សារមន្ទីរវប្បធម៌ Sa Huynh នៅទីក្រុង Hoi An

(VOVWORLD) - បណ្ដាវត្ថុស្ថិតនៅតាមភូមិគ្រឹះស្អាតបែបស្ថាបត្យកម្មបារាំងលើវិថីបុរាណ Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម ជាសារមន្ទីរវប្បធម៌ Sa Huynh ដែលបានស្តារឡើងវិញខឿនវប្បធម៌អាយុ ២ ពាន់ឆ្នាំរបស់ក្រុមមនុស្សដំបុងមួយចំនួនដែលមករល់នៅនៅវៀតណាម។ ក្រុមមនុស្ស Sa Huynh ជាអ្នកបង្កើតឡើងទីក្រុងកំពង់ផែរ Hoi An នាសព្វថ្ងៃដែលមានទំនាក់ទំនងជាមួយប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ ឥណ្ឌាខាងត្បូងនិងចិន។
សារមន្ទីរវប្បធម៌ Sa Huynh នៅទីក្រុង Hoi An - ảnh 1 សារមន្ទីរវប្បធម៌ Sa Huynh នៅទីក្រុង Hoi An

  (VOV5) - នៅទីធ្លាខាងក្រៅអាគារលេខ ៤៩ លើវិថី Tran Phu ទីក្រុង Hoi An នាយករងសារ មន្ទីរមនុស្សសាស្ត្រនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមមនុស្សសាស្ត្រចំណុះសកលវិទ្យាល័យជាតិហាណូយ អ្នកជំនាញការស្តារកុលាលភាជន៍ Sa Huynh បណ្ឌិត Bui Huu Tien កំពុង ស្រាវជ្រាវស្តារឡើងវិញផ្តិលភាជន៍មួយគ្រឿងពីសម័យកាលវប្បធម៌ Sa Huynh។ លោកបំពេញការងារអស់រយៈពេលច្រើនខែហើយដើម្បីជួយឧបត្ថម្ភជួរកម្មាភិបាលនៃសារមន្ទីរវប្បធម៌ Sa Huynh ស្តារឡើងវិញវត្ថុមួយចំនួនក្នុងបណ្ដាផ្នូរបុរាណនៃជន Hoi An មុននេះ។

        ជាអ្នកស្រាវជ្រាវវប្បធម៌ Sa Huynh បណ្ឌិត Bui Huu Tien បានវាយតំលៃថា៖ ការសម្រាំងវត្ថុវប្បធម៌ Sa Huynh នៅសារមន្ទីរគឺសម្បូរបែបនិងវិសេសវិសាលបំផុតនៅ វៀតណាម។  

        «មកទស្សនាទីនេះ មនុស្សម្នារកឃើញនិងស្វែងយល់អំពីវប្បធម៌ផ្នូរក្រឡជាអ្វី ស្វែង យល់អំពីជីវភាពរស់នៅខាងសម្ភារៈនិងស្មារតី ជីវភាពសេដ្ឋកិច្ចសង្គមរបស់មនុស្សម្នានា អតីតកាលយ៉ាងម៉េច។ នេះក៏បើកេចញឳកាសថ្មីដើម្បីភ្ញៀទេសចរស្វែងយល់ថែមទៀតអំពីវប្បធម៌ Sa Huynh។»

        ផ្តិលភាជន៍ដែលបណ្ឌិត Bui Huu Tien និងកម្មាភិបាលមជ្ឈមណ្ឌលអភិរក្សបេតិ កភ័ណ្ឌវប្បធម៌ Hoi An លោក Tran Cong Chung ស្តារឡើងវិញ នៅតែជាវត្ថុមួយគ្រឿងក្នុងចំណោមវត្ថុបុរាណចំនួន ៩៤៦ គ្រឿងទាក់ទិនដល់មនុស្សបុរាណនៃសម័យកាលវប្បធម៌ Sa Huynh តែប៉ុណ្ណោះ ដែលកំពុងតាំងបង្ហាញនៅសារមន្ទីរវប្បធម៌ Sa Huynh ។ លោក Tran Cong Chung បានឲ្យដឹងថា៖

        «សារមន្ទីរវប្បធម៌ Sa Huynh ត្រូវបានបង្កើតនាឆ្នាំ ១៩៩៥។ មុននេះ បណ្ដាបុរាណវត្ថុវិទូរបានស្រាវជ្រាវ ស្វែងរក និងជីកគាស់ប្រព័ន្ធបេតិកភ័ណ្ឌបុរាណវត្ថុវិទ្យានៃមនុស្ស Sa Huynh នៅទីក្រុង Hoi An។ សារមន្ទីរវប្បធម៌ Sa Huynh នេះត្រូវ បានបង្កើតឡើងគឺជាលទ្ធផលនៃការជីកគាស់នោះ។ វត្ថុតាំងបង្ហាញទាំងអស់នៅទីនេះសុទ្ធតែជាវត្ថុដើម។»

សារមន្ទីរវប្បធម៌ Sa Huynh នៅទីក្រុង Hoi An - ảnh 2 ពិសេសបំផុតនៅសារមន្ទីរគឺសម្រាំងផ្នូរក្រឡនៃខឿនវប្បធម៌ Sa Huynh ដែលត្រូវ បានរក្សាយ៉ាងល្អ។

 ឧទ្ទេសនាមអំពីវត្ថុបុរាណក៏ដូចជាជីវភាពរស់នៅរបស់មនុស្ស Sa Huynh និង សហគមន៍ជនវៀតណាមនា ១០០០ ឆ្នាំ B.C. ដល់សតវត្យទី ២ ដែលជាមនុស្សដំបូងរស់ នៅតំបន់ភាគកណ្ដាលវៀតណាម។

        «ពិសេសបំផុតជាការសម្រាំងក្រឡមានរូបរាងខុសពីគ្នារួមជាមួយវត្ថុក្នុងផ្នូរដែលបានសរឲ្យឃើញថា៖ សង្គម Sa Huynh មុននេះបានអភិវឌ្ឍន៍ហើយបែងចែងជាវណ្ណច្រើន។ សម្រាំងទី ២ គឺបណ្ដាវត្ថុដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ Oc Eo នៅភាគ ខាងត្បូង ក៏ដូចជា វប្បធម៌ Dong Son នៅប៉ែកខាងជើងវៀតណាម។ ប្រការនេះបង្ហាញ ថា៖ ពេលនោះ មនុស្ស Sa Huynh បានមានការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយតំបន់ប៉ែកខាង ជើងនិងប៉ែកខាងត្បូងវៀតណាមហើយ។ សម្រាំងទី ៣ គឺអលង្កា ក្នុងនោះភាគច្រើនគឺ ក្រវិលនិងត្បូង។»

        ពិសេសបំផុតនៅសារមន្ទីរគឺសម្រាំងផ្នូរក្រឡនៃខឿនវប្បធម៌ Sa Huynh ដែលត្រូវបានរក្សាយ៉ាងល្អ។ វត្ថុបុរាណភាគច្រើននៅទីនេះត្រូវបានតុបតែងដោយរូបភាពដេលត្រូវបានឆ្លាក់ដ៏ស្មុគស្មាញផងដែរ។

        សារមន្ទីរវប្បធម៌ Sa Huynh នៅទីក្រុង Hoi An បើកទ្វារពីម៉ោងទី ៧ ដល់ទី ២១ ជារៀងរាល់ថ្ងៃក្នុងសប្តាហ៍។ នាថ្ងៃទី ១០ ប្រចាំខែ សារមន្ទីរបិទទ្វារដើម្បីអនុវត្តការងារ ជំនាញការ។ ដូច្នេះ ខ្ញុំបានមានឱកាសជួបជាមួយបណ្ឌិត Bui Huu Tien និងលោក Tran Cong Chung ដែលកំពុងស្តារវត្ថុបុរាណឡើងវិញ។ នាប៉ុន្មានខែខាងមុខ បំណែកទាំងនោះ នឹងត្រូវបានតភ្ជាប់ឡើងវិញដើម្បីរៀបរាប់ជាបន្តរឿងរ៉ាវនាអតីតកាលជាមួយភ្ញៀវទេសចរ មកទស្សននៅទីនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ