ទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង - គោលដៅរបស់អ្នកស្រឡាញ់សន្តិភាព

(VOVWORLD) - ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ទឹកដី Cam Lo ខេត្ត Quang Tri គឺជាកន្លែងសាងសង់ទីស្ដីការរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង។
ទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង - គោលដៅរបស់អ្នកស្រឡាញ់សន្តិភាព - ảnh 1ទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង

 នាគ្រានោះ ការតស៊ូដណ្ដើមឯករាជ្យជាតិរបស់កងទ័ពនិងប្រជាជនវៀតណាមកំពុងកាចសាហាវយ៉ាងខ្លាំងក្លា។ បើទោះបីឆ្លងកាត់ការទម្លាក់គ្រាប់បែកជាច្រើន ប៉ុន្តែមណ្ឌលរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូងនៅតែឈរជើងយ៉ាងអង់អាចក្លាហានជានិមិត្តរូបនៃបំណងប្រាថ្នាសន្តិភាពហើយបច្ចុប្បន្ននេះបានក្លាយទៅជាកេរ្កិ៍ដំណែលវប្បធម៌ ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីអញ្ជើញមកទស្សនា។

ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានាខែមករា ឆ្នាំ ១៩៧៣ មក ខេត្ត Quang Tri ត្រូវបានរំដោះ ហើយក្លាយទៅជាទីតាំងតភ្ជាប់សមរភូមិធំភាគខាងជើងនៃសង្គមនិយមខាងជើងជាមួយនឹងខ្សែប្រយុទ្ធជួរមុខភាគខាងត្បូង។ រដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូងបានជ្រើសរើសស្រុក Cam Lo ខេត្ត Quang Tri ដើម្បីសាងសង់ទីស្ដីការរបស់ខ្លួន ប្រមូលផ្តុំកម្លាំងប្រជាធិបតេយ្យស្រឡាញ់សន្តិភាពទាំងអស់។

មណ្ឌលទីស្ដីការរដ្ឋាភិបាលត្រូវបានសាងសង់លើផ្ទៃដីជាង ១៧ ០០០ ម៉េត្រក្រឡា បែងចែកជា ២ តំបន់ដាច់ដោយឡែកពីគ្នាគឺ តំបន់ A និងតំបន់ B ។ តំបន់ A មាន ៣ ប្លុក៖ អាគារធ្វើការរបស់រដ្ឋាភិបាល អាគារធ្វើការរបស់ក្រសួងការបរទេស អាគារទទួលទានអាហារសម្រាប់អាគារA។ តំបន់ B មាន ៥ ប្លុក៖ អាគារទទួលភ្ញៀវចំនួន ២ ខ្នងសម្រាប់ឯកអគ្គរដ្ឋទូត និងអាគារចំនួន ៣ ទៀតគឺជាកន្លែងធ្វើការ ហូបចុករបស់សមាជិកអមដំណើរឯកអគ្គរដ្ឋទូតនៃប្រទេសផ្សេងៗ អ្នកសារព័ត៌មាន បុគ្គលិក និងកម្មាភិបាលរដ្ឋាភិបាល។ ក្នុងបរិវេណក៏បានដាំដើមឈើលម្អជាច្រើនប្រភេទ ក្នុងនោះមានជួរដើមដូង គឺជា និមិត្តរូបនៃកម្លាំងរស់យ៉ាងខ្លាំងក្លារបស់ប្រជាជនភាគខាងត្បូង។

លោក Nguyen Cong Doan ប្រធានរណសិរ្សជាតិរំដោះស្រុក Cam Lo ខេត្ត Quang Tri ដំណាក់កាល ១៩៧២-១៩៧៥ បានមានប្រសាសន៍ថា នៅឆ្នាំ ១៩៧៣ ស្រុក Cam Lo គឺជាទឹកដីភាគខាងត្បូងប៉ារ៉ាឡែលទី ១៧ ដែលទើបតែត្រូវបានរំដោះ។ ការសាងសង់ទីស្ដីការ រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូងនៅស្រុក Cam Lo មានអត្ថន័យដ៏ធំធេង ដោយអះអាងពីភាពម្ចាស់ការ កសាងជំនឿទុកចិត្តយ៉ាងរឹងមាំដល់កងទ័ព និងប្រជាជននៅលើសមរភូមិ។ អញ្ជើញវិលប្រឡប់ទស្សនាទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង លោក Nguyen Cong Doan តែងតែ ចងចាំនូវពេលវេលាប្រវត្តិសាស្ត្រនៅពេលដែលរដ្ឋាភិបាលនៃសាធារណរដ្ឋវៀតណាមខាងត្បូងត្រូវបានបង្ហាញមុខនាថ្ងៃទី ៦ ខែមិថុនា ឆ្នាំ១៩៧៣ ដោយមានការចូលរួមធ្វើជាសាក្សីរបស់កម្មាភិបាល ប្រជាជន និងមិត្តអន្តរជាតិយ៉ាងច្រើនកុះករ៖

“កម្មាភិបាល យុទ្ធជន និងប្រជាជនសប្បាយរីករាយចំពោះព្រឹត្តិការណ៍នេះណាស់។ បើទោះជាប្រទេសជាតិមិនទាន់ត្រូវបានរំដោះទាំងស្រុងក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូងបានឈរជើងនៅ ស្រុក Cam Lo ខេត្ត Quang Tri ផងដែរ”។

ទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង - គោលដៅរបស់អ្នកស្រឡាញ់សន្តិភាព - ảnh 2ទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង

នៅទីស្ដីការដែលស្ថិតនៅទីរួមស្រុក Cam Lo ស្រុក Cam Lo រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នបានដឹកនាំប្រជាជនភាគខាងត្បូងបន្តតស៊ូ ឆ្ពោះទៅការក្រោកឈរឡើងទូទៅ រំដោះភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេសជាតិ។ លោក Dao Cong Tuong ពលរដ្ឋម្នាក់ ដែលមានអាយុ ៧២ ឆ្នាំ រស់នៅសង្កាត់លេខ ១ ទីក្រុង Dong Ha ខេត្ត Quang Tri បាននិយាយថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ១៩៧៣ មក លោកបានទទួលបន្ទុកផ្នែកគណនេយ្យនៅមណ្ឌលរដ្ឋាភិបាលបណ្តោះអាសន្ន។ “មណ្ឌលរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នស្ថិតនៅស្រុក Cam Lo មានមុខងារ និងភារកិច្ចទទួលគណៈប្រតិភូការទូត និងអ្នកសារព័ត៌មានមកពីប្រទេសផ្សេងៗ ដែលអញ្ជើញមកទស្សនកិច្ចនៅខេត្ត Quang Tri ក្នុងនោះជារៀងរាល់ខែទីកន្លែងនេះបានទទួលគណៈប្រតិភូឯកអគ្គរដ្ឋទូតមកជូនសាតាំង Quang Tri។ នាថ្ងៃសម្ពោធមណ្ឌលរដ្ឋាភិបាល ប្រជាជនមកពីគ្រប់តំបន់បានប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករនៅទីនេះ ក្នុងបរិយាកាសសប្បាយរីករាយនៅតំបន់ដែលទើបតែត្រូវបានរំដោះពីសង្គ្រាមយ៉ាងកាចសាហាវផងដែរ”។

ទោះបីជាប្រតិបត្តិការក្នុងរយៈពេលត្រឹមតែជាង ២ ឆ្នាំក៏ដោយ ប៉ុន្តែតំបន់នេះបានរួមចំណែកនាំបដិវត្តន៍វៀតណាមអភិវឌ្ឍន៍ហើយមានទំនាក់ទំនងជាមួយប្រទេសជា
ច្រើននៅលើពិភពលោក។ ចាប់ពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៥ រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូងបានទទួល គណៈប្រតិភូអន្តរជាតិជាច្រើនមកបំពេញទស្សនកិច្ចក៏ដូចជាឯកអគ្គរដ្ឋទូតនៃប្រទេសជាង ៤០ អញ្ជើញមកជូនសាតាំង បង្កើតទំនាក់ទំនងការទូត ឬបំពេញការងារ។  ជាពិសេស កន្លែងនេះបានទទួលស្វាគមន៍ប្រធានរដ្ឋគុយបាលោក Fidel Castro អញ្ជើញមកទស្សនាតំបន់រំដោះខេត្ត Quang Tri។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏ពិសេស លើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ស្មារតីរបស់កងទ័ព និងប្រជាជនវៀតណាមខាងត្បូង។ លោក Nguyen Minh Ky ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri ដំណាក់កាល ១៩៩៩-២០០៤ ដែលមានកិត្តិយសបានទទួលស្វាគមន៍លោកប្រធានរដ្ឋគុយបា Fidel Castro អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូងបាននិយាយថា៖

“បក្ខភាគ និងប្រជាជនខេត្ត Quang Tri សិប្បាយរីករាយណាស់ ព្រោះថា ស្រុក Cam Lo ជាទីកន្លែងសាងសង់ទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង។ ក្នុងចំណោមគណៈប្រតិភូប្រមុខរដ្ឋនៃបណ្ដាប្រទេស អញ្ជើញមកជូនសារតាំងនោះ  អគ្គមេបញ្ជាការគុយបាលោក Fidel Castro បានអញ្ជើញមកទស្សនាខេត្ត Quang Tri ហើយលោកបានបំពេញទស្សនកិច្ចនៅទីស្ដីការរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណៈរដ្ឋវៀតណាមខាងត្បូង។ ប្រការនេះបានបន្ថែមកម្លាំងដ៏ធំធេងដល់ប្រជាជនខេត្ត Quang Tri ហើយជាមនោសញ្ចេតនាដ៏ធំធេងសម្រាប់វៀតណាមផងដែរ”។

ក្រោយឆ្នាំ ១៩៧៥ នៅពេលដែលរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នបានបញ្ចប់តួនាទីជាប្រវត្តិសាស្ត្ររបស់ខ្លួន មណ្ឌលទីស្ដីការទាំងមូលត្រូវបានផ្ទេរប្រគល់ទៅឱ្យស្ថាប័នស៊ីវិលគ្រប់គ្រងវិញ។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិរាប់ពាន់លើកនាក់បានអញ្ជើញមកទស្សនា ស្វែងយល់អំពីមណ្ឌលកេរ្កិ៍ដំណែល ដើម្បីយល់ដឹងបន្ថែមអំពីនិមិត្តសញ្ញានៃសេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តដណ្ដើមឯករាជ្យ ឯកភាព និងបូរណភាពទឹកដីក្នុងការតស៊ូប្រឆាំងចក្រពត្តិអាមេរិកជួយសង្គ្រោះប្រទេស របស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ