅផ្ទះ Guol បងប្អូននារីនៅតែជក់ចិត្តនឹងការហាត់រាំរបាំ Tung tung da da។ រួមជាមួយសកម្មភាពផ្សេងៗដែលកំពុងប្រព្រឹត្តទៅនៅក្នុងបរិវេណផ្ទះ Guol នេះគេបានបង្កើតឡើងបរិយាកាសដ៏សប្បាយរីករាយសំរាប់ជីវភាពរស់នៅរបស់សហគមន៍ជនជាតិ Co Tu ភូមិ A Roh ឃុំ Lang ស្រុក Tay Giang ខេត្ត Quang Nam ភូមិភាគមណ្ដាលវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ