ទេសចរណ៍ Son La និងបណ្តាទិសដៅអភិវឌ្ឍន៍ថ្មី

​​​​​​​​​​​​​​​​​                     

ទេសចរណ៍ Son La និងបណ្តាទិសដៅអភិវឌ្ឍន៍ថ្មី  - ảnh 1
Image: Internet

Vovworld-នាងក្រមុំ Nguyen Thao Trang ភ្ញៀទេសចរណ៍មកពីទីក្រុង Hai Phongភាគ
ខាងជើងវៀតណាមស្បាយរីករាយដោយបានមកទេសចរណ៍នៅខែត្រ Son La។ នាងក្រមុំត្រូវបានលង់ខ្លួនក្នុងរាត្រី។ នាងក្រមុំត្រូវបានលង់ខ្លួនក្នុងរាត្រីវប្បធម៏ពោរ
ពេញទៅដោយអត្តសញ្ញាណវប្បធម៏ជាមួយយុវជនយុវនារី Thai។ការនឿយណាយ
ទាំងប៉ុន្មានក្នុងដំណើរទៅកាន់ Son La ត្រូវបានរសាត់បាត់ទៅអស់។ នាងក្រមុំ
Nguyen Thao Trangចែករំលែកថា ៖” ដោយសារកិច្ចការមានចរិតលក្ខណះពិសេស
បានជាខ្ញុំមានឱកាសទៅកាន់កន្លែងនិងដំបន់ជាច្រើន។ខ្ញុំធ្លាប់មកដល់ខេត្តខ្លះៗ
ក្នុងដំបន់ពាយព្យប៉ុន្តែខ្ញុំមានចំនាប់អារម្មណ៍យ៉ាងខ្លាំងជាមូយ SonLa។  SonLa គឺស្អាតណាស់និងប្រជាជនSon​Laមានទឹកចិត្តស្រឡាញ់កកក្តៅចំពោះភ្ញៀវ“។

ស្ថិតនៅចម្ងាយពីទីក្រុងហាណូយប្រមាណ៣០០គីឡូមែត្រ  Son La ស្ថិតនៅ
ភូមភាគទន្លេ Da  ។ភាពសម្បូបែបនៃភូមិស្រ្តនៅទីនេះបានធ្វើឲ្យ Son La មាន
ទិដ្ឋភាពធម្មជាតិល្អឆើតឆាយពិសេសដោយមានប្រព័ន្ឋរូងភ្នំដាអាច៏កំបាំង​ ព្រៃគប់
ចំណាស់ ល្បាក់ទឹកធំៗនិងអណ្តូងទឹកក្តៅបរិសុទ្ឋ។ជាពិសេសអាកាសធាតុនៅ
ដំបន់ខ្ពង់រាប Moc Chau  ត្រជាក់ល្មមពេញ​១ឆ្នាំ។នៅទីនេះមានកន្លែងទេសចរណ៍
បរិស្ថានសម្រាកបំប៉នកាយគួរឲ្យចាបើចិត្តជាច្រើន។Son La ក៍ល្បីឈ្មោះដោយសារ
មានកេរ្តិ៍តំណែលប្រវត្តិសាស្រ្តដែលក្នុងនោះមានកេរ្តិ៍តំណែលត្រូវបានជាប់ចំណាត់
ថ្នាក់ជាតិ។ជាពិសេសគឺកេរ្តិ៍តំណែលប្រវត្តិសាស្រ្តពន្ឋនាគារ Son La  កេរ្តិ៍តំណែល
ប្រវត្តិសាស្រ្តសិលារិតរាជកាល Le Thai Tong-​ជាកន្លែងដែលលោកប្រធាន ​ហូជិមិញ
បានមកទស្សនានិងជួបសំណេះសំណាលជាមួយជនរួមជាតិភាគពាយព្យ។បានដឹង
ថា Son La នៅជាដំបនើតមួយគត់នៅក្នុងទូទាងប្រទេសដែលមានក្រុមសិល្បះជាង
២ពាន់ក្រុមចូលរួមសកម្មភាពទេសចរណ៍សហគមន៍។លោក QuangVan Huong អនុប្រធានគណអកម្មាធិការប្រជាជនទីក្រុង​ Son La អោយដឹងថា៖​“  តាមកម្មវិធី
របស់ខេត្តទីក្រុងបានបញ្ជូលសកម្មភាពសំដែងសិល្បះផ្សព្វផ្សាយក្នុង​ជីវភាព
នយោបាយ។កម្មវិធីត្រូវបានបញ្ជូលក្នុងសកម្មភាពនៃផ្នែកស្ថាប័ននានាដើម្បី
បណ្តាក្រុមសិល្បះនេះបានសំដែងសិល្បះហើយតាមរយះនោះបានជួយផ្សព្វ
ផ្សាយទេសចរណ៍វប្បធម៏របស់ខេត្ត Son La ផង“។

                       

ទេសចរណ៍ Son La និងបណ្តាទិសដៅអភិវឌ្ឍន៍ថ្មី  - ảnh 2
ល្បាក់ទឹក១នៅ​Son La(Image Internet).

ដើម្បីអនុវត្តគោលដៅធ្វើឲ្យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួ្១នាឆ្នាំ
២០១៥ផ្នែកទេសចរណ៍ Son La បាននាំចេញទិសដៅអភិវឌ្ឍន៍ធំចំនួន៣។នោះគឺ
ពង្រីកបណ្តាផលិតផលទេសចរណ៍ ទីផ្សារភ្ញៀវទេសចរនិងបរិយាកាសរៀបចំ
ទេសចរណ៍។អំពីផលិតផលទេសចរណ៍  Son La  ប្រមូលផ្តុំធ្វើអាជីវកម្មរមណីដ្ឋាន
នានាដូចជា​ទិដ្ឋភាពទីក្រុង Son La  ដំបន់ខ្ពង់រាប Moc Chau មណ្ដលអភិរក្ស
ធម្មជាតិ Xuan Nha និងភូមិសាស្រ្តនៃបណ្តាជន​ជាតិជាដើម។នាយិកាមន្តីវប្បធម៏
កីឡានិងទេសចរណ៍ Son La  លោកស្រី Mai Thu Huongអោយដឹងថា៖”Son La      ជា
ខេត្ត១ក្នុងចំណោមខេត្តដែលស្ថិតនៅខ្សែទេសចរណ៍ក្នុងដំបន់ឦសានិងពាយព្យ។យើងខ្ញុំនឹងសសហការយ៉ាងជិតស្និតជាមួយបណ្តាខេត្តក្នុងដំបន់ដើម្បីឃោសនា
អំពីបណ្តាកន្លែងមកដល់របស់ Son La និងសក្តានុភាពរបស់ Son La ទៀតផង“។

បណ្តាឆ្នាំកង្លទៅបរិមាណភ្ញៀវទេសចរដែល មកដល់ Son Laបានកើនឡើងពី១ថ្ងៃ
ទៅ១ថ្ងៃ។នាឆ្នាំទៅមិញ​ភ្ញៀទេសចរកនុងនិងក្រៅប្រទេសជាង​៤សែននាក់បាន
មកទេសចរណ៍នៅខេ្ត​Son La។ចំណូលប្រាក់ទទួលានតាបរយះសកម្មភាពទេសចរណ៍
របស់ខេត្តមានជាង២០០ពាន់លានដុងវៀតណាម។ដោយមានសក្តានុភាពខាងធម្មជាតិ
និងមនុស្សនៃដំបន់ដីវប្បធម៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៏ជាតិរូមជាមួយទិស
ដៅថ្មីសមស្របជាមួយនិននាការទំនើបទេសចរណ៍ Son La ​នឹងផ្តល់មកអារម្មណ៏ពេញ
ចិត្តសំរាប់ទេសចរណ៍ជាពិតប្រាកដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ