ទទួលបទពិសោធន៍ធ្វើដំណើរដោយម៉ូតូ ATV ឆ្លង់កាត់ព្រៃនៅមណ្ឌលទេសចរ Dong Mo

(VOVWORLD) - ម៉ូតូ ATV គឺជាម៉ូតូ ដែលមានកង់បី ឬកងបួន ហើយប្រភេទម៉ូតូនេះបានប្រើប្រាស់ពេញនិយមនៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក។ នាពេលថ្មីៗនេះ មជ្ឈដ្ឋានអ្នកលេងម៉ូតូវៀតណាម មានឱកាសទទួលបានបទពិសោធន៍ជាមួយម៉ូតូ ATV ចំនួន ៥០ គ្រឿងនៅតាមកំណាត់ផ្លូវនៅ Dong Mo Discovery នៅមណ្ឌលទេសចរណ៍ Dong Mo ទីរួមខេត្ត Son Tay នៃទីក្រុងហាណូយ។
ទទួលបទពិសោធន៍ធ្វើដំណើរដោយម៉ូតូ ATV ឆ្លង់កាត់ព្រៃនៅមណ្ឌលទេសចរ Dong Mo - ảnh 1ម៉ូតូ ATV រៃនៅមណ្ឌលទេសចរ Dong Mo

ម៉ូតូ ATVត្រូវបានរចនាឡើងដោយមានកម្លាំងម៉ាស៊ីន ៣០០ cc ហើយមាន បួនលេខ (L - ឡើងភ្នំ, H - ផ្លូវរាបស្មើ, N - លេខ ០, R - លេខថយក្រោយ) ។  ប្រព័ន្ធហ្វ្រាំងគឺមានលក្ខណៈដូចគ្នានឹងប្រភេទម៉ូតូធម្មតាដែរ។ ជាពិសេសម៉ូតូនេះមានឧបករណ៍ស្រូបយកឆក់និងបញ្ជាល្បឿន។ កង់ខាងមុខទាំងសង្ខាងមានប្រដាប់ស្រូបយកឆក់ដាច់ដោយឡែកគ្នា  ហើយកង់ខាងក្រោយទាំងសង្ខាងមានប្រដាប់ស្រូបយកឆក់រួមនៅចំកណ្តាល។ ឧបករណ៍បញ្ជាល្បឿនត្រូវបានរចនាឡើងដោយប្រើប៊ូតុងបញ្ជានៅខាងស្ដាំដៃមូត៉ូ ដោយជួយជៀសវាងការបង្កើនល្បឿនដោយចៃដន្យ ដើម្បីបង្កើនសុវត្ថិភាព។ ក្រោយពីទទួលបានចំណេះដឹងសុវត្ថិភាពអំពីម៉ូតូនេះ លោក Nguyen Hung Thuat ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានចែករំលែកថា៖ “នៅពេលបើកម៉ូតូនេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាបានចូលក្នុងពិភពផ្ទាល់ខ្លួនអញ្ចឹងដែរ។  សំឡេងរ៉ូរបស់ម៉ាស៊ីនម៉ូតូបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកលេង និងអ្នកទស្សនា។ បន្ទាប់ពីបើកបរឆ្លងកាត់ផ្លូវបត់នោះ កង់ម៉ូតូកកិតនឹងដីបណ្តាលឱ្យធូលីហុយទ្រលោម ហាក់ដូចជាស្ថិតក្នុងកំណាត់ផ្លូវប្រណាំងអាជីពអញ្ចឹងដែរ”។

Đồng Mô Discovery ត្រូវបានរចនាឡើងដោយមានកំណត់ផ្លូវចំនួន ៣ ដែលមានប្រវែងសរុបជាង ៣០ គីឡូម៉ែត្រ ចែកចេញជា  សង្កាត់ផ្លូវចំនួន ៤។ ភ្ញៀវទេសចរនឹងមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះទេសចភាពដ៏ស្រស់ត្រកាលកំពុងផ្លាស់ប្តូរឥតឈប់ឈរពីព្រៃភ្នំដ៏ធំល្វឹងល្វើយ រហូតដល់បឹង ទឹកឥតកោះត្រើយ។ លោក Nguyen Anh Tuan អ្នកសម្របសម្រួលសេវាកម្មទទួលបទពិសោធន៍ជិះម៉ូតូកងបួននៅ Đồng Mô Discovery បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ Đồng Mô Discovery មានកំណត់ផ្លូវចំនួន ៣ សម្រាប់ភ្ញៀវជិះម៉ូតូ។ ទីមួយគឺកំណាត់ផ្លូវ Roman។ នេះគឺជាកំណាត់ផ្លូវរ៉ូមង់ទិក សម្រាប់ភ្ញៀវដែលមកដល់ទីនេះជាលើកដំបូង។ ទីពីរគឺកំណាាត់ផ្លូវ Advane សម្រាប់ភ្ញៀវ ដែលធ្លាប់ជិះម៉ូតូនៅទីនេះពី ១ ទៅ ២ ដង ដោយមានបទពិសោធន៍ជិះម៉ូតូល្អៗ។ ចុងក្រោយគឺកំណាត់ផ្លូវ off  សម្រាប់ភ្ញៀវណាដែលជក់ចិត្តបំផុត។ កំណត់ផ្លូវនេះគឺមានសណ្ឋានភាពដីដ៏ស្មុគស្មាញណាស់ ដោយតម្រូវឲ្យអ្នកលេងត្រូវមានជំនាញ បទពិសោធន៍ជាច្រើនផងដែរ”។

ទទួលបទពិសោធន៍ធ្វើដំណើរដោយម៉ូតូ ATV ឆ្លង់កាត់ព្រៃនៅមណ្ឌលទេសចរ Dong Mo - ảnh 2ម៉ូតូ ATV រៃនៅមណ្ឌលទេសចរ Dong Mo

មិនត្រឹមតែទទួលបានបទពិសោធន៍ប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏អាចរក្សាទុកនូវពេលវេលាដ៏អស្ចារ្យជាមួយនឹងម៉ូតូកងបួន ATV ជាមួយនឹងទេសភាពធម្មជាតិបរិសុទ្ធ ហើយថែមទាំងអាច “រស់នៅបែបនិម្មិត” ជាមួយនឹងរូបថតដែលបានបង្ហោះនៅលើ ហ្វេសប៊ុកទៀតផង។ កញ្ញា Thuong Ngan អ្នកលេងម៉ូតូកងបួន ATV ម្នាក់នៅ Đồng Mô Discovery បានចែករំលែកថា៖ “នាគ្រាដំបូង ដែលបានជិះម៉ូតូកងបួននេះ ខ្ញុំពិតជាមានអារម្មណ៍ស្រឡាំងកាំងណាស់ បុន្តែក្រោយមកលេងបារម្មណ៍ទៀតហើយ។ មានកំណាត់ផ្លូវមួយចំនួនពិតជាងាយស្រួលជិះណាស់ ហើយខ្ញុំអាចគយគន់ទេសភាពព្រៃដ៏ស្រស់ត្រកាល។ ប៉ន្តែមានកំណាត់ផ្លូវមួយចំនួនពិតជាពិបាកជិះណាស់ ដូចជាជម្រាលភ្នំ និងដីភក់អញ្ចឹង គឺពិតភ័យណាស់។  អារម្មណ៍នៅគ្រានោះពិតជាអស្ចារ្យខ្លាំងណាស់”។

នៅចុងបញ្ចប់នៃការធ្វើដំណើរមានព្រៃធំមួយដែលគ្របដណ្ដប់ដោយម្លប់ដើមឈើត្រជាក់ស្រួល នៅក្បែបឹងទឹកខៀវស្រងាត់។ នៅកន្លែង camping នេះ មិត្តអាចអង្គុយសម្រាក ស្រូចត្រី រឺស្តាប់ភ្លេង។ លោក Nguyen Tuan Anh បានឲ្យដឹងថែមទៀតថា៖ “នៅពេលអនាគតបឹងនេះនឹងក្លាយជាបឹងឈូក ហើយនឹងមានក្តារដើម្បីបោះជំរំ។ នៅខាងក្នុងព្រៃនេះរៀបចំផ្ទះស្នាក់នៅ។ ទន្ទឹមនឹងនេះនឹងមានល្បែងកំសាន្តមួយចំនួនសម្រាប់កុមារ។ រដូវក្តៅគឺនៅទីនេះអាកាសធាតុចុះទាបពីរ ២ ទៅ ៣ អង្សាសេ។  នៅពេលរសៀល យើងខ្ញុំនឹងរៀបចំសេវាជិះកាណុងតូចៗជូនភ្ញៀវទេសចរ ផងដែរ”។

Đồng Mô Discovery មិនត្រឹមតែជាគោលដៅមកដល់របស់ក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាកន្លែងលេងកំសាន្តរបស់យុវជនទៀតផង។ ទន្ទឹមនឹងនេះ ភ្ញៀវអាចទទួលបានបទពិសោធន៍ជិះម៉ូតូកង់បួន ATV ក៏ដូចជាឆ្ពោះទៅរកធម្មជាតិដ៏ស្រស់ត្រកាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ