ផ្សារបុរមបុរាណនៅជើងភ្នំ Hoang Lien Son

(VOVWORLD) - ស្ថិតនៅជើងភ្នំ Hoang Lien Son ឃុំ San Thang ទីក្រុង Lai Chau ភាគខាងជើងវៀតណាម ផ្សារ Tam Duong dat មានចរិតលក្ខណៈដោយឡែករបស់ផ្សារមួយនៅតំបន់ព្រៃភ្នំ។ នេះមិនត្រឹមតែជាកន្លែងជួញដូរទំនិញរបស់ជនរួមជាតិបណ្ដាជនជាតិ Dao Mong Thai Giay Lu ក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដើម្បីគេជួបជុំនិងប្រាស្រ័យគ្នាទៀតផង។
ផ្សារបុរមបុរាណនៅជើងភ្នំ Hoang Lien Son - ảnh 1 ប្រជាជនបណ្ដាជនជាតិមកលេងនៅផ្សារ Tam Duong dat

ចាប់ពីច្រើនឆ្នាំកន្លងមក ផ្សារ Tam Duong dat ជាមជ្ឈមណ្ឌលជួញដូរទំនិញនិងលេងកំសាន្តរបស់ប្រជាជនក្នុងតំបន់រួមមានស្រុក Phong Tho ស្រុក Tam Duong និងទីក្រុង Lai Chau។ ផ្សារនេះតែងតែប្រជុំនាថ្ងៃព្រហស្បតិ៍និងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍។

        លោក Nguyen Tung Hai ពលរដ្ឋមួយរូបនៅទីក្រុង Lai Chau ដែលមកដល់ផ្សារ Tam Duong dat នាថ្ងៃអាទិត្យ បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផ្សារ Tam Duong dat ត្រូវបានវិនិយោគ សាងសង់ឲ្យធំទូលាយជាង ដើម្បីបម្រើការជួញដូរនិងលេងកំសាន្តរបស់ប្រជាជនក្នុងតំបន់។ អ្នកណាដែលទើបមកដល់ទីនេះដំបូងបានហៅថាផ្សារ San Thang តាមឈ្មោះឃុំ ចំណែកឯមនុស្សចាស់ៗវិញនៅតែហៅថាផ្សារ Tam Duong dat ដដែល។ ទោះបីជាហៅតាមឈ្មោះណាក៏ដោយ គឺផ្សារនេះនៅតែរក្សាបាននូវលក្ខណៈដោយឡែករបស់ផ្សារមួយនៃតំបន់ព្រៃភ្នំប៉ែកពាយព្យ។ លោក Nguyen Tung Hai បានឲ្យដឹងថា៖

“ផ្សារ Tam Duong dat ជាទីមកដល់របស់ខ្ញុំជារៀងរាល់ចុងសប្ដាហ៍។ ខ្ញុំមកដល់ទីនេះដើម្បីទិញទំនិញដែលខ្លួនចូលចិត្តផង ហើយនាំក្រុមគ្រួសារមកលេងក្រោយពីសប្ដាហ៍ធ្វើការដ៏នឿយហត់ទៀតផង។ នាពេលមានសាច់ញ្ញាតិមកលេង ខ្ញុំតែងតែនាំគេទៅទស្សនាផ្សារនេះ។ អ្នកទាំងចាស់ទាំងក្មេងសុទ្ធតែចូលចិត្តទៅលេងនៅផ្សារនេះណាស់”។

នាសព្វថ្ងៃ ផ្សារ Tam Duong dat នៅតែរក្សាបាននូវចរិតលក្ខណៈដោយឡែកនៃផ្សារមួយនៅតំបន់ព្រៃភ្នំ។ មុខទំនិញភាគច្រើនគឺផលិតផលពីព្រៃភ្នំ ឬផលិតផលធ្វើដោយដៃរបស់ជនរួមជាតិក្នុងតំបន់។ មិនត្រឹមតែជាទីកន្លែងជួញដូរទំនិញប៉ុណ្ណោះទេ ផ្សារ Tam Duong dat ក៏ជាទីកន្លែងដែលប្រមូលផ្ដុំនូវលក្ខណៈវប្បធម៌ដ៏ចម្រុះពណ៌របស់បណ្ដាជនជាតិក្នុងតំបន់ទៀតផង។ តាំងពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៍ប្រើប្រាស់ជាប្រចាំថ្ងៃរហូតដល់ឧបករណ៍ភ្លេងដូចជាខែននិងផ្លុំ សុទ្ធតែបានដាក់លក់នៅទីនេះ។ លោក Tran Van Tuan ភ្ញៀវទេសចរមួយរូបមកពីខេត្ត Yen Bai បានឲ្យដឹងថា៖

        “ទោះបីជាពលរដ្ឋមួយនាក់នៅតំបន់ព្រៃភ្នំក្ដី ប៉ុន្តែខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផ្សារ San Thang។ នេះជាលើកដំបូងដែលខ្ញុំមកដល់ទីក្រុង Lai Chau ហើយទៅទស្សនាផ្សារដ៏វិសេសវិសាលដូច្នេះ។ ប្រជាជននៅទីនេះរួសរាយរាក់ទាក់ណាស់។ ទំនិញភាគច្រើននៅទីនេះ គឺកសិផលធ្វើដោយប្រជាជនផ្ទាល់ខ្លួន ហេតុនេះហើយមានតម្លៃសមស្របណាស់”។

ផ្សារបុរមបុរាណនៅជើងភ្នំ Hoang Lien Son - ảnh 2 នៅផ្សារនេះ គេដាក់លក់ផលិតផលពីព្រៃភ្នំ និងផលិតផលដែលបានធ្វើដោយផ្ទាល់ខ្លួន

ផ្សារ Tam Duong dat ត្រូវបានរៀបចំឡើងនៅលើផ្ទៃដីធំបង្គួរនៅក្បែទឹកជ្រោះ San Thang និងភូមិវប្បធម៌ San Thang ១។ គ្មានអ្នកណាដែលអាចចង់ចាំថាផ្សារនេះត្រូវបានប្រសូត្រឡើងតាំងពីពេលណាឡើយ។ លោក Hoang Chi Tinh ប្រធានគណៈកម្មាធិការប្រជាជនឃុំ San Thang បានឲ្យដឹងថា នាដំណាក់កាលអាណានិគមបារាំង ដែលមិនទាន់មានវិទ្យុ ទូរទស្សន៍ ទូរស័ព្ទ គឺផ្សារនេះជាទីមកដល់សំខាន់របស់ប្រជាជនក្នុងតំបន់ រួមមានខេត្ត Lai Chau និងខេត្ត Lao Cai នាបច្ចុប្បន្ន។ គេមកទីនេះដើម្បីផ្លាស់ប្ដូរព័ត៌មាន ជួបជុំសាច់ញ្ញាតិ។ ចំពោះយុវវ័យវិញ គេមកដល់ផ្សារដើម្បីស្វែងរកគូសង្សា។ ដោយមានលក្ខណៈវិសេសវិសាលនេះ ឃុំបានជ្រើសរើសផ្សារនេះជាទីមកដល់ដើម្បីទាក់ទាញភ្ញៀវទេសចរ។ លោក Hoang Chi Tinh បានឲ្យដឹងថា៖

        “គោលដៅនៃការកសាង បើកទូលាយផ្សារ San Thang គឺដើម្បីបង្កើតការទាក់ទង ការជួបប្រាស្រ័យនិងផ្លាស់ប្ដូរទំនិញរវាងប្រជាជននៅក្នុងតំបន់ ហើយរវាងតំបន់ជាមួយមជ្ឈមណ្ឌលទីក្រុង។ ទន្ទឹមនឹងនេះ ផ្សារក៏ជាទីកន្លែងដែលថែរក្សានិងពង្រីកនូវតំលៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ សំដៅជំរុញការកសាងភូមិទេសចរវប្បធម៌ San Thang ១។ ក្រៅពីនោះ ផ្សារ San Thang ក៏សំដៅអភិរក្សតំលៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជននៅទីនេះ តាមនោះរួមចំណែកទាក់ទាញភ្ញៀវទេសចរមកទស្សនាផងដែរ”។

ផ្សារ Tam Duong dat មុននេះឬផ្សារ San Thang នាសព្វថ្ងៃ ទោះបីជាមានការផ្លាស់ប្ដូរក្ដី ប៉ុន្តែនៅតែរក្សាបាននូវលក្ខណៈដោយឡែករបស់ផ្សារមួយនៅតំបន់ព្រៃភ្នំ។ ចំពោះប្រជាជននៅខេត្ត Lai Chau ផ្សារនេះជាទិវាបុណ្យជានិច្ចដែលប្រព្រឹត្តទៅជារៀងរាល់សប្ដាហ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ